គ្រួសារមិត្តភក្តិព្រួយបារម្ភ! ស្វាមី សាន់ ឆាយ កំពុងបាត់ខ្លួនមិនដឹងនៅទីណា ទូរស័ព្ទក៏ទាក់ទងមិនបាន

Share This

កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រុមគ្រួសាររបស់តារាសម្ដែងស្រី Barbie Hsu រួមទាំងក្រុមហ៊ុនរបស់នាងបានចេញមកប្រកាសឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងដឹងថា Barbie បានទទួលមរណភាពទៅហើយនៅប្រទេសជប៉ុនក្នុងវ័យ ៤៨ ឆ្នាំ ហើយចំពោះមូលហេតុនោះគឺបណ្ដាលមកពីការឆ្លងរោគផ្ដាសាយឈានដល់ការរលាកសួតធ្ងន់ធ្ងរ។ យ៉ាងណាមិញ បើតាមវិបសាយ 163 លោក Koo Jun Yup ដែលត្រូវជាស្វាមីរបស់ Barbie គឺមិនបានធ្វើដំណើរកម្សាន្តទៅជប៉ុនជាមួយភរិយា និង ក្រុមគ្រួសារនោះឡើយ ហើយនៅពេលដែលប្រកាសថា ភរិយាលោកបានលាចាកលោកទៅនោះ លោក Koo គឺនៅតៃវ៉ាន់នោះទេ ដែលជាហេតុធ្វើឱ្យលោកតក់ស្លុតមិនអាចទទួលយកបាន។

តាមការ update ព័ត៌មានចុងក្រោយពីសារព័ត៌មាន ETtoday លោក Koo Jun Yup គឺកំពុងបាត់ខ្លួនមិនអាចទាក់ទងបាននោះឡើយ។ ក្រុមគ្រួសារ និង មិត្តភក្តិព្យាយាមទាក់ទងទៅ តែលោកមិនព្រមលើកទូរស័ព្ទនោះឡើយ។ អ្វីដែលរឹតតែធ្វើឱ្យគ្រប់គ្នាព្រួយបារម្ភកាន់តែខ្លាំងបំផុតនោះ គឺគ្មាននរណាម្នាក់បានដឹងឡើយថាពេលនេះលោក Koo នៅទីណានោះ។ ជាក់ស្ដែង តាមការរៀបរាប់ទាំងក្ដីបារម្ភពីមិត្តភក្តិម្នាក់របស់ Barbie និង លោក Koo បានឱ្យដឹងថា៖ «គាត់នៅតៃវ៉ាន់ តែទាក់ទងទៅគាត់មិនបាននោះទេ។ ពួកយើងពិតជាមិនដឹងថាគាត់នៅទីណានោះឡើយ។ នៅតៃវ៉ាន់ គាត់មានតែ Barbie Hsu ប៉ុណ្ណោះជាសាច់ញាតិ។ ខ្ញុំបានទៅផ្ទះរបស់គាត់ដើម្បីរកគាត់ តែរកឃើញមិនឃើញឡើយ»

គួររំឭកដែរថា កាលពីរសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានកូរ៉េ Ilgan Sports បានទូរស័ព្ទទៅសម្ភាសលោក Koo Jun Yup ក្រោយទទួលដំណឹងថា Barbie Hsu លាចាកលោកទៅ។ ចម្លើយដែលទទួលបានមកវិញគឺបង្ហាញឱ្យឃើញថាលោក Koo ស្ថិតក្នុងស្ថានភាពមិនល្អនោះឡើយដោយលោកឆ្លើយតបត្រឹមពាក្យ ៣ ម៉ាត់ប៉ុណ្ណោះគឺ «I’m not okay»

តារាសម្ដែងស្រី Barbie Hsu និង លោក Koo Jun Yup បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាដំបូងក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែមួយឆ្នាំក្រោយមក ពួកគេក៏បានចែកផ្លូវគ្នាដោយសារតែភាពមមាញឹកនឹងការងារ។ រហូតមកដល់ឆ្នាំ ២០២១ ក្រោយឮដំណឹងថា Barbie បានលែងលះគ្នាជាមួយស្វាមីជាអ្នកជំនួញលោក Wang Xiaofei លោក Koo ក៏បានរកឃើញលេខទូរស័ព្ទចាស់របស់អតីតសង្សារ ហើយក៏ទាក់ទងទៅលួងលោមនាង។ ក្រោយឆាតអនឡាញចុះឡើងៗរយៈពេលប៉ុន្មានខែ ស្នេហ៍ចាស់ក៏រើឡើងវិញហើយពួកគេក៏សម្រេចចិត្តបង្កាត់ភ្លើងស្នេហ៍ជាថ្មី។

នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ Barbie Hsu និង Koo Jun Yup បានចុះអេតាស៊ីវិលជាមួយគ្នាស្ងាត់ៗក្នុងប្រទេសកូរ៉េ ហើយមកដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ ដដែល គូស្នេហ៍តារាមួយគូនេះក៏បានចេញមកប្រកាសថាពួកគេនឹងចាប់ដៃគ្នារៀបការម្ដងទៀតនៅតៃវ៉ាន់ ដោយការចុះសំបុត្រអាពាហ៍ពិពាហ៍ទី ២ នេះពួកគេធ្វើឡើងនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ ក្នុងខែមិថុនា ឆ្នាំ ២០២២ Barbie Hsu និង DJ Koo បានរៀបចំពិធីរៀបការតូចមួយនៅផ្ទះ ដោយក្រោយមក DJ Koo ក៏បានផ្លាស់មកនៅតៃវ៉ាន់ដើម្បីរួមរស់ជាមួយប្រពន្ធ និង កូនៗទាំង ២ នាក់របស់នាង៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ