គ្រូបង្រៀនម្នាក់នៅចិន គាំងបេះដូងស្លា./ប់ទាំងវ័យក្មេង ព្រោះស្ត្រេសធ្ងន់ធ្ងរពីការបង្រៀនសិស្ស ៤០០ នាក់ និង ធ្វើការលើសម៉ោង

Share This

គ្រូបង្រៀនប្រុសវ័យខ្ទង់ជាង ២០ ឆ្នាំម្នាក់នៅភាគកណ្ដាលប្រទេសចិន បានជួបអកុសលត្រូវគាំងបេះដូងស្លាប់ទាំងវ័យក្មេងក្នុងកន្លែងការងាររបស់ខ្លួន ទំនងដោយសារតែតានតឹងស្ត្រេសខ្លាំងពេកពីការគ្រប់គ្រងបង្រៀនសិស្សដល់ទៅ ៤០០ នាក់ម្នាក់ឯង បូករួមនឹងការថែមម៉ោងធ្វើការយូរពេក។

បុរសជាគ្រូខាងលើត្រូវបានគេស្គាល់ត្រឹមត្រកូល Li បានធ្វើការរយៈពេល ៥ ឆ្នាំហើយឱ្យក្រុមហ៊ុនបណ្ដុះបណ្ដាលការសិក្សាមួយនៅក្រុង Wuhan ប្រទេសចិន ដែលក្រុមហ៊ុននេះបានបើកដំណើរការវគ្គអនឡាញមួយដែលបង្រៀនភាសាអង់គ្លេស និង គណិតវិទ្យាដល់សិស្សថ្នាក់បឋម និង អនុវិទ្យាល័យ។

តាមសារព័ត៌មានក្នុងប្រទេសចិនបានឱ្យដឹងថា លោក Li បានប្រឹងធ្វើការលើសម៉ោងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាដើម្បីបញ្ចប់ការងារឱ្យរួចរាល់មុនថ្ងៃសម្រាកមកដល់។ ស្រាប់តែដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ លោកបានទៅអូហ្វិសហើយធ្វើការយឺតម៉ោងរហូតដល់យប់។ គូដណ្ដឹងរបស់លោកព្យាយាមទាក់ទងទៅតែទាក់ទងមិនបាន ទើបមានការបារម្ភក៏ទាក់ទងទៅរកប៉ូលិសឱ្យជួយ។

ដល់ព្រឹកថ្ងៃបន្ទាប់ រឿងតក់ស្លុតក៏បានកើតឡើងក្រោយអ្នកអនាម័យម្នាក់បានប្រទះឃើញលោក Li លែងដឹងខ្លួនទៅហើយនៅក្នុងអូហ្វិស ដោយក្រោយមកលោកត្រូវបានប្រកាសថាបានផុតដង្ហើមទៅហើយដោយសារតែបញ្ហាគាំងបេះដូង។ អ្វីដែលរឹតតែគួរឱ្យខ្លោចចិត្តជាងនេះទៅទៀតនោះគឺ លោក Li មានគម្រោងរៀបការជាមួយគូដណ្ដឹងនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ តែបែរជាមកត្រូវចាកចេញគ្មានថ្ងៃត្រឡប់បែបនេះទៅវិញ។

អាជ្ញាធរខាងពលកម្មក្នុងតំបន់បានបញ្ជាក់ថា ក្រុមគ្រួសាររបស់លោក Li ជាមួយនឹងក្រុមហ៊ុនដែលលោកធ្វើការ គឺកំពុងតែដំណើរការបញ្ចប់ឯកសារដើម្បីទទួលស្គាល់ជាផ្លូវការថាការស្លាប់របស់លោកគឺពាក់ព័ន្ធនឹងការងារ។ យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ ខាងក្រុមហ៊ុនបានចេញលិខិតសម្ដែងការរំលែកទុក្ខ និង សន្យាជួយដល់ក្រុមគ្រួសាររបស់លោក Li ប៉ុន្តែក្នុងលិខិតនោះដែរក៏បានបញ្ជាក់ដែរថា ខាងក្រុមហ៊ុនមិនមានកាលវិភាគថែមម៉ោងសម្រាប់ក្រុមលោក Li នោះឡើយ ហើយខាងក្រុមហ៊ុនក៏បាននិយាយពី performance ការងាររបស់លោក រួមទាំងស្នើសុំដល់សាធារណជនឱ្យគោរពដល់ឯកជនភាពរបស់ក្រុមគ្រួសារលោក Li ផង ក្នុងពេលវេលាដ៏លំបាកមួយនេះ៕

ប្រភព៖ World Of Buzz

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

ព័ត៌មានបន្ថែម

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ស្វែងរកព័ត៌មាន​ ឬវីដេអូ