ក្ដៅគគុក! នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លាលែងពីតំណែង ខណៈបាតុកម្មប្រឆាំងការបិទបណ្ដាញសង្គមកាន់តែវឹកវរខ្លាំងក្លា

Share This

លោកនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ KP Sharma Oli បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយបាតុកម្មដ៏ខ្លាំងក្លាក្នុងប្រទេសបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២២ នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស។

ការលាលែងពីតំណែងរបស់លោក Oli កើតមានឡើងស្រដៀងទៅនឹងចំណាត់ការបស់មន្ត្រីផ្សេងៗទៀតជុំវិញការឆ្លើយតបនឹងការធ្វើបាតុកម្មនេះ។ ជាក់ស្ដែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ramesh Lekhak បានចុះចេញពីតំណែងកាលពីថ្ងៃទី ០៨ ខែកញ្ញា កន្លងទៅ និង មួយថ្ងៃក្រោយមក រដ្ឋមន្ត្រីក្រសួងកសិកម្ម ធារាសាស្ត្រ និង សុខាភិបាល ក៏បានសម្រេចលាឈប់ពីតំណែងដូចគ្នា។

ប៉ុន្មានម៉ោងក្រោយលោកនាយករដ្ឋមន្ត្រីប្រកាសលាចេញពីតំណែង កងទ័ពប្រទេសនេប៉ាល់បានអំពាវនាវឱ្យមានកដំណោះស្រាយដោយសន្តិវិធីតាមការសន្ទនាគ្នា ខណៈជម្រុញឱ្យពលរដ្ឋទាំងអស់រក្សាការអត់ធ្មត់ដើម្បីបញ្ចៀសកុំឱ្យមានការបាត់បង់ជីវិតមនុស្ស និង ទ្រព្យសម្បត្តិបន្ថែមទៀត ក្នុងស្ថានភាពដ៏អាក្រក់នេះ។

គួរឱ្យដឹងថា សកម្មភាពបាតុកម្មដោយហិង្សាក្នុងពេលថ្មីៗនេះដែរ គឺធ្វើឡើងដោយក្រុមយុវវ័យ Gen Z (អាយុចន្លោះ ១៣-២៨ ឆ្នាំ) ដែលនេះចាត់ទុកជាសកម្មភាពវឹកវរចលាចលដ៏អាក្រក់បំផុតមិនធ្លាប់មាននៅប្រទេសនេប៉ាល់ក្នុងពេលច្រើនទសវត្សរ៍មកនេះ។ ក្រុមបាតុករបានធ្វើបាតុកម្មពេញដងផ្លូវ បើទោះជាមានការដាក់បម្រាមគោចរ ឬ ក្រោយរដ្ឋាភិបាលលុបចោលការហាមប្រាមប្រព័ន្ធបណ្ដាញសង្គមក៏ដោយ។

បាតុកម្មនេះដែរ ចាប់ផ្ដើមកើតមានឡើងនៅពេលរដ្ឋាភិបាលប្រទេសនេប៉ាល់បានបិទបណ្ដាញសង្គមចំនួន ២៦ ក្នុងប្រទេស ដោយក្នុងនោះរួមមានបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ផងដែរ តែយ៉ាងណាមិញ ក៏មានការលើកឡើងថាការធ្វើបាតុកម្មពេញប្រទេសនេះគឺមិនមែនត្រឹមតែប្រតិកម្មប្រឆាំងលើការបិទបណ្ដាញសង្គមនោះទេ ប៉ុន្តែក៏ជាការឆ្លុះបង្ហាញពីការខកចិត្តចំពោះបញ្ហាសេដ្ឋកិច្ចដ៏ខ្សោយក្នុងប្រទេសផងដែរ។ ជាក់ស្ដែង បើតាមទិន្នន័យពីធនាគារពិភពលោក អត្រាអ្នកអត់មានការងារធ្វើសម្រាប់ជនជាតិនេប៉ាល់អាយុចន្លោះ ១៥ ទៅ ២៤ ឆ្នាំ គឺហក់ឡើងដល់ ២០.៨% ក្នុងឆ្នាំ ២០២៤៕

Photo: AP, AFP 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

ព័ត៌មានបន្ថែម

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

តស់ Mention អ្នកទិញឱ្យ! យប់មិញ iPhone 17 ចេញជាផ្លូវការ រូបរាងទាក់ភ្នែក ឯតម្លៃលក់តែមាស ៣ ជីទិញបានប្រើភ្លាម

ថ្ងៃ៩ ខែ៩ នៅថៃ ដូចអត់ហុងស៊ុយសោះ! ក្រៅពីឆេះឡាន ឥលូវមានឡានបើកបុ../កបង្គោលភ្លើងរលំអស់ ៥២ ដើម សង្កត់ផ្ទះប្រជាជនជាង ២០ ខ្នង

ឃើញព្រលានយន្តហោះថ្មី ស្រណោះព្រលានចាស់! នេះជាដំណាក់កាលសំខាន់ៗ ចារជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

សោកស្តាយ! លោកជំទាវ ផន ធូរេន ព្រឹទ្ធាចារ្យចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាពក្នុងជន្មាយុ ៨១ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ