កន្លះឆ្នាំចែកទ្រព្យគ្នាអត់ដាច់! ប្ដីប្រពន្ធមួយគូ លែងលះគ្នាមិនដាច់ស្រេច ព្រោះតែមាន់ទា ៥៣ ក្បាល

Share This

រយៈពេលកន្លះឆ្នាំ ប្ដីប្រពន្ធមួយគូនៅខេត្ត Sichuan ប្រទេសចិន នៅត្រាំត្រែងលែងលះគ្នាមិនដាច់ស្រេចសោះ ក៏ព្រោះតែចរចាមិនត្រូវរ៉ូវគ្នារឿងបែងចែកមាន់ទាដែលពួកគេចិញ្ចឹមរួមគ្នាចំនួន ៥៣ ក្បាល។

ករណីដ៏គួរឱ្យហួសចិត្តនេះដែរ បានកើតឡើងលើបុរសម្នាក់ឈ្មោះ Yang ដែលបានដាក់ពាក្យលែងលះជាមួយប្រពន្ធឈ្មោះ Tu នៅតុលាការក្រុង Daishi ខេត្ត Sichuan ប្រទេសចិន កាលពីដើមខែឧសភា ឆ្នាំ ២០២៥ កន្លទៅ។ ប្ដីប្រពន្ធពួកគេគឺជាកសិករ និង គ្មានទ្រព្យសម្បត្តិរួមអ្វីក្រៅពីផ្ទះដែលសង់ឡើងរួមរស់ជាមួយគ្នានោះទេ ប៉ុន្តែបណ្ដឹងលែងលះមួយករណីនេះបែរជាត្រូវជាប់គាំងបញ្ចប់មិនរួច ក៏ព្រោះតែការបែងចែកមាន់ទាមិនសមចិត្តគ្នា។

តាមការរៀបរាប់ពីខាងចៅក្រមបានឱ្យដឹងថា លោក Yang និង ភរិយាឈ្មោះ Tu គឺមិនបានទាស់ទែងគ្នាលើចំនួនមាន់ទាដែលចង់បាននោះទេ ប៉ុន្តែពួកគេទាំងពីរអះអាងថាសុទ្ធតែបានដាក់ចិត្តកាយមើលថែទាំសត្វចិញ្ចឹមទាំងនោះដិតដល់រៀងៗខ្លួន។ ជាក់ស្ដែង ស្ត្រីជាប្រពន្ធបានអះអាងថា នាងជាអ្នកចិញ្ចឹមសត្វស្លាបទាំងនោះ ដូច្នេះនាងគួរតែបានចំណែកច្រើនជាង ខណៈបុរសជាប្ដីស្នើសុំបែងចែកឱ្យស្មើគ្នា។

ចៅក្រម លើកគំនិតដោយចង់បែងចែកឱ្យស្មើភាពគ្នា ដោយសត្វក្ងាន ២២ ក្បាលបែងចែកតាមទំហំ (៣ ធំ និង ៨ តូច) ខណៈសត្វទា ២ ក្បាល ចែកឱ្យម្នាក់មួយ តែយ៉ាងណារឿងដែលឈឺក្បាលគឺសត្វមាន់ចំនួន ២៩ ក្បាល ដែលជាចំនួនសេស មិនដឹងថាត្រូវបែងចែកមួយក្បាលចុងក្រោយទៅឱ្យខាងណា។ ទោះជាយ៉ាងណា ជាចុងក្រោយ ខាងចៅក្រមបានបំផុសគំនិតឱ្យភាគីទាំងសងខាងប៉ះប៉ូវគ្នានូវមាន់មួយក្បាលចុងក្រោយនេះទៅតាមតម្លៃទីផ្សារ ឬក៏សម្លាប់វាយកមកធ្វើម្ហូបញ៉ាំលាគ្នាលើកចុងក្រោយទៅ ហើយពួកគេក៏យល់ព្រមតាម ទើបករណីលែងលះមួយនេះបានបញ្ចប់ទៅដោយជោគជ័យ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

សាយ ស្រណោះប្រាសាទព្រះវិហារ ស្អាតល្អឥតខ្ចោះពេក ធ្វើឱ្យអ្នកជិតខាងចង់បានស្ទើរឆ្កួត រហូតផ្តាំតកូនតចៅគេឱ្យដណ្តើម

ទំពាំងស្អុយ! សិស្សប្រុសថ្នាក់ទី ១១ ម្នាក់ ចេញចរិតពាល ខឹងកំរោលដាក់គ្រូបង្រៀនស្រីផ្អើលពេញសាលា ព្រោះខឹងរឿងពិន្ទុប្រឡង

កាន់តែទំនើប! ចិន ផលិតរ៉ូបូតពពោះជំនួសដំបូងគេបំផុត ត្រៀមដាក់លក់ឆ្នាំក្រោយក្នុងតម្លៃសមរម្យសម្រាប់អ្នកមានលទ្ធភាព

មហិច្ឆតាខ្ពស់! ទើបអាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតកម្រៃ សម្រាប់បងប្អូនកសិករដែលដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ព័ត៌មានបន្ថែម

មហិច្ឆតាខ្ពស់! ទើបអាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

គូស្នេហ៍មួយគូ ស៊ីសសុះគ្នាក្នុងឡាន ដល់រង្គើខ្លាំងពេក ស្រាប់តែឡានរអិលធ្លាក់ពីលើច្រាំងថ្ម អស់បុណ្យទាំងពីរនាក់

ចង់ទិញភពអង្គារកាន់លុយជាង ១ ម៉ឺនដុល្លារទិញបាន បើភពសុក្រមានតែ ១ ដុល្លារទិញគេអាប់ឱ្យវិញទៀត

ចង់កាត់ចិត្តពី Ex ទៅដើរឡើងភ្នំដើម្បីផ្សះបេះដូង មានអីវង្វេងអស់ ៦ ថ្ងៃ រវល់ដល់ប៉ូលិសជាង ១០០ នាក់ដើរតាមរក

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនមកពីញាណទី ៦ ទេ តែអ្នកអាចកំពុងកើតជំងឺផ្លូវចិត្ត

ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

បែកតាំងពីលើដល់ក្រោម! គ្រូថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយស៊ើបឃើញតែងចូលលួចខោក្នុងគ្រូពេទ្យស្រីៗមកហិត ហើយលេ/ងថ្នាំ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ