បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

Share This

មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានមេធាវីម្នាក់ឈ្មោះ Mark Zuckerberg ដូចគ្នា ដាក់ពាក្យប្ដឹង ព្រោះតែ Facebook បានបិទគណនីរបស់លោកជាច្រើនដង។

លោកមេធាវី Mark Zuckerberg នៅសប្ដាហ៍នេះ បានដាក់ពាក្យប្ដឹង CEO ក្រុមហ៊ុន Meta នៅតុលាការសង្កាត់ Indiana ក្រោយគណនីហ្វេសប៊ុករបស់លោកត្រូវបានបិទញយដង ដែលជាហេតុធ្វើឱ្យលោកពិបាកក្នុងការប្រកបរបររកស៊ីព្រោះតែមានឈ្មោះដូចនឹងបុគ្គលល្បីរូបនេះ។ តាមការរៀបរាប់ លោកបានប្រើប្រាស់គណនីផ្ទាល់ខ្លួនដែលចាយលុយសម្រាប់ផ្សព្វផ្សាយពីការអនុវត្តច្បាប់ រួមទាំងដើម្បីធ្វើការទំនាក់ទំនងជាមួយភ្ញៀវសំខាន់ៗមួយចំនួន ប៉ុន្តែគណនីនោះបែរជាត្រូវបិទដល់ទៅ ៥ ដង ក្នុងរយៈពេល ៨ ឆ្នាំ ដោយហេតុផលចោទថា លោកបន្លំធ្វើជាស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក។

លោកបានឱ្យដឹងទៀតថា លោកចំណាយប្រាក់ប្រមាណជាង ១១០០០ ដុល្លារ លើការផ្សាយពាណិជ្ជកម្មសម្រាប់ profile ហ្វេសប៊ុកខ្លួន ប៉ុន្តែនៅពេលគណនីនោះបានបិទ ខាងហ្វេសប៊ុកគឺមិនសងលុយឱ្យលោកវិញឡើយ។ លោកបានទាក់ទងបណ្ដាញសង្គមមួយនេះក្នុងឆ្នាំ ២០១៧ និង ឆ្នាំ ២០២០ ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ។

បន្ថែមពីនេះ ជាការបញ្ជាក់ថាឈ្មោះរបស់លោកពិតជា Mark Zuckerberg មែន លោកក៏បានបង្កើតវិបសាយមួយផ្សេងដាក់ថា «iammarkzuckerberg.com» ដើម្បីទម្លាយពីការផ្លាស់ប្ដូរ និង ការរំខានក្នុងជីវិតរបស់លោកដែលមានឈ្មោះដូចទៅនឹងបុគ្គលល្បី។ ពេលគណនីរបស់លោកមិនទាន់ត្រូវគេបិទ លោកទទួលបាន friend request ជាង ១០០ នាក់ជារៀងរាល់ថ្ងៃ ដោយសារអ្នកទាំងនោះច្រឡំថាលោកជាម្ចាស់ក្រុមហ៊ុន Meta ឬទទួលបានការប្ដឹង និង ស្នើឱ្យលោកជួយ improve ហ្វេសប៊ុកក៏មាន។ លើសពីនេះ លោកថែមទាំងត្រូវបានរដ្ឋ Washington ដាក់ពាក្យប្ដឹង ព្រោះច្រឡំថាជា CEO ហ្វេសប៊ុកទៀតផង។

ថ្លែងប្រាប់សារព័ត៌មាន NYPost លោកមេធាវីខាងលើបានសង្កត់ធ្ងន់ថា លោកគ្មានចេតនាណាមួយដើម្បីធ្វើបាបនាយកប្រតិបត្តិក្រុមហ៊ុន Meta នោះឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាពជាងនេះប៉ុណ្ណោះ។ ដោយឡែក ខាងអ្នកតំណាងក្រុមហ៊ុន Meta ក៏បានចេញមកឆ្លើយតបលើករណីនេះដែរថា៖ «ពួកយើងដឹងថាមាន Mark Zuckerberg ច្រើននាក់ក្នុងពិភពលោកនេះ ហើយយើងក៏កំពុងពិនិត្យលើបញ្ហានេះផងដែរ»

ប្រភព៖​ VN Express

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជាម្ចាស់រីស៊ត និង ហាងច្រើនកន្លែង ពិធីការិនីឆ្នើម យុគ ចិន្តា ត្រូវគេហៅសេដ្ឋិនីលាក់មុខ

ព្រះអើយ! ទើបអាយុ ១៥ ឆ្នាំ ចេះខ្ចីលុយអនឡាញរាប់ពាន់ដុល្លារយកប៉ាវសង្សារ ចុងក្រោយវ័ណ្ឌ-កដល់ម៉ែឪ

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្ទីលតែងខ្លួនក្នុង MV ចម្រៀងសម័យថ្មីរបស់តារាចម្រៀង ៣ រូប ធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់អ៊េមខ្លាំង

អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

ព័ត៌មានបន្ថែម

ព្រះអើយ! ទើបអាយុ ១៥ ឆ្នាំ ចេះខ្ចីលុយអនឡាញរាប់ពាន់ដុល្លារយកប៉ាវសង្សារ ចុងក្រោយវ័ណ្ឌ-កដល់ម៉ែឪ

អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

កុំឱ្យគេដៀលទៀត! ចេះតែ ៩ ក្បាច់នេះ ធានាបកខ្ទឹមបារាំងមិនឱ្យទឹកភ្នែកដូចសង្សារសុំបែកទេ

ចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅទីតាំងទាំង ៦ នេះបាន នៅភ្នំពេញមាន ២ កន្លែង និង តាមខេត្តមាន ៤ កន្លែង

ចែកគ្នាដឹង! ចង់កែអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ អាចកែបានពេលផុត ឬ ជិតផុតសុពលភាព គ្រាន់តែមានឯកសារ ២ មុខនេះ

សុទ្ធតែខ្ទង់ ២០ ឆ្នាំ តែកំលោះសង្ហាប៉ុន្មានរូបនេះខ្លាំងក្នុងអាជីព កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនទាំងវ័យក្មេង

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ