បុរសម្នាក់ បានលាឈប់ពីការងាររបស់ខ្លួន ក្រោយចៃដន្យត្រូវក្រុមហ៊ុនច្រឡំបើកប្រាក់ខែឱ្យលើសរហូតដល់ទៅជាង ៣០០ ដងនៃប្រាក់ខែដើម។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានតួនាទីជាជំនួយការការិយាល័យនាក្រុមហ៊ុនចំណីអាហារមួយឈ្មោះ Dan Consorcio Industrial de Alimentos de Chile ដោយជាធម្មតាទទួលបានប្រាក់ខែ ៥០ ម៉ឺនប៉េសូ (៥២០ ដុល្លារ)។
យ៉ាងណាមិញ ស្រាប់តែមកដល់ខែឧសភា ឆ្នាំ ២០២២ មេរបស់លោកក៏ច្រឡំបើកប្រាក់ខែឱ្យលោកដល់ទៅ ១៦៥ លានប៉េសូ (១៧១ ៦០០ ដុល្លារ)។ តាមខាងក្រុមហ៊ុនបញ្ជាក់ថា ដំបូងឡើយបុរសរូបនោះ យល់ព្រមសងប្រាក់ដែលបើកលើសត្រឡប់ឱ្យក្រុមហ៊ុនវិញ តែ ៣ ថ្ងៃក្រោយមក បុរសនោះក៏បែរជាហុចក្រដាសលាឈប់ទៅវិញ។
រឿងរ៉ាវមួយនេះ ត្រូវបានប្ដឹងផ្ដល់ឡើងដល់តុលាការ ដោយខាងក្រុមហ៊ុនចោទបុគ្គលិករូបនោះថាជាចោរលួចលុយ ប៉ុន្តែខាងព្រះរាជអាជ្ញាបដិសេធថានេះមិនមែនជាករណីលួចឡើយ តែជាការប្រមូលលុយទុកមិនត្រឹមត្រូវ ពោលមានន័យថា គឺមិនអាចកាត់ទោសលើបទចោទប្រកាន់នេះបានឡើយ។ យ៉ាងណាមិញ មេក្រុមហ៊ុនខាងលើបានប្តេជ្ញាថា នឹងព្យាយាមដោះស្រាយតាមផ្លូវច្បាប់គ្រប់យ៉ាងដើម្បីយកលុយទាំងនោះមកវិញ៕
ប្រភព៖ 9GAG