កូនក្រមុំស្ទើរក្អួតឈា-ម! កៀកថ្ងៃការ ម្ដាយបង្កើតខ្លួនឯងលួចលុយរត់ទៅជាមួយកូនកំលោះបាត់

Share This

សារព័ត៌មាន Dailystar បានចេញផ្សាយករណីដ៏ហួសចិត្តខ្លាំងមួយនៅប្រទេសឥណ្ឌា ដោយមានគូស្នេហ៍វ័យក្មេងមួយគូនៅក្រុង Aligarh រដ្ឋ Uttar Pradesh ត្រៀមចូលរោងការនៅថ្ងៃទី ១៦ ខែមេសា ធៀបការចែកអញ្ជើញភ្ញៀវ ញាតិមិត្តបងប្អូនរួចរាល់អស់ហើយ បែរជាមកជួបរឿងនឹកស្មានមិនដល់ធ្វើឱ្យកូនក្រមុំឈឺចិត្តសឹងក្អួតឈាម។

កូនកំលោះមានឈ្មោះ Rahul និង កូនក្រមុំឈ្មោះ Shivani ដោយរឿងហេតុកើតឡើងដោយសារតែកូនកំលោះបានពង្រត់គ្នាជាមួយ Anita ដែលជាអនាគតម្ដាយក្មេក និង ត្រូវជាម្ដាយបង្កើតរបស់ Shivani។ លើសពីនេះទៅទៀត ទាំងគូនោះថែមទាំងបានលួចលុយសន្សំរបស់គ្រួសារទៅអស់ ទុកឱ្យកូនស្រី និង ប្ដី គ្មានលុយមួយសេនសល់តែសំបកខ្លួន។

ហេតុការណ៍ខាងលើនេះដែរកើតមានឡើងកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ដោយ Rahul បានចាកចេញពីផ្ទះ ហើយប្រាប់ថារូបគេចេញទៅទិញឈុតរៀបការ។ នៅយប់នោះ រូបគេបានទូរស័ព្ទទៅឪពុករបស់ខ្លួនដោយប្រាប់ថាគេចេញក្រៅហើយ មិនបាច់រកគេទេ។ ក្នុងពេលជាមួយគ្នានោះដែរ Shivani ដែលជាកូនក្រមុំ ក៏ចាប់អារម្មណ៍ថាម្ដាយរបស់ខ្លួន ហើយនឹងលុយសន្សំក៏បានបាត់ស្រមោលទៅដូចគ្នា។

តាមពិតទៅ ទាំង Shivani និង ឪពុកនាង បានចាប់អារម្មណ៍ដឹងហើយថា ទំនាក់ទំនងរវាង Rahul និង Anita គឺប្លែកខុសពីធម្មតា ប៉ុន្តែដោយសារតែមិនចង់ឱ្យប៉ះពាល់ថ្ងៃរៀបការឆាប់ៗ ទើបពួកគេមិននិយាយអ្វី។

ថ្លែងប្រាប់សារព័ត៌មាន NDTV នាង Shivani បាននិយាយថា ៖ «ខ្ញុំគ្រោងនឹងរៀបការជាមួយ Rahul នៅថ្ងៃទី ១៦ មេសា តែម្ដាយខ្ញុំបានពង្រត់គ្នាជាមួយគាត់នៅថ្ងៃទី ០៦ ខែមេសា។ Rahul និង ម្ដាយខ្ញុំ តែងនិយាយទូរស័ព្ទជាមួយគ្នាញឹកញាប់ក្នុងពេល ៣ ទៅ ៤ ខែនេះ។ ម្ដាយខ្ញុំលួចយកលុយទាំងអស់របស់គ្រួសារយើងទៅជាមួយ។ ឥលូវ គាត់ចង់ធ្វើអីធ្វើទៅ ពួកយើងអត់ខ្វល់ទេ។ អ្វីដែលពួកយើងចង់បានគឺលុយ និង គ្រឿងអលង្ការរបស់យើងត្រឡប់មកវិញប៉ុណ្ណោះ»

ខាងក្រុមគ្រួសារបានរាយការណ៍រឿងហេតុនេអទៅកាន់ប៉ូលិស ដោយប្រកាសរកមនុស្ស និង ស៊ើបអង្កេតលើករណីលួចយកទ្រព្យសម្បត្តិ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ