តារាចម្រៀងស្រី Lee Min សមាជិកក្រុម As One ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់ភ្លាមៗរបស់តារាស្រីវ័យ ៤៦ ឆ្នាំរូបនេះ។
តាមប្រភពជិតដិតក្នុងវិស័យតន្ត្រីបានទម្លាយថា Lee Min គឺបន្តសកម្មលើអាជីពរបស់នាងជានិច្ចរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែង កាលពីខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នាងបានបញ្ចេញបទចម្រៀងថ្មីចំណងជើងថា Happy Birthday ហើយក៏ទើបបង្ហាញខ្លួនក្នុងកម្មវិធី Park Bogum’s Cantabile របស់ទូរទស្សន៍ KBS ផងដែរ។
ស្របពេលមហាជនកំពុងតក់ស្លុតនេះដែរ ខាងភ្នាក់ងាររបស់នាង Brand New Music បានបញ្ជាក់ប្រាប់សារព័ត៌មាន Dispatch នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅថា៖ «សូមកុំមានការសង្ស័យប៉ាន់ស្មានផ្សេងៗ ដោយរង់ចាំលទ្ធផលពីប៉ូលិសចេញមក»៕
ប្រភព៖ Koreaboo