ករណីថ្មី! គ្រូទាយចិនម្នាក់ត្រូវសង្សារដាក់ថ្នាំពុលលើលីអូ ហើយដាក់ក្នុងសេរ៉ូផ្ដាសាយឱ្យផឹកទៀតរហូតស្ល-ា/ប់ ខឹងរឿងមិនព្រមរៀបការ

Share This

តុលាការនៅខេត្ត Sichuan ប្រទេសចិន ថ្មីៗនេះបានព្យាយាមដោះស្រាយករណីដ៏ចម្លែកមួយដោយគ្រូទាយម្នាក់ឈ្មោះ Zhou ត្រូវបានបាត់បង់ជីវិតដោយសង្សារឈ្មោះ Jing បំពុល ព្រោះតែខឹងរឿងលោកមិនព្រមរៀបការជាមួយ។

តាមព័ត៌មាន Sin Chew Daily បានឱ្យដឹងថា ដំបូងឡើយតុលាការបានរកឃើញថានារីជាសង្សារពិតជាធ្វើការសម្លាប់បុរសជាគ្រូទាយដោយចេតនាពិតប្រាកដមែន រួមទាំងកាត់ទោសឱ្យនាងជាប់ពន្ធនាគារ ១៤ ឆ្នាំទៀត។ យ៉ាងណាមិញ ខាងនារីនោះក៏បានដាក់បណ្ដឹងឧទ្ធរណ៍ ប៉ុន្តែថ្មីៗនេះខាងតុលាការបានធ្វើការច្រានចោលពាក្យបណ្ដឹងនោះជាលើកទី ២ ដោយសម្រេចតម្កល់នៅសាលក្រមដើម។

ដើមហេតុនៃករណីនេះគឺកើតមានឡើងក្រោយស្ត្រីខាងលើបានធ្វើការជ្រលក់ខោក្នុងចំនួន ៤ ជាមួយថ្នាំកម្ចាត់ស្មៅ (paraquat) រួចយកខោទាំងនោះទៅឱ្យជាកាដូដល់គូស្នេហ៍ក្នុងឆ្នាំ ២០១៧។ បុរសរងគ្រោះដោយមិនដឹងក៏យកខោនោះពាក់ហើយក៏ចាប់ផ្ដើមកើតមានដំបៅលើរាងកាយ។ យ៉ាងណាមិញ ការស្លៀកខោក្នុងមានថ្នាំពុលនេះមិនបានធ្វើឱ្យលោកឈានដល់ការបាត់បង់ជីវិតនោះឡើយ ដោយអ្វីធ្វើឱ្យលោកស្លាប់នោះគឺនៅពេលនារីជាសង្សារបានយកទឹកសេរ៉ូផ្ដាសាយដែលលាយថ្នាំពុលទៅឱ្យលោកផឹក។

ដោយឡែក ករណីស្លាប់នេះខាងកូនស្រីជនរងគ្រោះកើតមានការសង្ស័យ ទើបដាក់ពាក្យប្ដឹងទៅប៉ូលិស ហើយក្រោយការស៊ើបអង្កេតទើបប៉ូលិសរកឃើញថាជនរងគ្រោះគឺពិតជាត្រូវមិត្តស្រីសម្លាប់ពិតមែន។ ចំពោះមូលហេតុនោះគេជឿជាក់ថាដោយសារតែការគុំកួនរបស់នាង នាងខឹងខាងប្រុសស្ទាក់ស្ទើរមិនចង់រៀបការ ហើយណាមួយនាងគិតថាសង្សារជាអ្នកធ្វើឱ្យនាងរលូតកូនព្រោះតែគេមើលថែនាងមិនបានល្អ ទើបនាងរកវិធីសងសឹកវិញបែបនេះ។

គួររំឭកឱ្យដឹងថា នារីដៃដល់ និង បុរសរងគ្រោះបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១១ នៅពេលម្ដាយខាងស្រីបានទៅរកលោកជាគ្រូទាយឱ្យជួយមើលពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់គាត់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ