ចូលហាងញ៉ាំអី ដល់កូនឈឺនោមប្រាប់ឱ្យនោមដាក់កែវទឹក រួចទុកចោលលើតុ ជះក្លិនដល់អ្នកក្បែរនោះរកហូបចុកលែងឆ្ងាញ់

Share This

ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយបានកើតមានឡើងនៅប្រទេសចិន ដោយមានក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់បានឈរនោមដាក់ក្នុងកែវទឹកនាភោជនីយដ្ឋានមួយកន្លែង ហើយអ្វីរឹតតែធ្វើឱ្យគាំងជាងនេះទៅទៀតនោះគឺម្ដាយរបស់ក្មេងថែមចេញមកការពារកូនខ្លួនថា «មកពីក្មេងទប់លែងជាប់»

រឿងរ៉ាវនេះដែរត្រូវបានទម្លាយដោយសាក្សីជាភ្ញៀវក្នុងហាងម្នាក់ត្រកូល Tang ប្រាប់សារព័ត៌មាន The Cover ដោយនាងបានរៀបរាប់ថាហេតុការណ៍នោះកើតឡើងនៅភោជនីយដ្ឋាន Fuyuanju ក្នុងក្រុង Hangzhou ខេត្ត Zhejiang។ Tang រួមជាមួយមិត្តភក្តិរបស់នាងបានទៅញ៉ាំអីនៅហាងនោះកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ដោយនាងបានឃើញក្មេងតូចម្នាក់នៅតុក្បែរនាងបានងើបឈរឡើងរួចទាញខោចុះក្រោម រួចឈរនោមដាក់ក្នុងកែវទឹកដែលគេដាក់សម្រាប់ឱ្យភ្ញៀវផឹក។

Tang បានបន្តទៀតថា ក្មេងប្រុសនោះមកហាងជាមួយម្ដាយ និង សាច់ញាត់ចាស់ៗ ២ នាក់ផ្សេងទៀត។ ពេលដែលក្មេងប្រុសនិយាយថារូបគេឈឺជុះនោម ក៏មានសាច់ញាតិគេម្នាក់និយាយថាឱ្យទៅយកធុងសំរាមមកឱ្យគេនោមដាក់ក្នុងនោះទៅ ប៉ុន្តែម្ដាយរបស់ក្មេងក៏និយាយតបថា «ឱ្យគេនោមក្នុងកែវនោះតែម្ដងទៅ»

អ្វីដែលធ្វើឱ្យ Tang កាន់តែក្ដៅស្លឹកត្រចៀកនោះគឺពេលដែលក្មេងឈរនោមនោះគ្មានបុគ្គលិកហាងណាម្នាក់ចេញមកនិយាយហាមឃាត់អ្វីឡើយ។ ទឹកនោមក្នុងកែវក៏ទុកចោលនៅតុគ្មាននរណាយកចោលឡើយ ហើយតុរបស់នាងនៅក្បែរគ្នាផងនោះ នាង និង មិត្តភក្តិមិនអាចទ្រាំនឹងក្លិនទឹកនោមនោះបានឡើយទើបពួកគេសម្រេចទៅសួរខាងបុគ្គលិកហាងឱ្យដោះស្រាយលើបញ្ហានេះ។

Tang បាននិយាយជាមួយម្ចាស់ហាង ដោយរូបនាងសុំឱ្យមានការ discount ឬផ្លែឈើឥតគិតថ្លៃខ្លះទុកជាការសុំទោសពីខាងហាង ប៉ុន្តែម្ចាស់ហាងបដិសេធមិនព្រមនោះឡើយ និង ថែមចោទប្រកាន់ Tang ថាជាមនុស្សនាំរឿងទៀតផង។ ក្រោយនិយាយមិនត្រូវរ៉ូវគ្នា Tang ក៏បានចេញពីហាងក្រោយបង់ថ្លៃអាហារចំនួន ៣១៦ យ័ន (៤៤ ដុល្លារ)។

យ៉ាងណាមិញ ដោយសារតែរឿងមួយនេះក្លាយជាប្រធានបទក្ដៅ ខាងអាជ្ញាធរត្រួតពិនិត្យផ្សារក្នុងតំបន់ក៏បានចាប់ផ្ដើមស៊ើបអង្កេតលើរឿងនេះ ហើយក៏រកឃើញថាខាងបុគ្គលិកបានធ្វើការបោះចោលកែវទឹកដែលក្មេងនោមដាក់នោះហើយ ដោយក្រោយមកខាងហាងក៏ព្រមធ្វើការសុំទោសទៅ Tang រួមទាំងសងសំណងនាងវិញបន្ថែមចំនួន ១០០០ យ័ន (១៤០ ដុល្លារ)។ Tang ព្រមទទួលការសុំទោស ប៉ុន្តែនាងមិនយកលុយសងជំងឺចិត្តនោះឡើយ៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ