កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

Share This

ថ្មីៗនេះ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Xindu Traditional Chinese Medicine នាក្រុង Chengdu ប្រទេសចិន បានរាយការណ៍ករណីដែលកម្រនឹងកើតមានមួយលើអ្នកជំងឺក្នុងតំបន់ម្នាក់។ អ្នកជំងឺជាស្ត្រីវ័យ ៤៨ ឆ្នាំ ដែលជួបបញ្ហាបាក់ឆ្អឹងដោយគ្រាន់តែរមៀលខ្លួនលើគ្រែដេក។

តាមការរៀបរាប់ពីលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Long Shuang បានឱ្យដឹងថា តាមរយៈលទ្ធផលតេស្តពិនិត្យលើអ្នកជំងឺបានបង្ហាញថា កម្រិតវីតាមីន D ក្នុងខ្លួនស្ត្រីខាងលើគឺធ្លាក់ចុះខ្លាំងមែនទែនបណ្ដាលឱ្យឆ្អឹងឆាប់ចុះខ្សោយកាន់តែលឿន និង បង្កទៅជាជំងឺពុកឆ្អឹងធ្ងន់ធ្ងរ។ ការពិនិត្យបន្ថែមបានបង្ហាញឱ្យឃើញទៀតថា អ្នកជំងឺគឺតែងតែការពារខ្លួនមិនឱ្យត្រូវពន្លឺព្រះអាទិត្យតាំងពីក្មេង ដោយរូបគាត់កម្រស្លៀកពាក់ខ្លី និង តែងតែប្រើប្រាស់ឡេការពារកម្ដៅថ្ងៃជានិច្ចរាល់ពេលចេញក្រៅ។ ករណីមួយនេះដែរ ខាងក្រុមគ្រូពេទ្យក៏បានលើកមកជាការណែនាំព្រមានដល់មនុស្សមួយចំនួនដែលចូលចិត្តប្រើប្រាស់ឡេការពារកម្ដៅថ្ងៃច្រើនជ្រុលផងដែរ។

លោក Jiang Xiaobing ប្រធាននាយកដ្ឋានផ្នែកវះកាត់ឆ្អឹងកងខ្នងប្រចាំមន្ទីរពេទ្យ Second Affiliated Hospital of Guangzhou Medical University បានបញ្ជាក់ដូច្នេះថា៖ «វាមិនចម្លែកទេដែលមនុស្សគ្រប់គ្នាលាបឡេ និង ស្លៀកពាក់ជិតៗពីក្បាលដល់ចុងជើងដើម្បីការពារពីពន្លឺព្រះអាទិត្យនោះ។ យ៉ាងណាមិញ តាមពិតទៅសកម្មភាពបែបនេះគឺមិនល្អចំពោះសុខភាពនោះឡើយ»

លោក Jiang បានបន្ថែមឱ្យដឹងទៀតថា រាល់ឆ្អឹងក្នុងរាងកាយមនុស្សយើងគឺកកើតឡើងវិញរាល់ ១០ ឆ្នាំម្ដង ប៉ុន្តែចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ ម៉ាសឆ្អឹងរបស់យើងក៏ចាប់ផ្ដើមបាត់បង់បន្លោះពី ០.៥-១% ជារៀងរាល់ឆ្នាំ។ ការមិនទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និង កង្វះវីតាមីន D គឺនឹងធ្វើឱ្យរារាំងដំណើរការទទួលយកជាតិកាល់ស្យូមដែលនាំឱ្យការស្រូបយកជាតិកាល់ស្យូមមានការធ្លាក់ចុះ។

បើទោះជាឡេការពារកម្ដៅថ្ងៃ ឬវិធីសាស្ត្រការពារពន្លឺព្រះអាទិត្យដទៃផ្សេងទៀតមានគុណប្រយោជន៍មួយចំនួនដូចជាបញ្ចៀសហានិភ័យកើតមហារីកស្បែកក៏ពិតមែន ប៉ុន្តែការដែលប្រើប្រាស់របស់ទាំងនោះលើសកម្រិតក៏វាអាចបណ្ដាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។ ចង់បញ្ជាក់ដែរថា ពន្លឺព្រះអាទិត្យគឺសំខាន់សម្រាប់រាងកាយក្នុងការសំយោគយកវីតាមីន D ដែលជាសារធាតុសំខាន់ធ្វើឱ្យឆ្អឹងរឹងមាំ និង ជំនួយដល់ការស្រូបយកកាល់ស្យូម។ ការបញ្ចៀសខ្លួនឯងពីការប៉ះពាល់ពន្លឺថ្ងៃក្នុងរយៈពេលយូរអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំ និង សុខភាពឆ្អឹងចុងខ្សោយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

គ្រងមកុដលំដាប់រងទី ១ បានប៉ុន្មានថ្ងៃ សុគា គឹមលាង ផុសសារក្ដៅគគុកថ្មីមួយទៀត ថា ទទួលស្គាល់ការពិតមួយ ពីការប្រកួត MUC 2025

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ព័ត៌មានបន្ថែម

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

រុស្ស៊ីព្រមានពីរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដី ៧.៨ រ៉ិចទ័រ វាយប្រ-ហារតំបន់ចុងបូព៌ា

ជិតភ្ជុំត្រជាក់ត្រជុំ! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៧ ឈ្មោះ «មីតាក» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ងាយៗទេ! បងប្អូន ផ្លាស់ប្ដូរការងារថ្មី អត់ពិបាកត្រូវប្ដូរប័ណ្ណ ប.ស.ស. ថ្មីទេ គ្រាន់តែធ្វើតាមការណែនាំនេះ

ផ្ទះណាបានជាកូនប្រសាដឹងតែសំណាង! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ ពិសេសមានចិត្តល្អតែងធ្វើម្ហូបចែកជូនកុមារតូចៗ

ស្វែងរកព័ត៌មាន​ ឬវីដេអូ