ករណីកម្រ! បុរសម្នាក់ត្រូវម៉ាស៊ីន MRI ស្រូបរហូតស្លា./ ប់ ដោយសារពាក់ខ្សែ-កដែកទម្ងន់ដល់ទៅ ៩ គីឡូ

Share This

មានករណីគ្រោះថ្នាក់ដ៏កម្រមួយបានកើតមានឡើងលើបុរសវ័យ ៦១ ឆ្នាំម្នាក់ឈ្មោះ Keith McAllister ដោយរូបលោកត្រូវបាត់បង់ជីវិតព្រោះតែពាក់ខ្សែ-កទម្ងន់ដល់ទៅ ៩ គីឡូ ចូលម៉ាស៊ីន MRI ហើយក៏ត្រូវម៉ាស៊ីនស្រូបជាប់។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នៅទីតាំងកន្លែងស្កេនម៉ាស៊ីន MRI មួយកន្លែងក្នុងភូមិ Westbury រដ្ឋញ៉ូយ៉ក សហរដ្ឋអាមេរិក។

តាមការរៀបរាប់ពីលោកស្រី Adrienne Jones-McAllister ដែលត្រូវជាភរិយាជនរងគ្រោះបានឱ្យដឹងថា រូបគាត់បានទៅស្កេន MRI មើលបញ្ហាជង្គង់ ហើយក្រោយស្កេនរួច ខាងគ្រូពេទ្យបច្ចេកទេសបានចេញពីបន្ទប់ទៅហៅលោក Keith ឱ្យចូលមកក្នុងជួយលើកប្រពន្ធឱ្យងើបចេញពីម៉ាស៊ីន។ លោក Keith បានដើរចូលទៅទាំងដែល-កកំពុងពាក់ខ្សែកដែកទម្ងន់ ៩ គីឡូ ហើយក៏ត្រូវម៉ាស៊ីនស្រូបចូលតែម្ដង។

ភ្លាមៗ ទាំងភរិយាលោក និង ក្រុមគ្រូពេទ្យបច្ចេកទេស ភ័យស្លន់ព្យាយាមទាញ Keith ចេញពីម៉ាស៊ីនដែរតែមិនអាចទាញចេញបានឡើយ។ បើតាមកូនស្រីលោក Keith ឈ្មោះ Samantha បានបញ្ជាក់ថា ឪពុកខ្លួនគឺត្រូវស្រូបចូលម៉ាស៊ីនជាប់គាំងក្នុងនោះជិតមួយម៉ោងមុនពេលទាញចេញវិញបាន។ លោកបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលលោកបានបាត់បង់ជីវិតនៅថ្ងៃបន្ទាប់ ក្រោយគាំងបេះដូងច្រើនលើកច្រើនសាដោយសារតែផលប៉ះពាល់នៃម៉ាស៊ីន។

សាច់ញាតិរបស់ជនរងគ្រោះបាននិយាយថា លោក Keith គឺតែងពាក់ខ្សែកនោះរាល់ពេលទៅមណ្ឌលសុខភាពនោះកាលពីមុនៗ ហើយខាងគ្រូពេទ្យក៏ឃើញច្រើនលើកច្រើនសាដែរ និង ថែមទាំងនិយាយពីវាថែមទៀត។ យ៉ាងណាមិញ ខាងអាជ្ញាធរបាននិយាយថា លោក Keith គឺមិនត្រូវបានអនុញ្ញាតឱ្យចូលទៅបន្ទប់ MRI ឡើយ តែកូនស្រីរបស់លោកជំទាស់ និង លើកឡើងថា៖ «សារព័ត៌មានជាច្រើនថាឪពុកខ្ញុំមិនអនុញ្ញាតឱ្យចូលឡើយ តែការពិតគឺខាងគ្រូពេទ្យបច្ចេកទេសអនុញ្ញាតឱ្យគាត់ចូលបន្ទប់នោះ»

ខាងប៉ូលិសបានស៊ើបអង្កេតលើករណីមួយនេះ ប៉ុន្តែរកមិនឃើញភស្តុតាងណាបញ្ជាក់ពីការធ្វើឃាត ឬការប្រព្រឹត្តខុសដោយចេតនានោះឡើយ។ ជាមួយគ្នានោះ ខាងសារព័ត៌មាន Daily Mail ក៏បានទាក់ទងទៅខាងអ្នកគ្រប់គ្រងមណ្ឌល MRI ខាងលើដែរ តែមិនទទួលបានការឆ្លើយតបនោះទេ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ