ផ្ទុះចាប់អារម្មណ៍! ពលរដ្ឋនៅចិន នាំគ្នាព្រីនរូបតារាប្រុស Nicholas Tse បិទពេញមុខទ្វារផ្ទះ ព្រោះជឿថាជាយន្តការពារទប់ទល់ព្យុះរ៉ាហ្គាសា

Share This

ព្យុះទីហ្វុង រ៉ាហ្គាសា (Ragasa) ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំនេះ បានវាយប្រហារដល់ប្រទេសចិនហើយ ក្រោយសម្លាប់ជីវិតមនុស្សអស់ ១៧ នាក់នៅកោះតៃវ៉ាន់។ ជាមួយគ្នានោះដែរ បើក្រឡេកមើលតាមបណ្ដាញសង្គមនៅក្នុងប្រទេសចិនឯណោះវិញ ឃើញថាមានមនុស្សជាច្រើនបានចែករំលែកពីវិធីសាស្ត្រនៃការបញ្ចៀសកុំឱ្យព្យុះបោកបក់បំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ដោយវិធីសាស្ត្រនោះដែរគឺគួរឱ្យចាប់អារម្មណ៍ និង ហួសការរំពឹងទុកខ្លាំងមែនទែន គឺពួកគេបានប្រើប្រាស់រូបភាពរបស់តារាសម្ដែងប្រុស Nicholas Tse ធ្វើជាយន្តជាខែលដើម្បីទប់ទល់នឹងព្យុះសង្ឃរា។

វិធីសាស្ត្រដ៏ថ្មីយករូប Nicholas Tse បិទពេញមុខទ្វារការពារព្យុះនេះដែរ គឺផ្ទុះផ្អើលខ្លាំងលើបណ្ដាញសង្គម Weibo ដោយហេតុផលដែលពួកគេជ្រើសរើសតារាប្រុសរូបនេះធ្វើជាយន្តទប់ទល់នឹងព្យុះនេះ ក៏ព្រោះតែឈ្មោះរបស់តារាប្រុសរូបនេះអានថា «Tse Ting-fung» អានចេញស្រដៀងនឹងឃ្លាជាភាសាចិនដែលប្រែមកថា «សូមបញ្ឈប់កម្លាំងខ្យល់ផង»។ ដោយសារបែបនេះហើយ ទើបមានមនុស្សជាច្រើននាំគ្នាប្រើប្រាស់រូបភាពតារាប្រុសរូបនេះដើម្បីជាខែលទប់ទល់នឹងព្យុះ រ៉ាហ្គាសា។

គួរឱ្យដឹងថា ព្យុះទីហ្វុង រ៉ាហ្គាសា បានបោកបក់ដល់កោះ Hailing នាឈូងសមុទ្រនៃក្រុង Yangjiang ខេត្ត Guangdong ប្រទេសចិន កាលពីវេលាម៉ោងប្រមាណ ៥ ល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)។ បើតាមការិយាល័យឧតុនិយមក្នុងតំបន់បានបញ្ជាក់ថា ក្នុងពេលបោកបក់មកដល់ភ្លាម ព្យុះ រ៉ាហ្គាសាគឺស្ថិតក្នុងកម្រិតទី ១៣ ជាមួយកម្លាំងខ្យល់ជិតកណ្ដាលព្យុះហក់ឡើងដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាហេតុបណ្ដាលឱ្យបាក់រលំដើមឈើ និង ប៉ះពាល់ដល់អគារជាច្រើន រួមទាំងបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីប្រើប្រាស់តាមតំបន់មួយចំនួនផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

(វីដេអូ) មិនត្រឹមជាបវរកញ្ញារាងល្វតល្វន់ទេ តែស្រីស្អាត អ៊ិន លក្ខិណា នៅមានជំនាញពិសេសមួយទៀតគ្មានអ្នកដឹង

ព័ត៌មានបន្ថែម

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

មិនចង់កើតជំងឺទឹកនោមផ្អែមប្រភេទ ២ នាំតែពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

សុខៗដុះប្រជ្រុយនៅបាតជើង គិតថាមិនអី​ក៏ចេះតែហីៗទៅ តែតាមពិតជារោគមហារីកស្បែក

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នអស់លុយអត់បានអីវ៉ាន់

(វីដេអូ) ចង់ពិសោធផ្លូវនៅជប៉ុនស្អាតប៉ុនណា ដើរពាក់ស្រោមជើងពណ៌ស លទ្ធផលចុងក្រោយលើសការរំពឹងទុក

មិនធម្មតា! អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពីគ្រូពេទ្យស្ម័គ្រចិត្ត រហូតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំក្នុងវិស័យអប់រំ និង សុខាភិបាល

កុំតឹងតែងពេក! បុរសម្នាក់មួម៉ៅទៅជាណែនទ្រូងស្ទះខ្យល់មួយរំពេច ក្រោយបង្រៀនកូនធ្វើកិច្ចការផ្ទះ តែកូនអត់ចេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ