ជប៉ុន កំពុងព្រួយអាចមានគ្រោះរញ្ជួយដីខ្លាំងក្លា ខណៈមួយរយៈនេះកើតមានគ្រោះរញ្ជួយដីតូចៗជាប់ៗគ្នាជាង ៤០០ ដង

Share This

គិតចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ រហូតមកទល់ពេលនេះ នៅតាមសមុទ្រជុំវិញកោះ Tokara ខេត្ត Kagoshima ប្រទេសជប៉ុន គឺកើតមានគ្រោះរញ្ជួយដីជាប់ៗគ្នាច្រើនខ្លាំងមែនទែនរហូតដល់ទៅជាង ៤០០ ដង រហូតខាងទីភ្នាក់ងារឧតុនិយមប្រចាំប្រទេស ចេញការព្រមានឱ្យពលរដ្ឋរស់នៅតាមតំបន់នោះឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃគ្រោះរញ្ជួយដីធ្ងន់ធ្ងរណាមួយកើតមានឡើង។

តាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន NHK ខាងភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុនបានកត់ត្រាឃើញថាគ្រោះរញ្ជួយដីបានកើនឡើងនៅតាមតំបន់ជុំវិញកោះ Kodakarajima នាដែនកោះ Tokara តាំងពីថ្ងៃទី ២១ ខែមិថុនា មក។ គួរឱ្យកត់សម្គាល់នោះ ករណីគ្រោះរញ្ជួយដីបានបន្តកើតមានឡើងនៅក្នុងភូមិ Toshima កោះ Kodakarajima និង បណ្ដាកោះមួយចំនួនទៀត។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) គ្រោះរញ្ជួយដីសរុបចំនួន ៤៣២ លើកក្នុងកម្រិតពី ១ រ៉ិចទ័រឡើងទៅ ត្រូវបានកត់ត្រាឃើញ។ ក្នុងចំណោមនោះ គ្រោះរញ្ជួយដី ៦ លើកមានកម្រិត ៤ រ៉ិចទ័រ ២១ លើកមានកម្រិត ៣ រ៉ិចទ័រ ១១៤ លើកមានកម្រិត ២ រ៉ិចទ័រ និង ២៩១ លើកក្នុងកម្រិត ១ រ៉ិចទ័រ។ ក្នុងនោះដែរ គ្រោះរញ្ជួយដីកម្រិត ១ ឬ ២ រ៉ិចទ័រក៏កត់ត្រាឃើញមាននៅតាមកោះជិតខាងមួយចំនួនផងដែរដូចជាកោះ Amami Oshima ជាដើម ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះឡើយ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ព័ត៌មានបន្ថែម

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ក្ដៅៗ! មីយ៉ាន់ម៉ា​ បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃកកស្ទះរាប់សិបគ្រឿង

ទឹកដីត្រជាក់ត្រជំ! នៅស្ទឹងត្រែង រកឃើញដើមឈើ អាយុកាលចន្លោះពី «១០ ម៉ឺនឆ្នាំ ទៅ ២ លានឆ្នាំ» ក្នុងស្រុកសេសាន

ទើបឆេះព្រះវិហារប៉ុន្មានថ្ងៃមុន ឥលូវនៅថៃ ប្រទះករណីឆេះស្រដៀងគ្នាក្នុងវត្តល្បីមួយនៅឈៀងម៉ៃ តែលើកនេះធ្ងន់ជាងលើកមុន

កំពុងផ្ទុះល្បី! កូនខ្មែរមួយរូបនៅសៀមរាប យកកាហ្វេ គូរចេញជារូបលោក Michael B Alfaro លទ្ធផលចេញមកអស្ចារ្យខ្លាំង

ក្រោយមានទាហានបែ-កសតិ បង្កហានិភ័យដល់ប្រជាជន ពេលនេះកងភូមិន្ទថៃ បញ្ជូនក្រុមគ្រូពេទ្យឱ្យទៅពិនិត្យផ្លូវចិត្តក្រុមទាហានដល់ជាយដែន

ក្រុមហ៊ុន Kofi ចេញលិខិតសូមទោស​ចំពោះកំហុសឆ្គងទាក់ទងនឹងបាកូដ និង សុំការយោគយល់ពីមហាជនក្នុងស្មារតីខ្មែរតែមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ