សត្វក៏មានបេះដូងដែរ! ត្រីយក្សមួយក្បាលនៅជប៉ុន ហែលបុកកញ្ចក់ និង លែងស៊ីចំណី ព្រោះស្ត្រេសអត់មនុស្សទៅមើលវា

Share This

ថ្មីៗនេះ មានករណីដ៏គួរឱ្យចាប់អារម្មណ៍មួយកើតមានឡើងនៅ aquarium មួយកន្លែងនៅក្នុងប្រទេសជប៉ុន ដោយមានសត្វត្រី Sunfish មួយក្បាលរស់នៅតែឯងក្នុងអាង សុខៗបែរជាលែងស៊ីចំណី និង តែងហែលបុកនឹងកញ្ចក់អាងជាញឹកញាប់ ក្រោយពេល aquarium នោះបានបិទលែងឱ្យភ្ញៀវចូលទស្សនាបណ្ដោះអាសន្នកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដើម្បីធ្វើការជួសជុលឡើងវិញ។

លោក Moe Miyazaga បុគ្គលិកម្នាក់ប្រចាំ Kaikyokan Aquarium នៅក្រុង Shimonoseki ប្រទេសជប៉ុន បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថា ត្រីយក្ស Sunfish មួយក្បាលនោះបានយកពីក្រុង Kochi មកចិញ្ចឹមក្នុង aquarium នេះកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ។ ត្រី Sunfish នេះដែរបានក្លាយជាសត្វមួយក្បាលដែលទាក់ទាញភ្ញៀវឱ្យចូលមកកម្សាន្តក្នុងកន្លែងមួយនេះ ប៉ុន្តែសភាពរបស់វាហាក់ចាប់ផ្ដើមប្រែប្រួលត្រឹមប៉ុន្មានថ្ងៃក្រោយ aquarium បិទផ្អាកកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដើម្បីធ្វើការជួសជុលរយៈពេល ៦ ខែ។

ដំបូងឡើយ អ្នកថែទាំត្រីមួយក្បាលនេះបានគិតថាវាប្រហែលជាមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូច្នេះហើយពួកគេបានកាត់បន្ថយការឱ្យចំណីទៅវាតិចជាងមុន ហើយព្យាយាមលេងជាមួយវាកុំឱ្យវាផ្អើលពេលមានសំឡេងជួសជុលកើតមានឡើង តែយ៉ាងណាវិធីមួយនេះនៅតែមិនបានផលដដែល។ ដោយក្ដីបារម្ភ ខាងបុគ្គលិក aquarium បានធ្វើការប្រជុំគ្នា ហើយក៏មានបុគ្គលិកម្នាក់លើកគំនិតរបស់ខ្លួនថាស្ថានភាពរបស់ត្រីមួយក្បាលនោះអាចបណ្ដាលមកពីការមិនមានភ្ញៀវចូលមកទស្សនាដូចមុន ដូច្នេះពួកគេសម្រេចប្រើរាល់វិធីសាស្ត្រគ្រប់បែបយ៉ាងឱ្យតែសង្គ្រោះវាមកសភាពដើមវិញបាន។

ពួកគេបានធ្វើការព្យួរឯកសណ្ឋានបុគ្គលិកនៅខាងក្រៅកញ្ចក់អាង រួចបន្ថែមនឹងក្រដាសគូរជារូបមុខមនុស្សញញឹមសម្លឹងទៅក្នុងអាងឱ្យមើលទៅប្រៀបដូចជាមានមនុស្សមកទស្សនាវាដូចមុនដូច្នោះដែរ។ ជាលទ្ធផល សត្វត្រីមួយក្បាលនោះក៏បានចាប់ផ្ដើមស៊ីឡើងវិញ ថែមទាំងវិលមកសភាពដើមទៀតផង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ធ្លាប់តែចិត្តធ្ងន់ ស្ងប់ស្ងាត់! លើកនេះ ហ៊ិន ចាន់នីរ័ត្ន បង្ហោះសារមានបង្កប់អត្ថន័យប្លែក ដូចចង់សំដៅលើនរណាម្នាក់

(វីដេអូ) អ្នកគាំទ្រផ្ទុះចាប់អារម្មណ៍! សុខុម រចនា ស្និទ្ធស្នាលកៀកកិតជាមួយនារីម្នាក់ ហាក់លើសពីមិត្តភាពធម្មតា

iPhone 17 ជិតចេញលក់នៅខ្មែរ! ម៉ានីន សង្សារ ថុល សុភិទិ ត្រូវជនឆ្លៀតឱកាសបង្កើត Fake account ដាក់រូបថតនាង លក់បោ.កប្រាស់គេ

វ័យក្មេង គំនិតរកស៊ីខ្ពស់! CEO សង្ហារូបនេះ អភិវឌ្ឍទីតាំងមួយកន្លែង ក្លាយជាផ្សារទំនើបសហគមន៍ដ៏ល្បី ស្ថិតក្នុងតំបន់ទួលគោក

ធ្លាយសារធាតុគីមីចេញពីរោងចក្រផលិតទឹកកកមួយកន្លែងនៅបាងកក ប្រជាជនផ្អើលរត់ចែកជើងគ្នា

ព័ត៌មានបន្ថែម

ថ្មីទៀតហើយ! ខឹងសង្សារទូរស័ព្ទខលមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តឱ្យដាច់ភ្លើងប្រើប្រាស់ពេញមួយភូមិ

រៀបការនឹងកូនកំលោះជាគ្រូពេទ្យ ដល់យប់ផ្សំដំណេក ខាងប្រុសពាក់ស្រោមដៃពេទ្យឡើងលើគ្រែ ព្រោះអត់ហ៊ានប៉ះប្រពន្ធផ្ទាល់ ខ្លាចឆ្លងមេរោគ

ស្វាកំហូច កញ្ឆក់ថង់លុយពីគេស្មានថាជាចំណី ដល់បើកមើលស៊ីមិនកើត ក៏យកលុយបាចចោល ផ្អើលអ្នកភូមិមករើសហុយដីទ្រលោម

ខឹងមេមិនឱ្យច្បាប់ បែកគំនិតទៅយកប្អូនស្រីភ្លោះមកធ្វើការជំនួស ចុងក្រោយមេចាប់បានប៊ិះអស់ការងារធ្វើ

សុខចិត្តចោលអាជីពជានារីអូតែស ប្រាក់ខែ ២ ពាន់ដុល្លារ មកចិញ្ចឹមជ្រូកនៅស្រុក ឥលូវប្រែវាសនា ៣៦០ ដឺក្រេ

កំពុងការសុខៗកូនកំលោះចុះចោលកូនក្រមុំ រត់ទៅការនឹងអ្នកថ្មីចំថ្ងៃតែមួយ ព្រោះខឹងចុងភៅលើកម្ហូបមិនទាន់

ហេតុតែស្រឡាញ់! ខំខ្ចីលុយគេសង់ផ្ទះឱ្យដូចផ្ទះ ឈីងចាំង ហើយចង់បង្កើតក្រុងដូចក្នុងរឿង ឈីងចាំង ទៀត

ទៅពេទ្យពិនិត្យក្រពះ បុរសម្នាក់ត្រូវពេទ្យឆ្លុះឃើញគ្រាប់ចម្លែកដូចដុំសាច់ដុះ ដល់ដឹងការពិតនាំគ្នាអង្គុយសើច

ស្វែងរកព័ត៌មាន​ ឬវីដេអូ