ឆ្មាមួយក្បាលនៅចិនកំពុងល្បីខ្លាំង មនុស្សរាប់ពាន់នាក់សម្រុកទៅជួបដើម្បីបាន high-five ព្រោះជឿលើរឿងមួយ

Share This

វីដេអូរបស់សត្វឆ្មាដ៏គួរឱ្យស្រឡាញ់មួយក្បាលនៅខាងក្រៅច្រកចូលព្រះវិហារ Xiyuan នាក្រុង Suzhou ប្រទេសចិន កំពុងតែផ្ទុះ viral ខ្លាំងលើបណ្ដាញសង្គមក្នុងប្រទេសចិន។ សត្វឆ្មានោះដែរមានពាក់ខ្សែកពណ៌មាស និង តែងតែស្វាគមន៍ភ្ញៀវដោយការលើកប្រអប់ដៃរបស់វាទៅ high-five ជាមួយដៃរបស់គេ។

អ្នកទេសចរម្នាក់ឈ្មោះ Zhang បានឱ្យដឹងថារូបគេបានទៅជួបសត្វឆ្មានោះ ៣ ថ្ងៃជាប់គ្នាហើយ។ Zhang បានរៀបរាប់ថា៖ «ពេលខ្លះ យើងត្រូវចាំកន្លះម៉ោងអីទើបអាចបាន high-five ជាមួយ ប៉ុន្តែខ្ញុំពិតជាពេញចិត្តខ្លាំងមែនទែនព្រោះវាបានធ្វើឱ្យផ្លូវអារម្មណ៍យើងល្អខ្លាំង»

គួរឱ្យដឹងផងដែរថា បើតាមបុគ្គលិកនៅវិហារ Xiyuan បានបញ្ជាក់ដែរថា ឆ្មាមួយក្បាលនោះមិនមែនជាសត្វឆ្មាអនាថានោះឡើយ វាជាឆ្មាមានម្ចាស់ដែលគេនាំវាមកលេងទីនោះ។ ម្ចាស់របស់វាឈ្មោះ Liu ហើយឆ្មានោះមានឈ្មោះថា Jellybean អាយុ ៤ ឆ្នាំ។ Jellybean សកម្មណាស់ និង ចូលចិត្តដើរលេងក្រៅ ហើយ Liu ជាញឹកញាប់តែងតែនាំ Jellybean ទៅអាំងថ្ងៃនៅខាងក្រៅវិហារពេលចុងសប្ដាហ៍ ទើបធ្វើឱ្យវាល្បីមានមនុស្សមកចោមរោមបែបនេះ។ ថ្លែងប្រាប់សារព័ត៌មាន Dahe News លោក Liu បានរៀបរាប់ថា៖ «Jellybean មានបញ្ហារលាកត្រចៀក ហើយក្រោយពេលលាបថ្នាំរួចត្រចៀកវាសើម ដូច្នេះហើយត្រូវឱ្យវាអង្គុយត្រូវថ្ងៃដើម្បីឱ្យស្ងួត»

នៅក្នុងព្រេងនិទានរបស់ជនជាតិចិន សត្វឆ្មាគឺចាត់ទុកជាសត្វដំណាងឱ្យសំណាងល្អ ហើយការលើកប្រអប់ដៃរបស់វាជាញឹកញាប់ត្រូវគេជឿថាជាសញ្ញានៃការទាក់ទាញលាភទ្រព្យ។ ងាកមកព្រះវិហារ Xiyuan វិញ ព្រះវិហារនេះគឺជាសំណង់សាសនាដ៏ល្បីល្បាញមួយមានទេសភាពសួនច្បារដ៏ស្រស់ស្អាត និង វិស្វកម្មបុរាណបែបព្រះពុទ្ធសាសនាដ៏អស្ចារ្យ។ ព្រះវិហារបុរាណនេះមានតាំងពីជំនាន់រជ្ជកាល Yuan មកម្ល៉េះ ហើយដោយសារតែទីនោះមានសត្វឆ្មាអនាថាច្រើន ភ្ញៀវដែលទៅទស្សនាតែងតែចាត់ទុកទីនោះជាឋានសួគ៌របស់អ្នកស្រឡាញ់ឆ្មា។ ចំពោះតម្លៃចូលទស្សនាវិញគឺត្រឹម ៥ យ័ន (០.៦៩ ដុល្លារ) ប៉ុណ្ណោះក្នុងម្នាក់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ