ខឹងអ្នកជិតខាងធ្វើអីគេមិនកើត លួចចូលបង្អើលមាន់គេឱ្យភ័យរត់បុកគ្នា ខ្លះបុកទ្រុងង-ា/ប់ផ្ញារជើងជិត ១ ពាន់ក្បាល

Share This

បុរសជនជាតិចិនម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ក្រោយលោកបានទៅបង្អើលសត្វមាន់ចំនួន ១១០០ ក្បាលរហូតងាប់ ដោយសារតែការកើតខឹងទាស់ទែងជាមួយអ្នកជិតខាង។

តាមសារព័ត៌មាន China Daily បានឱ្យដឹងថា បុរសរូបនោះមានត្រកូល Gu បានលួចចូលក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់អ្នកជិតខាងរបស់លោក រួចយកពិលបើកភ្លើងបង្អើលមាន់ទាំងនោះឱ្យភ័យរត់បុកទ្រុងរហូតងាប់ព្រោងព្រាត។ តាមឱ្យដឹង លោក Gu និង អ្នកជិតខាង មានជម្លោះទាស់ទែងគ្នាដំបូងក្នុងខែមេសា ឆ្នាំ ២០២២ នៅពេលដែលលោកកាប់ដើមឈើរបស់អ្នកជិតខាងរូបនោះទាំងគ្មានការសុំអនុញ្ញាត ហើយប្រពន្ធរបស់បុរសជាអ្នកជិតខាងក៏បានយកដើមឈើនោះទៅបោះចោល ទើបបណ្ដាលឱ្យលោក Gu កើតការខឹងសម្បា។

ក្រោយមកនៅយប់មួយ លោក Gu ក៏បានលួចចូលកសិដ្ឋានចិញ្ចឹមមាន់របស់អ្នកជិតខាង រួចក៏យកពិលបើកបញ្ចាំងទៅបង្អើលមាន់រហូតពួកវារត់ប្រសេចប្រសាចបុកនេះបុកនោះរហូតងាប់អស់ ៥០០ ក្បាល។ សកម្មភាពរបស់លោក Gu ពេលនោះដែរ ត្រូវបានប៉ូលិសពិន័យជាសាច់ប្រាក់ចំនួន ៣ ០០០ យ័ន (ប្រមាណ ៤១១ ដុល្លារ) ទៅកាន់អ្នកជិតខាងលោក ប៉ុន្តែការពិន័យនេះមិនបានធ្វើឱ្យលោករាងចាលនោះឡើយ។ លោក Gu បានត្រឡប់លួចចូលកសិដ្ឋាននោះជាលើកទី ២ ហើយធ្វើការបង្អើលមាន់ដដែល ធ្វើឱ្យមាន់ចំនួន ៦៤០ ក្បាលទៀតបានងាប់។

ទង្វើរបស់លោក Gu ធ្វើផ្គើនលើកនេះបានធ្វើឱ្យតុលាការក្នុងតំបន់ Hengyang ខេត្ត Hunan ប្រទេសចិន បានចេញការចោទប្រកាន់លោក ពីបទបង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និង សម្រេចកាត់ទោសលោកឱ្យជាប់គុកចំនួន ៦ ខែ និង ស្ថិតក្រោមការតាមដានរយៈពេល ១ ឆ្នាំ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ