ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

Share This

នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Thai Enquirer បានចេញផ្សាយថា កងទ័ពថៃទទួលស្គាល់ថាពួកគេពិតជាបានប្រើប្រាស់សារធាតុគីមី «ផូស្វ័រពណ៌ស» (white phosphorus) បាញ់មកលើកងទ័ពកម្ពុជា ក្នុងការប្រយុទ្ធរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ខែកក្កដា-ថ្ងៃទី ២៨ ខែកក្កដា)។

យ៉ាងណាមិញ តាមការរៀបរាប់ចេញពីអ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Maj Gen Winthai Suvaree គឺនៅមាត់រឹងនិយាយយកត្រូវឱ្យខ្លួនឯងថា សារធាតុផូស្វ័រពណ៌សដែលបាញ់មកលើកងទ័ពខ្មែរនោះមិនមែនជាអាវុធគីមីឡើយ ហើយការកាន់កាប់ និង ប្រើប្រាស់សារធាតុផូស្វ័រពណ៌សនេះដែរ គឺគោរពស្របតាមច្បាប់អន្តរជាតិ គ្រប់គ្រងបានយ៉ាងតឹងរ៉ឹង និង ប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។

លោក Winthai បានបញ្ជាក់ថា ក្រោមអនុសញ្ញាស្ដីពីអាវុធធម្មតាមួយចំនួន (CCW), Protocol III បានហាមប្រាមមិនឱ្យប្រើប្រាស់អាវុធបញ្ឆេះ ជាពិសេសអាវុធដែលដុតសម្លាប់មនុស្សដោយផ្ទាល់ ប៉ុន្តែសារធាតុផូស្វ័រពណ៌សដែលប្រើមកលើកងទ័ពកម្ពុជានេះ អ្នកនាំពាក្យរូបនេះថាមិនស្ថិតក្នុងក្រុមអាវុធដែលកំណត់នោះឡើយ។ រូបលោកថែមទាំងសង្កត់បន្ថែមទៀតថា កងទ័ពថៃប្រើប្រាស់ផូស្វ័រពណ៌សដោយគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត កំណត់ទៅតែគោលដៅទ័ព និង មិនប្រើចំទៅលើពលរដ្ឋនោះឡើយ៕

ប្រភព៖ Thai Enquirer

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

ហាងអាហារជាច្រើននៅថៃ ខាតឡុងចុងធ្លាក់ចំណូល ៧០% ព្រោះលក់លែងដាច់ ម្ចាស់ហាងកំពុងស្នើឱ្យរដ្ឋជួយចេញលុយពាក់កណ្ដាលឱ្យភ្ញៀវ

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ក្មេងប្រុសជនជាតិចិនម្នាក់ ត្រូវសង្សារល្បួងទៅលេងថៃ រួចប្រើល្បិចលក់ទៅឱ្យក្រុមឆបោកតាមអនឡាញជាង ១ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

ហាងអាហារជាច្រើននៅថៃ ខាតឡុងចុងធ្លាក់ចំណូល ៧០% ព្រោះលក់លែងដាច់ ម្ចាស់ហាងកំពុងស្នើឱ្យរដ្ឋជួយចេញលុយពាក់កណ្ដាលឱ្យភ្ញៀវ

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ក្មេងប្រុសជនជាតិចិនម្នាក់ ត្រូវសង្សារល្បួងទៅលេងថៃ រួចប្រើល្បិចលក់ទៅឱ្យក្រុមឆបោកតាមអនឡាញជាង ១ ម៉ឺនដុល្លារ

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

កូនខ្មែរអស្ចារ្យណាស់! ប្រកួតដុតនំឈ្នះជ័យលាភីកំពូល វ៉ាដាច់គេក្នុងកម្មវិធីប្រកួតដ៏ធំនៅនូវែលសេឡង់

ថៃខ្វះកម្លាំងពលកម្មខ្លាំង ដល់ថ្នាក់ចង់យកទាហាន និង អ្នកទោសមកធ្វើការ បន្ទាប់ពីពលករកម្ពុជាសម្រុកវិលមកស្រុកវិញរាប់ម៉ឺននាក់

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ស្វែងរកព័ត៌មាន​ ឬវីដេអូ