ក្ដៅគគុក! Park Bom ដាក់ពាក្យប្ដឹង Yang Hyun Suk រឿងមិនបើកប្រាក់កម្រៃឱ្យ ក្នុងចំនួនច្រើនមហិមាមិនធ្លាប់មានលើលោក

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្នេហាវិស័យ K-pop ដោយក្ដៅៗថ្មីៗនេះ តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក Yang Hyun Suk ទាមទារប្រាក់កម្រៃដែលមិនបើកឱ្យនាងក្នុងចំនួនច្រើនមហិមានឹកស្មានមិនដល់។

ជាក់ស្ដែង តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន (បច្ចុប្បន្នលុបចោលវិញហើយ) Park Bom បានបង្ហោះរូបភាពក្រដាសមួយសន្លឹកដែលនាងបានប្ដឹងលោក Yang Hyun Suk។

ក្នុងក្រដាសបណ្ដឹងនោះ នាងបានចោទលោក Yang Hyun Suk ថាបានក្លែងបន្លំ និង បោកប្រាស់នាង រឿងប្រាក់កម្រៃមិនបើកឱ្យនាងក្នុងរយៈពេលដ៏យូរ។ ប្រាក់កម្រៃដែលនាងសំដៅលើនោះគឺលើកម្រៃដែលទទួលបានពីការលក់អាល់ប៊ុម ការឡើងឆាកសម្ដែង ការផ្សព្វផ្សាយពាណិជ្ជកម្ម និង សកម្មភាពកម្សាន្តផ្សេងៗទៀត។

អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺចំនួនទឹកប្រាក់ដែល Park Bom ទាមទារ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់បានឃើញពីមុនមក។ ក្នុងក្រដាសដែលនាងបានបង្ហោះនោះ គឺមានកំណត់ទឹកប្រាក់ចំនួន 100200300400600700100034’64272e ទ្រីលានវ៉ុន ស្មើនឹងចំនួន ១,០០២,០០៣,០០៤,០០៦,០០៧,០០១,០០០,០៣៤,០០០,០០០,០០០ វ៉ុន ឬជាដុល្លារចំនួន ៧០០,៤៥៩,៩៩៩,៩៩៩,៩៩៩,៩៧២,៧០៣,៥៥៩,២២៥,៤៤២,៣០៤ ដុល្លារ ដែលចំនួនទឹកប្រាក់នេះដែរគឺច្រើនមហិមាខ្លាំងគ្មាននរណាម្នាក់ធ្លាប់មានលើលោកនេះឡើយ។

បច្ចុប្បន្ន ខាងផលិតកម្ម YG មិនទាន់ចេញការឆ្លើយតបណាមួយជុំវិញពាក្យបណ្ដឹងរបស់ Park Bom ឡើយ៕

ប្រភព៖ Koreaboo

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

តារាចម្រៀង ឈួន ស្រីម៉ៅ សំងំសាងគ្រួសារយ៉ាងរីករាយនៅឯនាយសមុទ្រ ត្រៀមទទួលសមាជិកថ្មីឆាប់ៗ

ប្រផ្នូលអីចេះ! នៅចិន កើតមានរឿងចម្លែក ប្រទះឃើញសុទ្ធតែធ្មេញមនុស្សក្នុងឌីមសាំ នំខេក និងចំណីអាហារផ្សេងជាច្រើនករណី

ទើបគ្រងមកុដ MPC 2025! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ ក្ដោបបានឱកាសជាតួឯកលើកដំបូង ក្នុងភាពយន្តខ្នាតធំលំដាប់អន្តរជាតិ

ទើបរកឃើញថ្មីៗ! អ្នក Single ឯកាបំផុតនៅថ្ងៃបុណ្យខ្មោច Halloween ឯកាជាងថ្ងៃទិវានៃក្តីស្រលាញ់ និង ឆ្លងឆ្នាំទៀត

កុយ អេនណា ត្រូវបានតែងតាំងជាទូតសុឆន្ទៈក្រសួងកិច្ចការនារី ក្រោយបញ្ចប់បេសកកម្មដើរថ្មើរជើង

ព័ត៌មានបន្ថែម

តារាចម្រៀង ឈួន ស្រីម៉ៅ សំងំសាងគ្រួសារយ៉ាងរីករាយនៅឯនាយសមុទ្រ ត្រៀមទទួលសមាជិកថ្មីឆាប់ៗ

ទើបគ្រងមកុដ MPC 2025! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ ក្ដោបបានឱកាសជាតួឯកលើកដំបូង ក្នុងភាពយន្តខ្នាតធំលំដាប់អន្តរជាតិ

កុយ អេនណា ត្រូវបានតែងតាំងជាទូតសុឆន្ទៈក្រសួងកិច្ចការនារី ក្រោយបញ្ចប់បេសកកម្មដើរថ្មើរជើង

ផ្ទុះសរសើរ! ការប្រកួតបវរកញ្ញាភេទទី ៣ គ្រងឈុតបុរាណ ថតមុខព្រះបរមរាជវាំង បង្ហាញតំបន់ផ្លូវថ្មើរជើងដ៏ពេញនិយម Walk Street

ស្ងាត់ៗ! កំលោះសង្ហា សុធារិទ្ធ Top5 MasterChef ទៅមើលសំអាងការ ខណៈម្ចាស់សំអាងបង្ហើបដំរួយមួយ

មើលយូរកាន់តែសង្ហា! ប្អូនប្រុសពៅ ទឹម រដ្ឋា មានតួនាទីសំខាន់នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ធំមួយ

ស្រីអ៊ីត កាន់តែមានសំណាង ខណៈកូនស្រីបណ្ដូលចិត្ត ណានណាន ខំរកលុយបានយកជូនម្ដាយទុកអស់ៗ

គេដឹងអស់! ទេព បូព្រឹក្ស ទម្លាយស្ទីលញ៉ែរបស់ ជី ដេវីត កាលនៅយុវវ័យ ចូលចិត្តនាំទៅហូបមីចិនព្រោះអស់លុយតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ