ក្ដៅគគុកនៅចិន! តារាសម្ដែងប្រុសសង្ហាម្នាក់ រត់ចោលការថតកណ្ដាលទី ព្រោះមានឈុតរោ-លរា-លច្រើនពេក ទទួលយកមិនបាន

Share This

Hu Ling Chen តារាសម្ដែងប្រុសរូបសង្ហាវ័យ ១៩ ឆ្នាំនៅប្រទេសចិន ថ្មីៗនេះកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង នៅពេលរូបលោករត់ចោលក្រុមការងារ និង ការថតខ្សែភាពយន្តថ្មីកណ្ដាលទី ដោយសារមិនអាចថតឈុតថើបគ្នាបានតាមស្គ្រីបរឿងដែលផ្ដល់ឱ្យ។

តាមសារព័ត៌មានចិន Sohu បានឱ្យដឹងថា តារាប្រុស Ling Chen ត្រូវគេជ្រើសរើសសម្ដែងជាតួឯកប្រុសក្នុងរឿងថ្មីមួយចំណងជើងថា៖ «Bewitched by Love» ដោយចូលរួមថតជាមួយក្រុមការងារនៅ Zhejiang កាលពីចុងខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ យ៉ាងណាមិញ ស្រាប់តែនៅម៉ោង ៣ យប់ ថ្ងៃទី ២៨ ខែកញ្ញា (ពេលវេលាក្នុងតំបន់) តារាប្រុសរូបនេះក៏រត់ចោលក្រុមការងារបាត់ស្រមោល មិនទាំងប្រាប់ជំនួយការខ្លួនឯងទៀត ដោយក្រោយមកក៏ឃើញផ្ញើសារទៅសមាជិកក្រុមថតម្នាក់រៀបរាប់ថា៖ «ខ្ញុំលែងថតទៀតហើយ អ្នកទាំងអស់គ្នារកអ្នកផ្សេងមកជំនួសខ្ញុំចុះ»

តាមក្រុមការងារខ្លះបាននិយាយថា Hu Ling Chen បានទៅ Hangzhou ដើម្បីសម្រួលជាមួយមិត្តស្រីខ្លួនជាតារាសម្ដែងដូចគ្នាឈ្មោះ Qi Ke Xin ព្រោះមុននោះ Ling Chen បានសុំ producer ឱ្យខ្លួន និង មិត្តស្រី ថតជាមួយគ្នាក្នុងរឿងថ្មីនេះ តែត្រូវបានបដិសេធ។

គួរឱ្យដឹងថា ការរត់ចោលការថតភ្លាមៗរបស់ Hu Ling Chen បានធ្វើឱ្យក្រុមការងារថតខាតបង់ប្រាក់ជាង ១០ ម៉ឺនយ័ន (ប្រមាណជាង ១៤ ០០០ ដុល្លារ) ក្នុងមួយថ្ងៃ ក្នុងនោះរួមមានថ្លៃជួលសម្ភារថត ថ្លៃស្ទូឌីយោ និង ការចំណាយលើបុគ្គលិក។ បច្ចុប្បន្ន ខាងក្រុមហ៊ុនក៏រកអ្នកជំនួសបានហើយដែរ ហើយពួកគេក៏មានគម្រោងប្ដឹង Hu Ling Chen ទាមទារសំណង ៨៧ ម៉ឺនយ័ន (ប្រមាណ ១២ ម៉ឺនដុល្លារ) ពីបទបំពានលើកុងត្រា។

មកដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ Hu Ling Chen ក៏បានបង្ហោះវីដេអូមួយធ្វើការសុំទោស និង ទទួលស្គាល់កំហុសថាខ្លួនមិនបានគិតវែងឆ្ងាយចាកចោលក្រុមការងារកណ្ដាលទីឡើយ។ Ling Chen ទទួលស្គាល់កំហុសគ្រប់យ៉ាង និង និយាយទៀតថា រឿងនេះមិនបានពាក់ព័ន្ធមិត្តស្រីរបស់លោកឡើយ។

លោកបានរៀបរាប់ទៀតថា ក្រោយចុះកុងត្រាជាមួយក្រុមហ៊ុនរួច លោកឃើញថាក្នុងស្គ្រីបរឿងមានឈុតរោលរាលច្រើន។ លោកនិយាយថា៖ «ឈុតថើបគ្នាក្នុងស្គ្រីបគឺលើសកម្រិតដែលខ្ញុំទទួលយកបាន»។ គួរបញ្ជាក់ថា តារាសម្ដែងប្រុស Hu Ling Chen ជាអ្នកខេត្ត Liaoning លោកផ្ទុះប្រជាប្រិយភាពក្នុងការសម្ដែងខ្សែភាពយន្តខ្លីៗនៅប្រទេសចិន ដោយគិតមកទល់ពេលនេះ លោកបានសម្ដែងប្រមាណជាង ១០ រឿងហើយ ដោយក្នុងមួយរឿងៗមានពី ៥០ ភាគ ដល់ ១០០ ភាគ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

របស់ខ្មែរឆ្ងាញ់! សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី គ្មានសារធាតុគីមី ប្រមូលផលមកពីចម្ការខេត្តកំពង់ធំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍ជាមួយបុរសសុទ្ធតែសង្ហាៗ តៀមសាងជីវិតគ្រួសារនឹងគ្នា

ចប់បាក់ឌុប! ប្អូនៗ បើមានបំណងរៀននៅ IFL មកដឹងថ្ងៃដាក់ពាក្យប្រឡងចូល និង តម្លៃសិក្សា ទៅតាមភាសានីមួយៗ

សិល្បករជាច្រើនស្ម័គ្រចិត្តថតរឿង «សោកនាដកម្មភ្នំខ្មោច» ដោយមិនយកកម្រៃ ធ្វើឱ្យលោក លៀក លីដា លើកឡើងទាំងអួលទៅវិញ

មិនត្រឹមជាសិល្បករពហុជំនាញ Ting Tong ក៏មានតួនាទីសំខាន់ផ្នែកព័ត៌មាន នៅក្រសួងការពារជាតិ

ព័ត៌មានបន្ថែម

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍ជាមួយបុរសសុទ្ធតែសង្ហាៗ តៀមសាងជីវិតគ្រួសារនឹងគ្នា

សិល្បករជាច្រើនស្ម័គ្រចិត្តថតរឿង «សោកនាដកម្មភ្នំខ្មោច» ដោយមិនយកកម្រៃ ធ្វើឱ្យលោក លៀក លីដា លើកឡើងទាំងអួលទៅវិញ

មិនត្រឹមជាសិល្បករពហុជំនាញ Ting Tong ក៏មានតួនាទីសំខាន់ផ្នែកព័ត៌មាន នៅក្រសួងការពារជាតិ

ជាប់ឃុំឡើងចុះតុលាការជាង ១ ឆ្នាំ ឥលូវ P ‘Diddy’ ត្រូវសម្រេចកាត់ទោសឱ្យជាប់ពន្ធគាររយៈពេល ៤ ឆ្នាំ និង ពិន័យជាប្រាក់ ៥០ ម៉ឺនដុល្លារ

យូហៃ ថាចង់ចូលប្រឡងកម្មវិធីប្រកួតរ៉េបថ្មីម្ដងទៀត ស្រាប់តែ KingChi ឆ្លើយតបដូចឱ្យដំរួយប្លែក

(វីដេអូ) ធ្វើចេញពីបេះដូង! កុយ អេនណា និង សិល្បករប៉ុន្មានរូប ហោះហើរទៅកូរ៉េ ធ្វើមូលនិធិជួយកងទ័ពជួរមុខ

សោកស្ដាយ! ណាំ ប៊ុណ្ណារ័ត្ន និង អែនជែលឡា កំពុងជួបទុក្ខធំ បាត់បង់សមាជិកគ្រួសារដ៏ជិតដិតម្នាក់

ឥទ្ធិពលខ្លាំង! កូនខ្មែរ ៥ រូប បង្ហាញមុខលើក្របទស្សនាវដ្តីអន្តរជាតិដ៏ល្បី បរទេសកំពុងផ្ទុះការចាប់អារម្មណ៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ