ចេះអីតែឯង! លួចម៉ូតូគេរួចអស់កម្លាំង ឃើញវិហារទំនងពេកចូលទៅដេកមួយភ្លែត ភ្ញាក់ឡើងបាត់ម៉ូតូ ព្រោះមានចោរផ្សេងលួចត

Share This

ករណីលួចម៉ូតូដ៏ហួសចិត្តមួយកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ដោយចោរប្រុសម្នាក់ឈ្មោះ Martogi Sinaga អាយុ ២២ ឆ្នាំ បានសារភាពថាខ្លួនទៅចូលវិហារមួយកន្លែងដើម្បីដេកមួយស្របក់ក្រោយលួចម៉ូតូគេជិះរត់គេចខ្លួន ប៉ុន្តែក្រោយភ្ញាក់ដឹងខ្លួនឡើង រូបគេក៏ចាប់អារម្មណ៍ថាម៉ូតូដែលទើបលួចគេនោះត្រូវបានចោរម្នាក់ផ្សេងទៀតលួចយកទៅបាត់ទៅឡើយ។

តាមរបាយការណ៍ព័ត៌មានពី Kompas ចោរប្រុស Martogi បានលួចម៉ូតូម៉ាក Kawasaki KLX 150cc មួយគ្រឿងនៅតំបន់ Indragiri ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ខណៈម៉ូតូត្រូវគេចតចោលនៅមុខតូបលក់ចាប់ហួយ។ ម្ចាស់ម៉ូតូបានដាក់ពាក្យប្ដឹងទៅប៉ូលិស ហើយក្រោយការស៊ើបអង្កេត ប៉ូលិសក៏កំណត់បានជនសង្ស័យជាអ្នករស់នៅតំបន់ Serdang Bedagai នាខេត្ត North Sumatra ក្នុងរយៈចម្ងាយប្រមាណជាង ៦០០ គីឡូម៉ែត្រពីកន្លែងដែលចោរលួច។

ប៉ូលិសជឿជាក់ថា ជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើតដោយជិះម៉ូតូដែលបានលួចទៅនោះ។ ប៉ូលិសក្នុងខេត្តទាំងពីរបានសហការគ្នា ហើយក៏ចាប់ខ្លួនជនសង្ស័យបានដោយជោគជ័យនៅផ្សាររាត្រីមួយកន្លែងក្នុងតំបន់ Serdang Bedagai ខេត្ត North Sumatra កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ។

យ៉ាងណាមិញ ជនសង្ស័យត្រូវចាប់ខ្លួនបាន ប៉ុន្តែម៉ូតូដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះគឺមិនមាននៅក្នុងដៃជនសង្ស័យជាចោរនោះឡើយ ព្រោះម៉ូតូនោះត្រូវបានចោរម្នាក់ផ្សេងទៀតលួចទៅខណៈដែលជនសង្ស័យដេកលក់នៅក្នុងវិហារ។ ទោះជាយ៉ាងណាក៏ដោយ Martogi នៅតែប្រឈមមុខចំពោះមុខច្បាប់ដដែលពាក់ព័ន្ធនឹងករណីចោរកម្ម ហើយដោយឡែកចំពោះម៉ូតូដែលត្រូវចោរផ្សេងទៀតលួចខាងប៉ូលិសនៅបន្តតាមដាននៅឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ