ការសិក្សាថ្មី៖ ក្មេងៗជំនាន់ Gen Z ជឿលើការចែករំលែកតាម Tiktok ពាក់ព័ន្ធនឹងសុខភាព ជាងគ្រូពេទ្យជំនាញ

Share This

តាមការសិក្សាថ្មីមួយរបស់ចក្រភពអង់គ្លេសបានរកឃើញថា ៩ ក្នុងចំណោម ១០ នាក់នៃក្មេងៗជំនាន់ Gen Z បានងាកទៅប្រើប្រាស់បណ្ដាញសង្គមរក tips ពាក់ព័ន្ធសុខភាព ជាជាងទៅរកគ្រូពេទ្យ ឬអ្នកជំនាញដើម្បីសួរនាំ។ ក្នុងនោះដែរ ៩១% នៃ Gen Z ដែលទុកចិត្តការចែករំលែកពីគន្លឹះពាក់ព័ន្ធនឹងសុខភាពរបស់ Influencers មួយចំនួន មាន ១ ក្នុងចំណោម ៥ នាក់បានលើកឡើងថាពួកគេទុកចិត្តការណែនាំតាមអនឡាញជាជាងទៅពិភាក្សាជាមួយគ្រូពេទ្យ។ កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ២៨% នៃយុវវ័យគឺងាកទៅរកបច្ចេកវិទ្យាដូចជា ChatGPT ជាដើមក្នុងការពិភាក្សាសួរនាំជុំវិញនឹងសុខភាពរបស់ពួកគេ។

ការស្រាវជ្រាវដែលដឹកនាំដោយផ្សារអនឡាញ Ocado សហការគ្នាជាមួយ Holland & Barrett បានរកឃើញថា ជិត ២ ភាគ ៣ នៃយុវវ័យចង់សិក្សាបន្ថែមពីសុខភាព និង ការថែទាំរាងកាយ តែយ៉ាងណាមិញ ៦១% នៃអ្នកទាំងនោះបានលើកឡើងថាពួកគេបានទៅសុំជំនួយពីប្រព័ន្ធអនឡាញ ដោយក្នុងនោះ ៧២% នៃអ្នករស់នៅក្រុងឡុងដុងបានទៅមើលតាមការណែនាំពី TikTok និង Instagram។ អ្វីគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ៣២% នៃយុវវ័យទាំងនោះនៅបន្តសាកល្បង trend ល្បីៗដូចជា ការផឹកកាហ្វេ enamas ដើម្បីជួយដល់ការរំលាយអាហារ បើទោះជាពួកគេនៅមិនប្រាកដពីប្រសិទ្ធភាពរបស់វាក៏ដោយ ហើយមួយភាគបួននៃអ្នកទាំងនោះក៏ធ្លាប់រងប្រតិកម្មមិនល្អពីការធ្វើតាម tips អនឡាញនោះដែរ។

គួរបញ្ជាក់ដែរថា trend ល្បីៗដែលពលរដ្ឋអង់គ្លេសព្យាយាមធ្វើតាមរួមមានការផឹកថ្នាំទម្លាក់ព្រូន ផឹកប្រេងអូលីវទាំងពោះទទេដើម្បីសម្រកគីឡូ ស្ងោរស្លឹកសាឡាត់ជួយឱ្យដេកលក់ស្រួល និង ការញ៉ាំពងជាមួយអាហារគ្រប់មុខជាដើម។ ដោយឡែកអ្នកផ្សេងទៀត ធ្វើការផឹកទឹកគ្រាប់ឈៀ (chia) ការបង្កត់អាហារ ឬញ៉ាំតែបន្លែ និង ទឹកផ្លែឈើជាដើម។

គួរឱ្យដឹងផងដែរថា តាមការស្ទង់មតិពីយុវវ័យចំនួន ២ ពាន់នាក់ មានពាក់កណ្ដាលបាននិយាយថាពួកគេពិតជាមានអារម្មណ៍ប៉ះពាល់នឹងចំនួននៃវិធីណែនាំងាយៗដែលរកឃើញមានលើអនឡាញណាស់ ៥២% នៃអ្នកទាំងនោះគឺមានអារម្មណ៍ច្របូកច្របល់លែងយល់ថាតើ trend មួយណាពិតជាមានប្រយោជន៍ពិតប្រាកដនោះ ហើយខ្លះទៀតក៏បានធ្វើតាមប៉ុន្តែមិនទទួលបានផលអ្វីនោះឡើយ។

លោកវេជ្ជបណ្ឌិត Karan Rajan គ្រូពេទ្យជំនាញវះកាត់ដែលមានអ្នកចុចតាមដានលើបណ្ដាញសង្គមជាង ១០ លាននាក់បានធ្វើការណែនាំផងដែរថា៖ «បណ្ដាញសង្គមអាចជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ទទួលយកចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ប៉ុន្តែមិនមែនគ្រប់ trend ទាំងអស់សុទ្ធតែទទួលស្គាល់ដោយអ្នកវិទ្យាសាស្ត្រនោះឡើយ»

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ព័ត៌មានបន្ថែម

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

សំណាងណាស់! នារីចិនម្នាក់បុណ្យខ្ពស់ ត្រូ/វ ២០ កាំ-.បិ//តហើយមិនអី ព្រោះបានស៊ីលីកូននៅដើមទ្រូងជួយ

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ