កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិសក្រុងបាងកក ប្រទេសថៃ បានផ្ដល់ព័ត៌មានបន្ថែមជុំវិញហេតុការណ៍រលំអគារកម្ពស់ ៣៣ ជាន់ដោយសារគ្រោះរញ្ជួយដីជាង ៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា កន្លងទៅនោះ ដោយបានឱ្យដឹងថា ជនរងគ្រោះដែលនៅកប់ជាប់ក្រោមអគារគឺអាចនឹងគ្មានសង្ឃឹមថានៅមានជីវិតទៀតនោះឡើយ។

Photo: Khaosod
តាមការរៀបរាប់របស់ប៉ូលិសបាននិយាយថា៖ «ភាគច្រើននៃជនរងគ្រោះអាចនឹងបាត់បង់ជីវិតទៅហើយ ដោយឱកាសស្វែងរកអ្នកដែលនៅមានជីវិតគឺធ្លាក់មកក្រោម ១% ទៅទៀត។ គិតមកទល់ពេលនេះ ពួកយើងមិនទាន់បានរកឃើញ និង សង្គ្រោះជនរងគ្រោះណាម្នាក់មានជីវិតនោះឡើយ បើទោះជាយើងមានឧបករណ៍សំខាន់ៗគ្រប់គ្រាន់ក្នុងការសង្គ្រោះក៏ដោយ។ ចំពោះការសម្អាតកម្ទេចអគារដែលរលំនេះ យើងរំពឹងថាអាចចាយពេលយ៉ាងហោចណាស់ចំនួន ២ ខែ»។

Photo: AP
គួរបញ្ជាក់ឱ្យដឹងថា បើតាមសារព័ត៌មាន Bangkok Post គិតត្រឹមថ្ងៃទី ៣០ ខែមីនា កន្លងទៅ ចំនួនអ្នកស្លាប់ដោយការរលំអគារខាងលើបានកើនដល់ ១៨ នាក់ ខណៈ ៧៨ នាក់ផ្សេងទៀតនៅកំពុងជាប់ក្រោមគំនរបំណែកអគារនៅឡើយ៕

Photo: Khaosod

Photo: Khaosod
ប្រភព៖ Kenh14, Bangkok Post