ក្រុង Delhi នៅឥណ្ឌា ចេញច្បាប់ថ្មី ហាមពលរដ្ឋប្រើយានជំនិះចាក់សាំង និង ម៉ាសូតចាប់ពីឆ្នាំ ២០២៦ ទៅ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស

Share This

រដ្ឋាភិបាកក្រុង Delhi ប្រទេសឥណ្ឌា រំពឹងនឹងដាក់ចេញច្បាប់ថ្មីឱ្យងាកមកប្រើប្រាស់យានជំនិះប្រើថាមពលអគ្គិសនីវិញ និង លុបបំបាត់ការប្រើប្រាស់យានជំនិះគ្រប់ប្រភេទដែលប្រើប្រាស់សាំង និង ម៉ាសូត ក្នុងបំណងកាត់បន្ថយការបំពុលបរិយាកាស និង កែលម្អសុខភាពសាធារណៈ។ ច្បាប់ថ្មីដែលលើកឡើងនេះដែរ គឺគ្រោងនឹងធ្វើការហាមប្រាមការប្រើប្រាស់រ៉ឹម៉កកង់បីប្រើសាំងចាប់ពីខែសីហា ឆ្នាំ ២០២៥ នេះទៅ ខណៈយានជំនិះកង់ ២ រំពឹងនឹងអនុវត្តចាប់ពីខែសីហា ឆ្នាំ ២០២៦ ទៅ។ បន្ថែមពីនេះ រាល់យានជំនិះទី ៣ ក្នុងគ្រួសារតែមួយទិញយកប្រើប្រាស់នឹងតម្រូវឱ្យទិញជាយានប្រើប្រាស់អគ្គិសនីវិញ។

តាមការចេញផ្សាយដោយសារព័ត៌មាន Hindustan Times រដ្ឋមន្ត្រីក្រសួងការដឹកជញ្ជូនប្រចាំក្រុង Delhi លោក Pankaj Kumar Singh បានយល់ព្រមលើសំណើរបង្កើតច្បាប់ថ្មីនេះហើយ ដោយបច្ចុប្បន្នរង់ចាំតែខាងគណៈរដ្ឋមន្ត្រីអនុម័តប៉ុណ្ណោះ។ ច្បាប់ថ្មីនេះដែរបង្កើតឡើងក្នុងបំណងផ្ដោតចម្បងទៅលើការផ្លាស់ប្ដូរទៅប្រើប្រាស់យានជំនិះគ្រប់ប្រភេទដោយប្រើប្រាស់តែថាមពលអគ្គិសនីប៉ុណ្ណោះ។

ក្រោមច្បាប់ថ្មីនេះដែរ យានជំនិះកង់ ២ ដោយប្រើប្រាស់សាំង ម៉ាសូត ឬ CNG នឹងមិនត្រូវចុះក្នុងបញ្ជីនៅក្រុង Delhi ឡើយចាប់ពីខែសីហា ឆ្នាំ ២០២៦ ទៅ ហើយចំពោះយានជំនិះប្រើប្រាស់ CNG ដែលចាស់ជាង ១០ ឆ្នាំនឹងត្រូវប្ដូរទៅជាយានជំនិះប្រើប្រាស់អគ្គិសនី ឬ upgrade វាយ៉ាងមិចឱ្យស្របទៅនឹងតម្រូវការនៃច្បាប់ថ្មីនោះ។

ដោយឡែក ចាប់ពីខែសីហា ឆ្នាំ ២០២៥ នេះទៅ រ៉ឺម៉កកង់ ៣ ឬឡានដឹកទំនិញនានាដែលប្រើប្រាស់ CNG នឹងត្រូវបានហាមប្រាម ហើយចំពោះអាជ្ញាប័ណ្ណយានយន្ត CNG ដែលមានស្រាប់គឺនឹងមិនត្រូវធ្វើថ្មីឱ្យនោះឡើយ ដោយជំនួសមកវិញនូវអាជ្ញាប័ណ្ណថ្មីដែលផ្លាស់ប្ដូរទៅជាយានប្រើប្រាស់អគ្គិសនីវិញ។ រហូតដល់ឆ្នាំ ២០២៧ រាល់ឡានដឹកសំរាមទាំងអស់ក៏នឹងត្រូវផ្លាស់ទៅជាឡានប្រើប្រាស់អគ្គិសនីដូចគ្នាដែរ។

បន្ថែមពីនេះ ខាងរដ្ឋាភិបាកក៏ពង្រីកបន្ថែមនូវចំនួនឡានក្រុងអគ្គិសនីដោយចំនួនសរុបអាចដល់ប្រមាណ ៣ ពាន់គ្រឿងនៅត្រឹមចុងឆ្នាំ ២០២៥ នេះ។ រាល់យានជំនិះថ្មីដែលទិញដោយរដ្ឋាភិបាលនឹងតម្រូវឱ្យជារថយន្តប្រើប្រាស់អគ្គិសនីទាំងអស់។ ជាជំនួយលើគោលនយោបាយថ្មីនេះ ខាងក្រុងក៏មានគម្រោងដាក់បន្ថែមនូវស្ថានីយសាកថ្មជាង ១៣២០០ កន្លែងពាសពេញទាំងក្រុង ដោយធានាថារាល់ចម្ងាយ ៥ គីឡូម៉ែត្រនឹងមានស្ថានីយសាកថ្មមួយ។

គួរបញ្ជាក់ថា គោលនយោបាយថ្មីនេះគឺផ្ដោតគោលដៅឱ្យក្រុង Delhi ក្លាយជាក្រុងមានការប្រើប្រាស់យានជំនិះអគ្គិសនី ៩៥% ត្រឹមឆ្នាំ ២០២៧ ឱ្យកើនដល់ ៩៨% ត្រឹមឆ្នាំ ២០៣០។ គោលនយោបាយកាលពីមុនគឺចង់ឱ្យសម្រេចបាន ២៥% ត្រឹមឆ្នាំ ២០២៤ ប៉ុន្តែភាពជោគជ័យទទួលបានគឺត្រឹម ១៣-១៤% ប៉ុណ្ណោះ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ