ក្ដៅដូចទឹកពុះលើចង្ក្រាន! នារីចោទប្រកាន់ Lee Yi Kyung ចេញមកទម្លាយភស្តុតាងបន្ថែម បន្ទាប់ពីខាងក្រុមហ៊ុនចេញបដិសេធ

Share This

ខណៈក្រុមហ៊ុនរបស់តារាសម្ដែង Lee Yi Kyung ចេញមកបដិសេធរាល់ការទម្លាយរបស់នារីម្នាក់ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់លោក ឥលូវនេះខាងនារីរូបនោះមិនបញ្ចប់ងាយៗឡើយ ដោយរូបនាងបានចេញមកទម្លាយភស្តុតាងបន្ថែមទៀត។

ជាការពិតណាស់ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នារីម្នាក់ដែលគេដាក់ឈ្មោះឱ្យថា «A» បានបង្ហោះលើ blog មួយ បកអាក្រាតពីជីវិតឯកជនរបស់តារាសម្ដែងប្រុស Lee Yi Kyung ដោយចោទប្រកាន់តារាប្រុសរូបនេះមានអត្តចរិតមិនល្អ រួមមកបង្ហាញជាមួយរូបភាព និង screenshot សារឆ្លើយឆ្លងគ្នារវាង និង គណនីមនុស្សប្រុសម្នាក់ដែលនាងអះអាងថាជា Lee Yi Kyung។

យ៉ាងណាមិញ ក្រោយខាងក្រុមហ៊ុនរបស់ Lee Yi Kyung ចេញមកបដិសេធភ្លាមៗ ការបង្ហោះដំបូងរបស់ A ក៏ត្រូវបានលុបចោលវិញ ប៉ុន្តែរូបនាងក៏បានចេញមកធ្វើការបង្ហោះមួយថ្មីទៀត អមដោយភស្តុតាងបន្ថែម។ ការបង្ហោះរបស់នារីរូបនោះបានរៀបរាប់ថា៖

«សួស្ដី! នេះគឺជាគណនីដែលបង្ហោះពី Lee Yi Kyung មុននេះ។ ក្រឡេកមើលលើការឆ្លើយតប ខ្ញុំក៏ឃើញថាគ្រប់គ្នាលើកឡើងថាខ្ញុំធ្វើដើម្បីចង់បានលុយ? ខ្ញុំពិតជាភ្ញាក់ផ្អើល ព្រោះតែនេះជាលើកទីមួយហើយដែលខ្ញុំឮការនិយាយមកខ្ញុំបែបនេះ។ មែន! ខ្ញុំពិតជាបានសុំលុយគាត់ម្ដងមែន ខ្ញុំមានបញ្ហាលុយកាក់ និង មិនអាចសុំឪពុកម្ដាយរបស់ខ្ញុំបានឡើយ ប៉ុន្តែខ្ញុំមិនបានទទួលលុយអ្វីពីគាត់ឡើយ ហើយពួកយើងនៅតែទាក់ទងគ្នាដូចធម្មតា។ វាពិតជាឈឺចិត្តណាស់ពេលសុំគេបែបនេះ វាពិតជាមិនស្រណុកនោះឡើយ ព្រោះខ្ញុំមិនដែលធ្លាប់ការជួយពីនរណាម្នាក់ឡើយ ជាពិសេសរឿងលុយនេះតែម្ដង។ ខ្ញុំក៏មិនដែលសុំលុយគាត់ទៀតដែរ ហើយការបង្ហោះរបស់ខ្ញុំកាលពីម្សិលមិញនេះក៏មិនមែនដើម្បីសុំលុយនោះដែរ ប៉ុន្តែខ្ញុំគ្រាន់តែចង់ការពារមនុស្សស្រីផ្សេងទៀតកុំឱ្យក្លាយជាជនរងគ្រោះដោយពាក្យសម្ដីមិនសមរម្យរបស់គាត់។

ភាសាកូរ៉េខ្ញុំគឺមិនត្រូវប៉ុន្មាននោះទេ ព្រោះតែខ្ញុំរៀនវាដោយខ្លួនឯងរយៈពេល ៨ ឆ្នាំ ដោយមិនធ្លាប់ចូលរៀនក្នុងសាលា ឬតាមសៀវភៅណាឡើយ។ ខ្ញុំមិនមែនជាជនបោកប្រាស់ឡើយ ខ្ញុំគឺជាជនជាតិអាល្លឺម៉ង់ពិតប្រាកដ។ ខ្ញុំសុំទោសចំពោះពាក្យសរសេរមើលទៅចម្លែកៗ។ ខ្ញុំមិនអាចអានគ្រប់យ៉ាងនោះទេ ព្រោះខ្ញុំកំពុងនៅកន្លែងធ្វើការ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងមិនមានការយល់ច្រឡំអ្វីឡើយ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងមិនរំខានជីវិតឯកជនរបស់ខ្ញុំ។ ខ្ញុំមិនដឹងថារឿងនេះនឹងក្លាយជាបញ្ហាធំបែបនេះឡើយ»

នារី «A» ក៏បាន screen recording video គណនីផ្លូវការរបស់ Lee Yi Kyung ផងដែរ។ បច្ចុប្បន្ន ខាងតារាសម្ដែង Lee Ki Kyung និង ភ្នាក់ងាររបស់លោកមិនទាន់ចេញការឆ្លើយតបចំពោះការបង្ហោះថ្មីនេះនៅឡើយទេ៕

ប្រភព៖ Koreaboo

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

ស្វែងរកព័ត៌មាន​ ឬវីដេអូ