ឧត្តមសេនីយ៍ឯក Boonsin Padklang ដែលជាមេបញ្ជាការកងទ័ពភូមិភាគទី ២ របស់ប្រទេសថៃ នឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai។
ក្រោយការប្រកាសអះអាងពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិខាងលើនេះដែរ បានធ្វើឱ្យពលរដ្ឋថៃមានការចាប់ផ្ដើមទស្សន៍ទាយថា តើនរណានឹងឡើងបន្តតំណែងមេបញ្ជាការកងទ័ពភូមិភាគទី ២ ជំនួសលោក Boonsin Padklang នោះ?
តាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation បានឱ្យដឹងដែរថា ការប្រកាសពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិជុំវិញការចូលនិវត្តន៍របស់មេបញ្ជាការកងទ័ពភូមិភាគទី ២ លោក Boonsin Padklang ក្នុងពេល ៤ ខែខាងមុខនេះ បានធ្វើឡើងស្របពេលប្រទេសថៃរងពាក្យចចាមអារ៉ាមថា លោក Boonsin ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែងដោយសារតែការឆ្លើយតបយ៉ាងរហ័ស និង តឹងរ៉ឹងពេក ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាថ្មីៗនេះជាមួយនឹងកងទ័ពកម្ពុជា៕
ប្រភព៖ The Nation