ចង់សាកអត់? កំពុងផ្ទុះផ្អើលសាឡននៅចិន ប្រើម៉ាស៊ីនកក់សក់ AI មិនបាច់ប្រើមនុស្ស ចេះកក់សក់អូតូ ទាក់ទាញភ្ញៀវចូលណែនក្ដន់

Share This

ហាងសាឡនមួយចំនួននៅក្រុង Guangzhou ប្រទេសចិន បានងាកមកប្រើប្រាស់ម៉ាស៊ីនកក់សក់ដោយប្រើបច្ចេកវិទ្យា AI កំពុងតែទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាច្រើន។

ម៉ាស៊ីនកក់សក់ដោយប្រើ AI នេះដែរបានចាប់ផ្ដើមមានវត្តមានតាមហាងសាឡនក្នុងសង្កាត់ជាច្រើននៅក្រុង Guangzhou ប្រទេសចិន តាំងពីដើមឆ្នាំ ២០២៥ មកម៉្លេះ។ ម៉ាស៊ីនកក់សក់បែបទំនើបនេះគឺប្រើប្រាស់ sensors ស្កេនស្បែកក្បាលរបស់អតិថិជនដើម្បីវាអាចជ្រើសរើសសាប៊ូដែលត្រឹមត្រូវស័ក្ដិសមសម្រាប់ប្រភេទសក់របស់ភ្ញៀវនីមួយៗ។ បន្ថែមពីនេះ ម៉ាស៊ីនខាងលើក៏មានជម្រើសកក់សក់ជាច្រើនដូចជា ការកក់សក់រហ័ស ការកក់ធម្មតា និង ការកក់យូរ។ ក្នុងនោះដែរ វាក៏មានកម្រិតម៉ាស្សាស្បែកក្បាលចំនួន ៣ កម្រិត រួមនឹងជម្រើសដាច់ដោយឡែកសម្រាប់សក់វែង និង សក់ខ្លីទៀតផង។ ដំណើរការកក់សក់ទាំងអស់ចំណាយពេលចំនួន ១៣ នាទីរួមមានការកក់សាប៊ូចំនួន ២ លើក ដាក់ថ្នាំអប់សក់ចំនួន ១ និង ការសម្អាតទឹកចំនួន ៧ ដង។

ម៉ាស៊ីនកក់សក់អូតូមិនប្រើមនុស្សនេះដែរ កាលដាក់ចេញប្រើប្រាស់ដំបូង កក់ម្ដងតម្លៃត្រឹម ១០ យ័ន (ប្រមាណ ១.៣៧ ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែឥលូវនេះដោយសារមានតម្រូវការច្រើន តម្លៃកក់ម្ដងកើនដល់ ១៩ យ័ន (ប្រមាណ ២.៦១ ដុល្លារ)។ យ៉ាងណាមិញ ការកក់សក់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ទទួលបានការវែកញែកផ្សេងៗគ្នាពីអ្នកលេងបណ្ដាញសង្គមជាច្រើន។

ជាក់ស្ដែង អ្នកលេងតាមបណ្ដាញសង្គមខ្លះបានរិះគន់មិនពេញចិត្តលើសេវាកម្មថ្មីនេះដោយមានម្នាក់បញ្ចេញមតិថា៖ «ខ្ញុំព្យាយាមសាកល្បងវា ប៉ុន្តែវាដូចគ្មានបានផលអ្វីឡើយ ស្បែកក្បាលខ្ញុំឡើងឈឺ» ខណៈម្នាក់ទៀតបានរិះគន់ដែរថា៖ «រាល់ពេលដែលម៉ាស៊ីនដាក់សាប៊ូហើយកក់ វាអត់បានជ្រាបដល់ស្បែកក្បាលខ្ញុំឡើយ ដោយក្រោយវាលាងសម្អាតរួច ខ្ញុំត្រូវមកកក់ខ្លួនឯងម្ដងទៀតដដែល»។ ដោយឡែក ក៏នៅមានមនុស្សមួយចំនួនទៀតសម្ដែងការពេញចិត្តផងដែរដោយពួកគេចាប់អារម្មណ៍នឹងបទពិសោធថ្មីនេះជាខ្លាំង៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ