គួរឱ្យខ្លាច! ព្យុះទីហ្វុង «វីពផា» វា-យប្រហារដល់ប្រទេសចិន កម្លាំងបោកបក់ខ្លាំងក្លាមនុស្សប្រឹងទប់គ្នា អ្នកខ្លះប៉ើងតាមខ្យល់ដូចសំឡី

Share This

នៅវេលាម៉ោងប្រមាណ ៥ និង ៥០ នាទីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ព្យុះទីហ្វុង Wipha បានបោកបក់ដល់ប្រទេសចិនហើយក្បែរក្រុង Jiangmen ខេត្ត Guangdong នាំមកជាមួយនឹងកម្លាំងខ្យល់ដ៏ខ្លាំងក្លា។ ព្យុះទីហ្វុងទី ៦ ដែលវាយប្រហារប្រទេសចិនក្នុងឆ្នាំ ២០២៥ នេះដែរ គឺរំពឹងនឹងបន្តផ្លាស់ទៅភាគខាងលិច និង ភាគនិរតីប្រទេសក្នុងល្បឿនចន្លោះពី ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមវីដេអូស្ដែងៗដែលបានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញពីកម្លាំងព្យុះ Wipha បោកបក់អមជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យដើមឈើបាក់រលំ រីឯមនុស្សនៅតាមដងផ្លូវត្រូវប្រឹងក្រាបប្រឹងឈរតោងគ្នាទប់លំនឹងពីកម្លាំងខ្យល់បក់ ខណៈមនុស្សមួយចំនួនទៀតឃើញខ្យល់បោកប៉ើងលើផ្លូវដូចសំឡី។

គួរឱ្យដឹងថា មុនព្យុះបោកបក់មកដល់ ខេត្ត Guangdong ប្រទេសចិន បានត្រៀមខ្លួនយ៉ាងសកម្មក្នុងការឆ្លើយតបគ្រោះអាសន្នកម្រិតទី ៤ ចាប់ពីម៉ោង ៦ យប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ តំបន់ជាច្រើននៅខេត្ត Guangdong បានដាក់ចេញវិធានការណ៍បន្ទាន់ដូចជា ដឹកនាំទូកនេសាទឡើងមកផែវិញ នាំពលរដ្ឋឡើងលើគោក និង ជម្លៀសពលរដ្ឋចេញពីទីតាំងដែលមានគ្រោះថ្នាក់។

ជាក់ស្ដែង បើតាមនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នប្រចាំខេត្ត Guangdong គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែកក្កដា ខាងអាជ្ញាធរពាក់ព័ន្ធបានជម្លៀសពលរដ្ឋសរុបជាង ២៧ ម៉ឺននាក់ពាសពេញខេត្ត ទូកនេសាទជាង ៥០០ គ្រឿងនៅសមុទ្របានត្រឡប់មកផែវិញ និង ទីតាំងទេសចរណ៍ចំនួន ៥២ កន្លែងត្រូវបានផ្អាកបណ្ដោះអាសន្ន៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ