ឱកូនអើយកូន! លួចគ្រឿងអលង្ការម្ដាយតម្លៃជាង ១៣ ម៉ឺនដុល្លារទៅលក់ឱ្យគេត្រឹម ៨ ដុល្លារ ព្រោះចង់បានលុយទៅចោះក្រវិលមាត់

Share This

ថ្មីៗនេះ បានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងក្នុងប្រទេសចិនដោយមានក្មេងស្រីម្នាក់ ទៅលួចគ្រឿងអលង្ការរបស់ម្ដាយដែលមានតម្លៃរហូតដល់ ១ លានយ័ន (ប្រមាណជាង ១៣ ម៉ឺនដុល្លារ) ទៅលក់ក្នុងតម្លៃត្រឹម ៦០ យ័ន (ប្រមាណជាង ៨ ដុល្លារ) ព្រោះតែមិនដឹងថាគ្រឿងអលង្ការនោះមានតម្លៃថ្លៃខ្លាំងបែបនេះ។

តាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្មេងស្រីខាងលើបានលួចគ្រឿងអលង្ការទាំងនោះក៏ព្រោះតែនាងចង់លក់យកលុយទៅទិញក្រវិល និង ចោះក្រវិលមាត់។ ក្រោយដឹងថាគ្រឿងអលង្ការខ្លួនឯងបានបាត់ ម្ដាយរបស់ក្មេងស្រីរូបនោះក៏បានទៅដាក់ពាក្យប្ដឹងប៉ូលិសទើបរកឃើញថាតាមពិតចោរដែលលួចគ្រឿងអលង្ការរបស់នាងនោះគឺជាកូនស្រីបង្កើតរបស់នាងសោះ ដោយបានលួចសុទ្ធតែខ្សែដៃខ្សែកធ្វើពីគជ់ និង ថ្លើមថ្មមានតម្លៃៗ។

តាមឱ្យដឹង ក្មេងស្រីជាកូនគឺមិនដឹងថាគ្រឿងអលង្ការទាំងនោះមានតម្លៃថ្លៃម្លឹងនោះឡើយដោយនាងគិតថាជារបស់ក្លែងក្លាយ ទើបយកទៅលក់នៅហាងទិញរបស់មួយទឹកនៅផ្សារក្នុងតម្លៃថោកខ្លាំងបែបនេះតែម្ដងទៅ។ តាមសម្ដីស្ត្រីជាម្ដាយប្រាប់ទៅប៉ូលិសបានរៀបរាប់ថា៖ «ខ្ញុំអត់ដឹងថាហេតុអីបានជាកូនខ្ញុំចង់លក់គ្រឿងអលង្ការទាំងនោះទេ។ គេបានប្រាប់ខ្ញុំថាគេត្រូវការលុយនៅថ្ងៃនោះ ហើយពេលសួរទៅថាត្រូវការប៉ុន្មាន នាងក៏ប្រាប់ខ្ញុំថា ៦០ យ័ន (ប្រមាណ ៨ ដុល្លារ)។ ខ្ញុំសួរទៀតយកលុយធ្វើអី ហើយកូនក៏តបថា គេឃើញអ្នកចោះក្រវិលនៅនឹងមាត់មើលទៅស្អាតទាក់ទាញ ហើយក៏ចង់ចោះតាមគេដែរ។ នាងថាក្រវិលមាត់នោះបើចោះអស់ថ្លៃប្រមាណ ៣០ យ័ន (ប្រមាណ ៤ ដុល្លារ) ហើយគេនឹងឱ្យនាងក្រវិលមួយគូទៀតក្នុងតម្លៃ ៣០ យ័នទៀត អ៊ីចឹងទាំងអស់សរុប ៦០ យ័ន»

ជុំវិញរឿងរ៉ាវនេះ ខាងប៉ូលិសក៏បានជួយអន្តរាគមន៍ទាក់ទងជាមួយខាងអ្នកគ្រប់គ្រងផ្សារ និង យកបានគ្រឿងអលង្ការទាំងនោះឱ្យម្ចាស់ដើមវិញបានផងដែរ៕

ប្រភព៖ World Of Buzz

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ