ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី ក៏នឹកឃើញវិធីចាយឱ្យអស់មុន ដោយកុម្មង់អីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ រកតែកន្លែងដេកមិនចង់បាន

Share This

ស្ត្រីចំណាស់អាយុ ៦៦ ឆ្នាំម្នាក់នៅក្រុងសៀងហៃ ប្រទេសចិន ត្រូវបានឱ្យដឹងថា បានចំណាយប្រាក់ជិត ២ លានយ័ន (២៧៨ ៦០០ ដុល្លារ) លើការទិញទំនិញតាមអនឡាញរយៈពេល ១ ឆ្នាំ។ អីវ៉ាន់ដែលទិញមកទាំងប៉ុន្មាន រូបគាត់គឺមិនបានបើកប្រើនោះឡើយចេះតែបោះទុកគរលើគ្នាពាសពេញតែក្នុងផ្ទះរហូតដល់ថ្នាក់ចង់ចូលដេក គឺត្រូវវាររកប្រឡង់ដើម្បីដេកបាន។

បើតាមការចេញផ្សាយរបស់ Qilu Evening News ស្ត្រីចំណាស់ខាងលើមានឈ្មោះ Wang រស់នៅក្នុងសង្កាត់ Jiading ក្រុងសៀងហៃ ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រូបគាត់គឺញៀននឹងការទិញអីវ៉ាន់អនឡាញខ្លាំងរហូតអីវ៉ាន់គរពេញផ្ទះ។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ អ្នកជិតខាងជាច្រើនបានរអ៊ូពីក្លិនស្អុយ និង ការកើតមានសត្វល្អិត សត្វកន្លាត ចេញពីផ្ទះរបស់លោកស្រី Wang ធ្វើឱ្យពួកគេបារម្ភពីអនាម័យកន្លែងរស់នៅជាខ្លាំង។ ជាក់ស្ដែង តាមសម្ដីអ្នកជិតខាងម្នាក់ត្រកូល Lu បាននិយាយរៀបរាប់ថា៖ «រាល់ព្រឹក ពេលដែលខ្ញុំបើកទ្វារ គឺដឹងតែមានក្លិនស្អុយខ្លាំងភាយមកតែម្ដង»

តាមការស្រាវជ្រាវបានបង្ហាញថា ការចូលចិត្តប្រមូលអីវ៉ាន់ទុកគរខុសប្រក្រតីបែបនេះគឺភាគច្រើនតែងតែឃើញកើតមានលើមនុស្សវ័យចំណាស់ ដែលវាអាចពាក់ព័ន្ធនឹងជំងឺផ្លូវចិត្តមួយចំនួនរួមមានជំងឺវង្វេងវង្វាន់ និង ជំងឺបាក់ទឹកចិត្តជាដើម។ យ៉ាងណាមិញ ចំពោះករណីលោកស្រី Wang បើតាមការរៀបរាប់របស់គាត់ប្រាប់អ្នកកាសែតបានឱ្យដឹងថា គាត់ចូលចិត្តទិញអីវ៉ាន់ព្រោះវាធ្វើឱ្យគាត់សប្បាយចិត្ត ហើយហេតុផលមួយទៀតនោះគឺគាត់ចំណាយលុយច្រើនអស់ៗក៏ព្រោះតែគាត់ខ្លាចមានអ្នកមកសុំខ្ចីលុយ។ លោកស្រី Wang បាននិយាយថា៖ «ក្រោយលក់ផ្ទះនៅកណ្ដាលក្រុង ហើយផ្លាស់មកនៅទីនេះ ខ្ញុំគឺតែងតែខ្លាចថាមានអ្នកដឹងថាខ្ញុំមានលុយ ហើយមកសុំខ្ចីលុយខ្ញុំ។ អ៊ីចឹងហើយខ្ញុំគិតថាវាល្អជាងក្នុងការ​ចាយ​លុយ​ទាំង​អស់ជាជាងឱ្យអ្នកផ្សេងឃើញចង់ខ្ចីហើយពិបាកទារវិញ»

តាមរបាយការណ៍ព័ត៌មានបានបញ្ជាក់ដែរថា កូនស្រីរបស់លោកស្រី Wang គឺរស់នៅក្រៅប្រទេសហើយកម្រទាក់ទងមកគ្រួសារណាស់។ ខាងរដ្ឋាភិបាលក្នុងតំបន់បានព្យាយាមទាក់ទងទៅជាច្រើនលើកដោយសង្ឃឹមថាអាចរកដំណោះស្រាយលើបញ្ហានេះបាន ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ។ យ៉ាងណាមិញ ចុងក្រោយដោយទទួលបានការយល់ព្រមពីលោកស្រី Wang ខាងអាជ្ញាធរក៏បានដឹកនាំសមាជិកខ្លួនទៅជួយសម្អាតគំនរអីវ៉ាន់ រៀបចំកន្លែងស្នាក់នៅឱ្យល្អជួយសម្រួលដល់ការរស់នៅរបស់គាត់ឱ្យមានផាសុខភាពឡើងវិញ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

សោកស្ដាយ! បេក្ខភាព MasterChef ប្រទេសម៉ិកស៊ិកម្នាក់ ជួបរឿងអកុសលបាត់-បង់ជី.វិតក្នុងវ័យ ៣៨ ឆ្នាំ

ព័ត៌មានបន្ថែម

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

សោកស្ដាយ! បេក្ខភាព MasterChef ប្រទេសម៉ិកស៊ិកម្នាក់ ជួបរឿងអកុសលបាត់-បង់ជី.វិតក្នុងវ័យ ៣៨ ឆ្នាំ

ចាប់មិនចេះអស់! ប៉ូលិសថៃ ព័ទ្ធចាប់កន្លែងផឹកស៊ីល្បីមួយ រកឃើញភ្ញៀវជិត ២០០ នាក់ មានសារធាតុញៀនក្នុងខ្លួន

ដំណឹងល្អ! រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញមកពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃនេះ

អតីតសកម្មជននយោបាយដ៏ហាយសូរម្នាក់នៅថៃ ត្រូវប៉ូលិសចាប់ខ្លួន ករណីលាក់កាំ-ភ្លើ-ងដល់ទៅ ២០ ដើមក្នុងផ្ទះ និង គ្រឿងញៀ.នខុសច្បាប់

ជួយត្រេកអរផង! ថ្ងៃនេះ ក្មេងស្រីចេះនិយាយ ៤ ភាសានៅជំរំភៀសសឹក បានទទួលជំនួយក្នុងការសិក្សាហើយ ចំណែកម្ដាយ និង បងប្រុស ក៏បានការងារធ្វើដែរ

រន្ធ-/ត់! ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅហ្គាណា ស្លា-/ប់រដ្ឋមន្ត្រីអស់ ២ នាក់ និង មន្ត្រីជាន់ខ្ពស់ជាច្រើននាក់

ហួសពាក្យនឹងថ្លែង! ថៃ ត្រៀមប្តឹងកម្ពុជា ដោយចោទថាកម្ពុជាបានធ្វើឱ្យខូចខាតមន្ទីរពេទ្យជាង ២០ កន្លែង សរុបជាលុយខ្ទង់ ១៤៦ លានបាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ