​អង្គការ NASA គុណគូរគណនាឃើញថា ពិភពលោកនឹងត្រូវវិនាសក្នុងពេលវេលាជាក់លាក់មួយនេះ

Share This

តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនាពេលថ្មីៗនេះ ដោយប្រើប្រាស់កុំព្យូទ័រដ៏អស្ចារ្យ (supercomputers) បានព្យាករណ៍ថា ភពផែនដីនឹងត្រូវបញ្ចប់ក្នុងពេលវេលាដ៏ជាក់លាក់មួយ ពោលបើតាមលទ្ធផលបង្ហាញថា ភពផែនដីរបស់យើងនឹងលែងមានជីវិតរស់រានទៀតបានក្នុងពេលប្រមាណ ១ ពាន់លានឆ្នាំទៀត ដោយសារតែការកើនឡើងនៃធាតុអាកាសដ៏អាក្រក់មិនអំណោយផល។

កុំព្យូទ័រដ៏អស្ចារ្យរបស់អង្គការ NASA និង មហាវិទ្យាល័យ Toho នៅប្រទេសជប៉ុន បានបង្ហាញលទ្ធផលថា ព្រះអាទិត្យគឺជាមូលហេតុចម្បងគេនៃការវិនាសពិភពលោក ដោយពេលវេលាជាក់លាក់នៃការរលាយភពផែនដីនោះត្រូវបានកំណត់ថានឹងនៅក្នុងឆ្នាំ ១ ០០០ ០០២ ០២១។ ព្រះអាទិត្យនឹងកាន់តែក្ដៅ ហើយវិទ្យុសកម្មនឹងកើនឡើងដូចគ្នា រុញច្រានភពផែនដីឱ្យឡើងកម្ដៅលើសពីអ្វីដែលភាវៈមានជីវិតទ្រាំទ្ររស់រានបាន។

ក្រៅពីការគំរាមកំហែងពីព្រះអាទិត្យ តាមការសិក្សាមួយផ្សេងទៀតដែលចេញផ្សាយលើទិនានុប្បវត្តិ (Journal) «Nature Geoscience» ក្នុងឆ្នាំ ២០២១ ដោយអ្នកវិទ្យាសាស្ត្រ ២ រូប Kazumi Ozaki និង Christopher T. Reinhard បានលើកឡើងថា ភពផែនដីក៏នឹងលែងមានអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងបរិយាកាសដើម្បីផ្គត់ផ្គង់ដល់ជីវិតក្នុងលោក។

អ្នកវិទ្យាសាស្ត្រទាំងពីររូបបានប្រើប្រាស់ការបញ្ចូលគ្នារវាងជីវគីមីវិទ្យា និង គំរូអាកាសធាតុ ដើម្បីសិក្សាពីអាយុកាលបរិយាកាសអុកស៊ីហ្សែនដែលមានលើផែនដី។ ពួកគេពន្យល់ថា ខណៈបរិយាកាសភពផែនដីសម័យបច្ចុប្បន្នមានអុកស៊ីហ្សែនខ្ពស់ និង ពោរពេញដោយភាវៈមានជីវិត តែស្ថានភាពបែបនេះគឺមិនមានជានិរន្តរ៍នោះទេ។ នេះគ្រាន់តែជាសមិទ្ធផលមួយសម្រាប់រុករកជីវិតលើភពដែលដូចភពផែនដីនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងប៉ុណ្ណោះ ដោយវាជួយឱ្យយើងយល់ដឹងថា វត្តមានរបស់អុកស៊ីហ្សែនគឺត្រឹមជាដំណាក់កាលមួយក្នុងប្រវត្តិសាស្ត្រភពផែនដីប៉ុណ្ណោះ។

សរុបមក តាមការសិក្សាបានបង្ហាញថា ភពផែនដីគឺប្រឈមនឹងអនាគតដែលជៀសមិនរួចដែលរាល់ជីវិតទាំងអស់នឹងត្រូវបញ្ចប់ អាចមកពីព្រះអាទិត្យកាន់តែក្ដៅ ឬក៏ដោយសារការថយចុះអុកស៊ីហ្សែនលើបរិយាកាស។ ការព្យាករណ៍ទាំងនេះគឺមិនត្រឹមជាការព្រមានសម្រាប់ភពផែនដីនោះទេ តែក៏ជាមូលដ្ឋានសំខាន់មួយសម្រាប់ការរុករកជីវិតដែលអាចរស់នៅលើភពដទៃនៃចក្រវាលនេះផងដែរ៕

ប្រភព៖ Kenh14

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ជាគំរូ! តារាខ្មែរ ២ រូប ម្នាក់ដើរ ម្នាក់រត់ ក្នុងយុទ្ធនាការដើម្បីសប្បុរសធម៌ និង ផ្សព្វផ្សាយពីកម្ពុជា

មនុស្សដុះស្នែងមានពិត! ជីដូនអាយុ ១០៧ ឆ្នាំម្នាក់នៅចិន ដុះស្នែងចម្លែក អ្នកភូមិនាំគ្នាមានជំនឿរឿងមួយ

សល់តែការចងចាំ! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេងចោលអ្នកគាំទ្រ

ប្រុសៗបើស្ត្រេសពីកន្លែងធ្វើការ សាកធ្វើរឿង ៥ នេះក្នុងបន្ទប់ទឹកស្ងាត់ៗ ធានាអារម្មណ៍ស្រស់ស្រាយ គេងលក់ស្រួល

នេះហើយជាអ្នកនាង សួស សុគន្ធថាវរី កំពូលតួឆ្នាសឆ្នើមដ៏ល្បីក្នុងកុនខ្មែរកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០

ព័ត៌មានបន្ថែម

អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ

ចង់សម្រករាង ខំហូបអាហារហឹរៗ ២ ខែស្រកបាន ៨ គីឡូដូចចិត្ត ពេលទៅពេទ្យពិនិត្យឃើញសុទ្ធតែជំងឺពេញខ្លួន

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

ចែកគ្នាដឹង! របស់​ ៣ ប្រភេទ​ ដាច់ខាតកុំដាក់លើទូទឹកកកអី ប្រយ័ត្នចុងខែរកលុយបង់ថ្លៃភ្លើងមិនគ្រប់

ដើរលេងផង ធ្វើបុណ្យផង ភ្ជុំទៅវត្ត ៥ នេះ សុទ្ធតែជាទីតាំងសាសនាមានប្រវត្តិយូរលង់

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

ស្វែងរកព័ត៌មាន​ ឬវីដេអូ