កូវីដបំប្លែងខ្លួន XEC នៅថៃ រាលដាលឆ្លងលឿនជាងផ្ដាសាយធម្មតាដល់ទៅ ៧ ដង អាជ្ញាធរកំពុងខ្នះខ្នែងបង្កើនការប្រុងប្រយ័ត្នខ្ពស់

Share This

ក្រសួងសុខាភិបាលសាធារណៈនៅប្រទេសថៃ បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាងមុនលើវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី XEC ខណៈឥលូវនេះមានសមត្ថភាពឆ្លងលឿនខ្លាំងជាងវីរុសផ្ដាសាយធម្មតាដល់ទៅ ៧ ដង។

លោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្វែធនធាន និង ពលកម្មមនុស្សទៅការពារក្រុមមនុស្សងាយរងគ្រោះវិញ ខណៈកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការរាលដាលឆ្លងកូវីដនេះនៅក្នុងសាលារៀន។ លោក Somsak បាននិយាយថាចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ មក ប្រទេសថៃបានឈានចូលសប្ដាហ៍ទី ២១ ជាផ្លូវការហើយលើការដាក់ចេញវិធានការគ្រប់គ្រងលើជំងឺមួយនេះ។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ XEC មានចំនួន ១០៨ ៨៩១ ករណី និង ស្លាប់ ២៧ ករណី។ ករណីស្លាប់ក្នុងឆ្នាំនេះ បានប៉ះពាល់យ៉ាងចម្បងលើក្រុមមនុស្ស «608 group» ដោយក្នុងនោះរួមមានមនុស្សចាស់ ៨០%។ ចំពោះកុមារក៏ត្រូវបានប៉ះពាល់ដោយវីរុសនេះផងដែរ។

គួរបញ្ជាក់ដែរថា ខណៈវីរុសបំប្លែងខ្លួនថ្មីនេះមិនសូវជាមានអាការធ្ងន់ធ្ងរខ្លាំងក៏ពិតមែន ប៉ុន្តែការរាលដាលឆ្លងយ៉ាងរហ័សរបស់វាគឺបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងនោះដែរ បើទោះជាអត្រាមរណៈមានកម្រិតទាបក៏ដោយ តែខាងអាជ្ញាធរនៅតែយកចិត្តទុកដាក់ខ្លាំងបំផុតលើចំណាត់ការការពារ និង បញ្ចៀសការរាលដាលឆ្លង។ ជាក់ស្ដែង រដ្ឋបាលក្រុងបាងកក បានជម្រុញឱ្យខាងសាលារៀនទាំងអស់ត្រួតពិនិត្យដោយយកចិត្តទុកដាក់លើការផ្ទុះឆ្លងជាចង្កោមលើសិស្សក្នុងសាលា។

គួររំឭកថា កាលពីសប្ដាហ៍មុន ប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដចំនួន ៤៣ ២១៣ ករណី ដោយចំនួននេះរាប់គិតទាំងអ្នកព្យាបាលនៅផ្ទះ និង នៅមន្ទីរពេទ្យ។ ជាមួយគ្នានោះ ក៏រកឃើញមានអ្នកស្លាប់ ៣ ករណីបន្ថែមផងដែរនៅខេត្ត Kanchanaburi នៅ Sukhothai និង នៅសង្កាត់ Noi ក្រុងបាងកក៕

ប្រភព៖ Bangkok Post

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ