ក្ដៅៗ! ចិនចេញច្បាប់ថ្មី តម្រូវឱ្យគ្រប់ influencer មានវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈលើប្រធានបទច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយទៀតទេ

Share This

ប្រទេសចិន បានដាក់ចេញច្បាប់ថ្មីរឹតបន្ដឹងលើអ្នកផលិតមាតិកា (influencer) តម្រូវឱ្យពួកគេបង្ហាញតឹកតាងដូចជា វិញ្ញាបនបត្រ ឬ អាជ្ញាប័ណ្ណបញ្ជាក់ពីវិជ្ជាជីវៈផ្សេងៗ ប្រសិនបើពួកគេមានបំណងចង់បង្ហោះនិយាយពីប្រធានបទពាក់ព័ន្ធនឹង ហិរញ្ញវត្ថុ ផ្នែកច្បាប់ ផ្នែកអប់រំ ឬ ផ្នែកវេជ្ជសាស្ត្រ ជាដើម ដោយច្បាប់ថ្មីនេះចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ តទៅ។

តាមរដ្ឋបាលបណ្ដាញអ៊ីនធឺណែតប្រចាំប្រទេសចិន (CAC) បានបញ្ជាក់ថា ច្បាប់អនុវត្តថ្មីនេះដាក់ចេញឡើងក្នុងគោលបំណងទប់ស្កាត់ព័ត៌មានមិនពិត និង ការពារសាធារណជនពីការណែនាំមិនត្រឹមត្រូវ។ បណ្ដាញសង្គមដូចជា Douyin, Bilibili និង Weibo ជាដើម ឥលូវនេះនឹងត្រូវទទួលខុសត្រូវក្នុងការពិនិត្យមើលថាអ្នកបង្កើតមាតិកាណាមានវិញ្ញាបនបត្រ និង ធានាថាការបង្ហោះរបស់ពួកគេភ្ជាប់មកជាមួយការដកស្រង់ ឬការបដិសេធត្រឹមត្រូវផងដែរ។

បន្ថែមពីនេះ អ្នកបង្កើតមាតិកាត្រូវតែមានការបញ្ជាក់ឱ្យច្បាស់ៗថា ព័ត៌មានដែលពួកគេយកមកផ្សព្វផ្សាយមានប្រភពមកពីការសិក្សា ឬក៏វីដេអូពួកគេប្រើខ្លឹមសារទាញយកមកពី AI។ ជាមួយគ្នានោះដែរ ខាង CAC ក៏បានហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលពេទ្យ អាហារបំប៉ន និង អាហារសុខភាពនោះឡើយ ដើម្បីបញ្ចៀសការធ្វើមាតិកាអប់រំដើម្បីផ្សព្វផ្សាយផលិតផល។

យ៉ាងណាមិញ ខណៈខាងអាជ្ញាធរលើកឡើងថា ច្បាប់ថ្មីនេះនឹងជួយបង្កើនទំនុកចិត្ត និង ធានាបាននូវភាពត្រឹមត្រូវ ក៏មានមតិមិនយល់ស្របជាច្រើនផងដែរ ដោយពួកគេបានលើកឡើងថា តាមរយៈការកំណត់លើបុគ្គលណាអាចវែកញែកលើប្រធានបទជាក់លាក់ណាមួយនោះ គឺរដ្ឋាភិបាលអាចនឹងបំបិទសិទ្ធិបញ្ចេញសំឡេងឯករាជ្យ និង បង្រួមវិសាលភាពនៃការជជែកវែកញែកជាសាធារណៈ៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ធ្លាប់មានកិត្តិយសតំណាងកម្ពុជានៅទីម័រ! ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងការអបអរចំពោះប្រទេសទីម័រ ក្លាយជាសមាជិកអាស៊ានទី ១១

ដឹងរឿងកាន់តែក្តុកក្តួល! បងស្រី RuthKo សុខចិត្តបោះបង់ជំនាញ មករស់នៅជុំគ្រួសារ បានតែ ២ សប្តាហ៍ប្អូនប្រុសចាកចេញគ្មានថ្ងៃត្រឡប់

ឈប់ធ្វើការមិនដឹងរកស៊ីអី អាចសាកល្បងមុខរបរ ៥ នេះ កម្របរាជ័យដឹងតែកើបលុយ ណែនាំដោយអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត

អ្នកប្រដាល់ល្បីម្នាក់របស់ថៃ បែកគំនិតទៅបង្កើតវេបសាយល្បែងអនឡាញ មួយឆ្នាំរកលុយបានជិត ១០ លានដុល្លារ

(វីដេអូ) ឈ្មោះក៏ពីរោះ ទេពកោសល្យក៏ច្រើន! ខន មុំឧត្តមសូរិយារតនាទេវី ម្ចាស់មកុដ MWC 2025 បង្ហាញជំនាញផ្លុំខ្លុយឡើងអ៊េម

ព័ត៌មានបន្ថែម

ឈប់ធ្វើការមិនដឹងរកស៊ីអី អាចសាកល្បងមុខរបរ ៥ នេះ កម្របរាជ័យដឹងតែកើបលុយ ណែនាំដោយអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត

អ្នកប្រដាល់ល្បីម្នាក់របស់ថៃ បែកគំនិតទៅបង្កើតវេបសាយល្បែងអនឡាញ មួយឆ្នាំរកលុយបានជិត ១០ លានដុល្លារ

ណាត់គ្នាមើលកាំជ្រួច! ម៉ោង ៧ យប់ស្អែកនេះ នឹងមានអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីដ៏ធំមួយ

(វីដេអូ) ស្តែងៗ ផ្ទុះឡានដឹកលាមកនៅថៃ ឥទ្ធិពលផ្ទុះបង្កឱ្យបុរសម្នាក់រងរបួស បះសក់ច្រូង ខោអាវរយះខ្ទេច ឯលាមកខ្ទាតដូចភ្នំភ្លើងផ្ទុះ

អ្នកគេងថប់ៗដង្ហើម! ឆាប់ៗនេះ នឹងមានគ្រូពេទ្យមកពីបារាំង ផ្ដល់ជូនការព្យាបាលជំងឺសួត ៤ មុខនេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ផ្ទួនៗគ្នា! ភាគខាងត្បូងថៃ ក្រុមឧទ្ទាមនៅណារ៉ាធីវ៉ាត ដាក់គ្រាប់បែកបំផ្ទុះឡានក្រុមល្បាតតាមផ្លូវ ស្ល-ា//ប់ ១ នាក់​ របួស ៣ នាក់

សារដាស់តឿន! ម្ដាយនាំកូនតូចទៅលេងសមុទ្រ ត្រូវខ្ញែរសមុទ្រតោង បណ្ដាលឱ្យរោលរលាកពេញខ្លួនគួរឱ្យអាណិតបំផុត

ទាន់ហេតុការណ៍! សហរដ្ឋអាមេរិករំពឹងថា ថៃនឹងដោះលែង «ទាហានកម្ពុជាទាំង ១៨ ​នាក់» ដោយធ្វើការងារផ្ទាល់នឹងកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ