ខ្លោចចិត្ត! សុនខមួយក្បាលដើរតែលតោលរង់ចាំម្ចាស់ ទាំងមិនដឹងថាម្ចាស់មួយគ្រួសារ ៩ នាក់បានស្ល-ា.ប់ក្នុងសោកនាដកម្មយន្តហោះ Jeju Air

Share This

ភូមិមួយនៅខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង កំពុងមានការកាន់ទុក្ខជាខ្លាំងជុំវិញសោកនាដកម្មបុកឆេះយន្តហោះ Jeju Air ដែលបានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ រួមទាំងមួយគ្រួសារសមាជិក ៩ នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នាផងដែរ។ ជនរងគ្រោះមួយគ្រួសារនោះរួមមានលោក Bae ជាជនរងគ្រោះវ័យចំណាស់ជាងគេលើយន្តហោះ និង ជាអ្នកភូមិ Yongam ខេត្ត South Jeolla។ លោកបានធ្វើដំណើរកម្សាន្តទៅលេងប្រទេសថៃជាមួយភរិយារបស់លោក កូនស្រី ២ នាក់ រួមទាំងសមាជិកផ្សេងៗទៀតសរុបទាំងអស់ ៩ នាក់ដើម្បីអបអរខួបកំណើតគម្រប់អាយុ ៨០ ឆ្នាំរបស់លោក។

សោកនាដកម្មដែលបានឆក់យកអាយុជីវិតមនុស្សមួយគ្រួសារនេះដែរក៏បានធ្វើឱ្យសុនខមួយក្បាលដែលរង់ចាំម្ចាស់នៅផ្ទះ ត្រូវដើរតែលតោលម្នាក់ឯងពេញភូមិទាំងមិនបានដឹងសោះឡើយថាម្ចាស់របស់គេបានចាកចោលទៅគ្មានថ្ងៃត្រឡប់វិញនោះឡើយ។ សុនខមួយក្បាលនោះត្រូវបានស្គាល់ឈ្មោះថា Pudding ជាសត្វចិញ្ចឹមរបស់ចៅស្រីជនរងគ្រោះវ័យ ៥ ឆ្នាំ។ Pudding ត្រូវបានអ្នកភូមិប្រទះឃើញដើរតែលតោលជិតផ្ទះរបស់គេ។ វាដើររហូត សម្លឹងមើលរាល់ឡានដែលបើកកាត់ និង ថែមទាំងបានដើរទៅក្រវែលក្នុងមជ្ឈមណ្ឌលសហគមន៍ទំនងដូចកំពុងស្វែងរកក្រុមគ្រួសាររបស់វាអ៊ីចឹង។

អ្វីដែលកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះ Pudding គឺមិនព្រមចាកចេញទៅណាឡើយដោយសុខចិត្តរង់ចាំម្ចាស់នៅក្នុងផ្ទះ។ អ្នកភូមិស្រុកបាននាំគ្នាជួយគ្រប់បែបយ៉ាងដើម្បីយក Pudding ទៅមើលថែនៅផ្ទះរបស់ពួកគេ ហើយ Pudding ព្រមតាមពួកគេមែនប៉ុន្តែចុងក្រោយវានៅតែវិលត្រឡប់ទៅផ្ទះខ្លួនឯងវិញដដែល។

ជាការឆ្លើយតប ខាងអង្គការការពារសត្វ «CARE» ក៏បានចេញមុខជួយ និង ប្រកាសកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថា ពួកគេបានជួយសង្គ្រោះ Pudding បានហើយ។ ជាក់ស្ដែង តាមរយៈវីដេអូក្នុង Youtube អង្គការ CARE បានបញ្ជាក់ថា៖ «ដោយជឿជាក់ថាស្ថានភាពរបស់ Pudding ដើរតែលតោលក្នុងភូមិដោយគ្មានម្ចាស់មើលថែគឺគ្រោះថ្នាក់ខ្លាំង ខាងអង្គការការពារសត្វ CARE ក៏បានសម្រេចចិត្តជួយសង្គ្រោះឆ្កែមួយក្បាលនេះ»។ អង្គការបានបន្ថែមទៀតថា៖ «Pudding គឺរង់ចាំក្រុមគ្រួសាររបស់វាដោយមិត្តចុះចាញ់ នៅបន្តមើលរាល់ឡានដែលបើកកាត់ក្នុងភូមិ។ រហូតទាល់តែរកបានម្ចាស់ដ៏ស័ក្តិសម អង្គការ CARE នឹងធានានៅមើលថែទាំ Pudding ឱ្យបានល្អ»

ប្រភព៖ AllKpop

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ