ក្ដៅគគុក! Miss Grand International 2021 នាង Thuy Tien ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ផលិតផលក្លែងក្លាយ

Share This

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ទីភ្នាក់ងារប៉ូលិសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈ បានធ្វើការចាប់ខ្លួននាង Nguyen Thuc Thuy Tien ជាបណ្ដោះអាសន្ន ជុំវិញករណីបោកប្រាស់អតិថិជនពាក់ព័ន្ធនឹងផលិតផលស្ករគ្រាប់ Kera។ ការសម្រេចចិត្តចាប់ខ្លួន Miss Grand International 2021 ជាផ្លូវការនេះដែរ គឺកើតមានឡើងក្រោយប៉ូលិសពង្រីកការស៊ើបអង្កេតលើករណីផលិតផលិតផលក្លែងក្លាយពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock និង ក្រុមហ៊ុន Chi Em Rot។

នាង Thuy Tien គឺជាម្ចាស់ភាគហ៊ុនមួយរួមចំណែកលើដើមទុន ៣០% ក្នុងការផលិតផលិតផលនោះ ហើយនាងក៏ទទួលបានកុំមុយស្យុងជិត ៧ ពាន់លានដុង (ប្រមាណ ២៦ ៩៦៩៧ ដុល្លារ) ផងដែរ។ លើសពីនេះទៅទៀត បើទោះជានាងបានដឹងថា សារធាតុ fiber នៅក្នុងផលិតផលមានកម្រិតទាបខ្លាំង ហើយមិនមានប្រសិទ្ធភាពដូចអ្វីដែលនាងបានផ្សព្វផ្សាយក៏ដោយ ប៉ុន្តែនាង និង ក្រុមការងារខ្លួន នៅតែបន្តផ្ដល់ព័ត៌មានក្លែងក្លាយដើម្បីបោកប្រាស់អតិថិជនរបស់ខ្លួនដដែល។ បន្ទាប់មក ក្រោយទទួលរងការរិះគន់ខ្លាំងពីមហាជន នាង Thuy Tien ក៏បានដាក់ស្នើចុះកុងត្រាលើការផ្សព្វផ្សាយរបស់ខ្លួនឱ្យត្រូវតាមច្បាប់ ដើម្បីគេចពីការចាត់ទុកថាជាម្ចាស់ភាគហ៊ុនម្នាក់ដែរ។

គួរឱ្យដឹងផងដែរថា កាលពីពេលថ្មីៗកន្លងទៅ នាង Thuy Tien ទទួលរងប្រតិកម្មតវ៉ាប្រឆាំងជាច្រើន ក្រោយរូបនាងបានធ្វើការផ្សព្វផ្សាយលក់ស្ករគ្រាប់ Kera។ មកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ទីភ្នាក់ងារប៉ូលិសស៊ើបអង្កេតក៏បានចាប់ផ្ដើមស៊ើបលើករណីផលិតទំនិញក្លែងក្លាយ និង បោកប្រាស់អតិថិជន លើក្រុមហ៊ុន Asia Life និង ក្រុមហ៊ុន Chi Em Rot នៅក្រុងហូជីមិញ និង Dak Lak។ ក្រោយការស៊ើបអង្កេត ខាងភ្នាក់ងារប៉ូលិសក៏បានសម្រេចចេញដីកាចាប់ខ្លួនបុគ្គលមួយចំនួនពាក់ព័ន្ធនឹងករណីខាងលើនេះ ដោយក្នុងនោះរួមមាន នាង Nguyen Thi Thai Hang ដែលជា Chairwoman of the Board of Directors នៃក្រុមហ៊ុន Chi Em Rot Joint Stock, Pham Quang Linh ម្ចាស់ភាគហ៊ុនមួយចំណែក និង សមាជិកនៃ Board of Director នៃក្រុមហ៊ុន Chi Em Rot មួយចំនួនទៀត។

អំឡុងពេលស៊ើបអង្កេតនោះដែរ ខាងអាជ្ញាធរក៏បានធ្វើការហាមប្រាមនាង Thuy Tien មិនឱ្យចាកចេញពីប្រទេសជាបណ្ដោះអាសន្នផងដែរចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីស៊ើបអង្កេត និង បញ្ជាក់បន្ថែមពាក់ព័ន្ធនឹងករណីមួយនេះ។ បច្ចុប្បន្ន នាង Thuy Tien មិនទាន់មាននិយាយឆ្លើយតបផ្លូវការណាមួយពាក់ព័ន្ធនឹងករណីដែលខ្លួនជាប់ពាក់ព័ន្ធនេះនៅឡើយនោះទេ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបទាំងរស់ ៨ ក្បាល មានអីកង្កែបលោតពេញពោះចុកពេក កូនដឹកទៅពេទ្យប៊ិះមិនទាន់

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

បុរសម្នាក់ដេកមិនលក់ជាង ២ ឆ្នាំ ប្រឹងគ្រប់វិធីនៅតែដេកមិនលក់ លក់ទ្រព្យលក់ផ្ទះទៅពេទ្យច្រើនប្រទេសព្យាបាល តែមិនបានផល

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ព័ត៌មានបន្ថែម

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ស្វែងរកព័ត៌មាន​ ឬវីដេអូ