ខ្លាំងដៃ! ចៅហ្វាយស្រីលង់ស្នេហ៍កូនចៅខ្លួនឯង ដល់ចង់បានគេធ្វើប្ដីពេក ក៏ជះលុយជាង ៤០ ម៉ឺនដុល្លារឱ្យប្រពន្ធខាងប្រុសលែងលះ

Share This

រឿងរ៉ាវរបស់នារីជាចៅហ្វាយលង់ស្នេហ៍បុរសជាកូនចៅ កំពុងផ្ទុះការចាប់អារម្មណ៍នៅចិន។ តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីជាចៅហ្វាយនោះមានត្រកូល Zhou ជាអ្នកក្រុង Chongqing ប្រទេសចិន បានធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសជាកូនចៅខ្លួនឯងឈ្មោះ Xia ដែលជាបុរសមានប្រពន្ធរួចហើយ។ ចំណងស្នេហ៍ចៅហ្វាយ និង កូនចៅនេះ គឺកើតឡើងចិត្តនឹងចិត្តផ្ដើមពីការទំនាក់ទំនងការងារជាមួយគ្នាប្រចាំថ្ងៃរហូតមានចិត្តថ្លើមស្រឡាញ់គ្នា។

ព័ត៌មានបានឱ្យដឹងទៀតថា តាមពិតទៅ ទាំងចៅហ្វាយស្រី Zhou និង កូនចៅប្រុស Xia ពួកគេសុទ្ធតែជាមនុស្សរៀបការមានប្ដីប្រពន្ធរៀងខ្លួន ប៉ុន្តែដោយសារតែភ្លើងស្នេហ៍កើតឡើងនៅអូហ្វិសជាមួយគ្នា ពួកគេក៏សម្រេចចិត្តទៅលែងលះគ្នាជាមួយគូស្នេហ៍ចាស់រៀងៗខ្លួន ដើម្បីមកកសាងគ្រួសារថ្មីរួមគ្នា។ បន្ថែមពីនេះ ក្រោយចៅហ្វាយស្រី Zhou លែងលះប្ដីរួចរាល់ហើយ និង ដើម្បីពន្លឿនយក Xia មកធ្វើជាប្ដីថ្មីឱ្យបានឆាប់ នាងក៏ផ្ដើមគំនិតផ្ញើលុយចំនួន ៣ លានយ័ន (ប្រមាណជាង ៤០ ម៉ឺនដុល្លារ) ទៅកាន់អតីតប្រពន្ធរបស់ Xia ជាថ្នូរនៃការលែងលះគ្នា និង ទុកសម្រាប់ផ្គត់ផ្គង់កូន រួមជាមួយថ្លៃចំណាយផ្សេងៗ។

យ៉ាងណាមិញ គម្រោងកសាងគ្រួសារថ្មីនេះបែរជាត្រូវក្រឡាប់ចាក់ ដោយក្រោយរួមរស់ជាមួយប្ដីក្រោយបានមួយរយៈ នាង Zhou ក៏មានអារម្មណ៍ថា នាង និង ប្ដី មិនចុះសម្រុងគ្នា ហើយក៏គិតចង់លែងលះ។ អ្វីដែលហួសចិត្តនោះគឺថា ដោយមិនសមបំណង នាងបានទៅដាក់ពាក្យប្ដឹង Xia និង អតីតប្រពន្ធគេ ទាមទារលុយ ៣ លានយ័ននោះមកវិញទៀតផង រហូតក្ដីក្ដាំឡើងដល់តុលាការដោះស្រាយ។

តុលាការដំបូងឡើយ បានសម្រេចកាត់ក្ដីថា លុយដែលទទួលបាននោះគឺបំពានសណ្ដាប់ធ្នាប់សាធារណៈ និង សីលធម៌សង្គម ជាអំណោយមិនត្រឹមត្រូវ និង បានបញ្ជាឱ្យអតីតប្រពន្ធរបស់ Xia សងទៅ Zhou វិញ។ ទោះជាយ៉ាងណា លោក Xia និង អតីតប្រពន្ធបានបដិសេធ និង ប្ដឹងឡើងឧទ្ធរណ៍។ នៅពេលនោះ តុលាការបានសម្រេចទៀតថា ភស្តុតាងដែលបានពីនាង Zhou បង្ហាញថា នាងមិនមានបំណងឱ្យលុយជាថ្នូរលែងលះទៅអតីតភរិយា Xia ទេ ប៉ុន្តែគឺជាលុយដែលនាងរ៉ាប់រងជំនួសលោក Xia លើថ្លៃផ្គត់ផ្គង់កូនៗ និង ការចំណាយក្រោយលែងលះគ្នា។

ដោយឡែក ការកាត់ក្ដីក៏បានផ្លាស់ប្ដូរ ដោយផ្អែកតាមគោលការណ៍ច្បាប់ «គ្មានការសងប្រាក់វិញក្រោមហេតុផលមិនត្រូវតាមច្បាប់» តុលាការក៏សម្រេចបដិសេធរាល់ការអះអាងរបស់នាង Zhou ដោយលោក Xia និង អតីតភរិយា មិនតម្រូវឱ្យសងលុយ ៣ លានយ័ននោះវិញឡើយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា ឆក់បានតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

ទាន់ហេតុការណ៍! ទាហានថៃ បន្តបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ និងប្រើឧស្ម័នបង្ហូរទឹកភ្នែក មកលើពលរដ្ឋខ្មែរ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

នៅឥណ្ឌូនេស៊ី! បុរសម្នាក់ដើរចាប់សត្វឆ្មាមកពន្លះយកសាច់ រួចយកទៅលក់បោ-កគេថាជាសាច់ចៀម

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ទាហានថៃ បន្តបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ និងប្រើឧស្ម័នបង្ហូរទឹកភ្នែក មកលើពលរដ្ឋខ្មែរ

នៅឥណ្ឌូនេស៊ី! បុរសម្នាក់ដើរចាប់សត្វឆ្មាមកពន្លះយកសាច់ រួចយកទៅលក់បោ-កគេថាជាសាច់ចៀម

ណាត់គ្នាឱ្យហើយទៅ! ឆាប់ៗនេះ នៅស្ថានទូតបារាំង នឹងបើកទ្វារឱ្យចូលទស្សនាដោយសេរី មួយថ្ងៃពេញ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច

រយលានអត្ថន័យ! លោកពូពិការជើង តែមានបេះដូងការពារទឹកដី បានរួមចំណែករើបន្លាលួស ដែលទាហានថៃបានដាក់នៅអូរបីជាន់

ក្មេងអាយុ ៦ ឆ្នាំម្នាក់ ឈឺភ្លាម ដើរលែងរួច ពិបាកដកដង្ហើម ឱ្យពេទ្យជួយក៏គ្មានសង្ឃឹម ទាល់តម្រិះ ម្ដាយប្រើ Google សង្គ្រោះជីវិតបានវិញ

ទៀត! ក្រុមជនពាលនៅខេត្តណារ៉ាធីវ៉ាត់ លួចដាក់គ្រា-ប់បែ-កតាមផ្លូវ បំផ្ទុះឡានល្បាតរបស់ទាហានថៃក្រឡាប់បះជើងចូលគុម្ពព្រៃ

គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយនៅចិន តម្លៃជាង ៥០០០ លានដុល្លារ ត្រូវគាំងស្ញេញអស់ ២ ឆ្នាំ ព្រោះម្ចាស់ផ្ទះមួយខ្នងមិនព្រមរើចេញ

ស្វាមួយក្បាលនៅចិន ជក់មើលទូរស័ព្ទខ្លាំង រហូតខាងសួនសត្វប្រកាសហាមភ្ញៀវ ឈប់យកទូរស័ព្ទឱ្យវាមើលវីដេអូទៀត ព្រោះខ្លាចខូចភ្នែក

ស្វែងរកព័ត៌មាន​ ឬវីដេអូ