ខ្លាខ្មៅមួយក្បាលក្នុងសួនសត្វនៅចិន ដុះពោះទ្រលុកៗដើរអ៊ីកអ៊ាកៗទៅមុខមិនចង់រួច កំពុងផ្ទុះការចាប់អារម្មណ៍

Share This

សារព័ត៌មាន The Sun បានចេញផ្សាយវីដេអូមួយដែលថតជាប់សកម្មភាពរបស់សត្វខ្លាខ្មៅមានវ័យចំណាស់មួយក្បាលដែលដើរអ៊ីកអ៊ាកៗមួយៗជុំវិញទ្រុងរបស់វានាសួនសត្វ Chengdu ខេត្ត Sichuan ប្រទេសចិន កំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ សត្វខ្លាខ្មៅដែលធ្លាប់ជាសត្វមានរូបរាងមាំអង់អាច តែខ្លាមួយក្បាលនេះវិញបែរជាមានសភាពធាត់ក្បាលពោះសុទ្ធតែខ្លាញ់ ធ្វើឱ្យជើងរបស់វាទ្រទម្ងន់ខ្លួនមិនចង់បានដើរទៅមុខមិនចង់រួច។

តាមរយៈវីដេអូដែលបង្ហោះនោះដែរ សត្វខ្លាខ្មៅមួយក្បាលនោះបានព្យាយាមពួននៅខាងក្រោយដើមឈើប៉ុន្តែដោយសារតែក្បាលពោះធំពេកធ្វើឱ្យវាពួនមិនជិតនោះឡើយ។ វីដេអូនោះដែរថតនៅសួនសត្វ Chengdu និង បានបង្ហោះចែកចាយលើបណ្ដាញសង្គមនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ រហូតមានការផ្ទុះវែកញែកប្រតិកម្មពីមហាជន។

មកដល់ថ្ងៃទី ១០ ខែមីនា ខាងអ្នកតំណាងសួនសត្វបានបកស្រាយទៅកាន់សារព័ត៌មានក្នុងស្រុកជុំវិញស្ថានភាពរបស់សត្វខ្លាខ្មៅនោះថា ខ្លាខ្មៅមួយក្បាលនោះជាសត្វខ្លាញី មានអាយុ ១៦ ឆ្នាំដែលអាយុនេះគឺពិតជាចាស់ណាស់សម្រាប់ខ្លាប្រភេទនេះ។ ខាងសួនសត្វបានលើកឡើងថា មុខងាររាងកាយ និង ការរំលាយអាហាររបស់សត្វខ្លានោះគឺបានថយចុះដោយសារអាយុរបស់វាទើបបណ្ដាលឱ្យរាងកាយវាប្រមូលផ្ដុំដោយខ្លាញ់លើសលប់បែបនេះ។

យ៉ាងណាមិញ ការបកស្រាយនេះដែរមិនបានធ្វើឱ្យប្រតិកម្មមហាជនថមថយនោះឡើយ ដោយមតិជាច្រើនបាននិយាយថាសត្វខ្លានោះរួមជាមួយសត្វមួយចំនួនផ្សេងទៀតនៅក្នុងសួនគឺសុទ្ធតែលើសទម្ងន់ដោយសារតែការឱ្យចំណីលើសខ្លាំងពេក។ ជាការឆ្លើយតបនឹងមតិរិះគន់ អ្នកថែសួនក៏បាននិយាយដែរថា៖ «ពួកយើងនឹងកាត់បន្ថយចំណីឱ្យទៅវា ដោយដំបូងយើងនឹងកាត់បន្ថយលើសាច់គោ និង អាហារផ្សេងៗទៀត»។ ការធ្វើបែបនេះគឺបំណងជួយឱ្យខ្លាខ្មៅនោះទទួលបានរូបរាងដើម និង សុខភាពល្អឡើងវិញ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ