វ័យទើប ១៤ ឆ្នាំ ជ្រួលលេង challenge តាមអនឡាញ យកមេអំបៅកិនលាយទឹកចាក់ចូលខ្លួន ៧ ថ្ងៃក្រោយផុតកម្មពីលោកនេះ

Share This

ថ្មីៗនេះ សារព័ត៌មាន Daily Mail បានចេញផ្សាយករណីរបស់ក្មេងប្រុសម្នាក់នៅប្រទេសប្រេស៊ីល ដោយរូបគេបានធ្វើការលេង challenge តាមអនឡាញ ដោយចាក់សារធាតុចម្លែកចូលក្នុងខ្លួន តែការលេងសើចនេះបែរជាបានឆក់យកអាយុជីវិតគេទាំងក្មេងវ័យត្រឹមរយៈពេល ៧ ថ្ងៃ។

តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ Davi Moreira អាយុត្រឹម ១៤ ឆ្នាំ បានបាត់បង់ជីវិតទៅកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ។ ក្មេងប្រុស Moreira ត្រូវបានគេជឿថាបានលេងតាម challenge អនឡាញមួយដោយធ្វើការកិនសត្វមេអំបៅលាយជាមួយទឹក រួចយកមកចាក់បញ្ចូលក្នុងខ្លួន។ យ៉ាងណាមិញ ក្រោយចាក់រួច Moreira បានចាប់ផ្ដើមក្អួតរហូតខ្លួនឯងឈរលែងជាប់។ ដំបូងឡើយ រូបគេមិនហ៊ានប្រាប់ការពិតដល់ក្រុមគ្រួសារនោះឡើយដោយកុហកថាជើងរបស់គេឈឺព្រោះដួល តែពេលស្ថានភាពកាន់តែធ្ងន់ធ្ងរមែនទែន ទើបគេព្រមសារភាពគ្រប់យ៉ាងប្រាប់ក្រុមគ្រួសារ។

Moreira ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ប៉ុន្តែជាអកុសលដោយស្ថានភាពធ្ងន់ធ្ងរពេករូបគេក៏បានស្លាប់ក្រោយទទួលការព្យាបាលបាន ៧ ថ្ងៃ។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ ហើយខាងអ្នកជំនាញក៏បានធ្វើកោសល្យវិច័យលើសពជនរងគ្រោះផងដែរ ប៉ុន្តែលទ្ធផលយ៉ាងណានៅមិនទាន់បានបញ្ជាក់នៅឡើយទេ។

ជាមួយគ្នានោះ បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រម្នាក់ឈ្មោះ Luiz Relvas ដែលធ្វើការនៅមន្ទីរពេទ្យ Santa Marcelina បានលើកឡើងថា Moreira អាចស្លាប់ដោយសារការកកស្ទះសរសៃឈាម ការឆ្លងរោគ ឬប្រតិកម្មអាឡែកហ្ស៊ី។ អ្នកជំនាញបានរៀបរាប់ថា៖ «ពួកយើងមិនដឹងថាសារធាតុដែលក្មេងប្រុសចាក់ចូលខ្លួននោះជាសារធាតុអ្វីឡើយ ហើយក៏មិនដឹងថាគេចាក់ក្នុងបរិមាណប៉ុន្មានដែរ។ វាអាចថាខ្យល់ចូលដែលបង្កទៅជាការកកស្ទះសរសៃឈាម»

ករណីមួយនេះដែរ កំពុងតែបង្កជាការព្រួយបារម្ភខ្លាំងជុំវិញការលេង challenge តាមអនឡាញពីសំណាក់ក្មេងៗ។ ជាក់ស្ដែង កាលពីឆ្នាំទៅក៏មានមួយករណីដែរ ដោយតារាតាមបណ្ដាញសង្គមម្នាក់ឈ្មោះ Thammy MC សឹងតែត្រូវកាត់ជើងចោល ក្រោយនាងលេង challenge យកជើងទៅត្រាំក្នុងទឹកកក៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ចុះឱ្យកូនៗម្នាក់មួយទៅ! កុមារដែលបានចុះឈ្មោះជាសមាជិក ប.ស.ស នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗទាំងនេះ

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

ព័ត៌មានបន្ថែម

ឈរជិតមិត្តភក្ដិ ឃើញខ្លួនឯងខ្ពស់ដូចយក្ស ខឹងចិត្តពេក នារីវ័យ ៣០ ឆ្នាំម្នាក់ ចាយលុយ ២ ម៉ឺនដុល្លារ កា-ត់ឆ្អឹងជើងចោលឱ្យបានកម្ពស់ទាបស្មើគេឯង

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ស្វែងរកព័ត៌មាន​ ឬវីដេអូ