នៅចិន កំពុងផ្ទុះឆ្លងជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី ០៦ សីហា រកឃើញមានជាង ៧ ពាន់ករណី

Share This

គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ នេះ ប្រទេសចិនរកឃើញមានអ្នកកើតជំងឺគ្រុនឈីក (Chikungunya) រហូតដល់ជាង ៧ ពាន់ករណី។ បើតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនឈីក មានអាការដូចជា ក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឈឺចាប់តាមសន្លាក់ ឬចេញស្នាមអុតជាដើម។ រោគសញ្ញាទាំងនេះជាធម្មតាកើតឡើងរយៈពេល ៣ ទៅ ៧ ថ្ងៃក្រោយត្រូវមូសដែលផ្ទុកមេរោគនេះខាំ។

ករណីផ្ទុះឆ្លងនេះដែរ កើតឡើងខ្លាំងនៅទីក្រុង Foshan ខេត្ត Guangdong ហើយក៏បន្តរាលដាលឆ្លងដល់ហុងកុង ម៉ាកាវ និង ខេត្ត Hunan ទៀត នេះបើតាមការបញ្ជាក់ពីខាងមន្ត្រីសុខាភិបាល។ តាមការចេញផ្សាយរបស់ New York Times បានឱ្យដឹងថា នេះជាការផ្ទុះឆ្លងជំងឺគ្រុនឈីកទ្រង់ទ្រាយធំបំផុតគិតតាំងពីជំងឺនេះរកឃើញកើតមានក្នុងប្រទេសចិនក្នុងឆ្នាំ ២០០៨ មក។ បច្ចុប្បន្ន មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺមួយនេះនោះឡើយ ប៉ុន្តែមានវ៉ាក់សាំងចាក់ការពារដែលណែនាំសម្រាប់អ្នកចង់ធ្វើដំណើរទៅទីតាំងដែលកំពុងផ្ទុះឆ្លងជំងឺនេះ។

យ៉ាងណាមិញ តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសប្រចាំប្រទេសចិនបានលើកឡើងថា ស្ថានភាពបច្ចុប្បន្នគឺអាចបញ្ចៀស គ្រប់គ្រង និង ព្យាបាលបាន។ ជាក់ស្ដែង ដើម្បីការពារការរាលដាលឆ្លងជំងឺគ្រុនឈីក ខាងអាជ្ញាធរបានប្រើប្រាស់ដ្រូនបាញ់ថ្នាំមូស ចុះត្រួតពិនិត្យតាមផ្ទះ ដាក់ពិន័យប្រសិនរកឃើញមានទឹកថ្លុកមិនសម្អាត និង បាញ់ថ្នាំការពារមូសខាំលើបុគ្គលិកការិយាល័យ មុនពេលពួកគេចូលអគារធ្វើការ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ខាងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) បានដាក់ចេញការព្រមានកម្រិត ២ សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេសចិន ដោយជំរុញឱ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះឆ្លង។ ជាមួយគ្នានោះដែរ ខាង CDC ក៏ដាក់ចេញការព្រមានស្រដៀងគ្នានេះសម្រាប់បណ្ដាប្រទេសផ្ទុះឆ្លងមួយចំនួនផ្សេងទៀតដូចជាប្រទេស បូលីវី, កេនយ៉ា, ម៉ាដាហ្គាស្កា, ម៉ូរីទីស, Mayotte, Reunion, Somalia និង ស្រីលង្កា៕

ប្រភព៖ Kenh14

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

អរគុណក្រុម «ពេទ្យសិល្បៈ» ជួយសម្តែងតាមជំរំភៀសសឹក ដើម្បីរំសាយភាពតានតឹងពីការភ័យខ្លាច ជាពិសេសសម្រាប់កុមារៗ

មនុស្សស្រី ពេលបានប្ដីចេះយល់ចិត្តជារឿងមួយ តែបើបានម្តាយក្មេកមានចិត្ត ៥ នេះទៀត ជីវិតនឹងមានសុភមង្គលខ្លាំង

តាមពិតមុនមានឈ្មោះដូចសព្វថ្ងៃ លោកជំទាវ ពេជ ចន្ទមុ​ន្នី គឺធ្លាប់មានឈ្មោះចំនួនពីររួចហើយ កាលនៅជាទារិកា

អ្នកធ្វើការ Office បើមិនឧស្សាហ៍ធ្វើរឿង ៥ យ៉ាងនេះទេ ប្រាក់ខែអាចនៅនឹងថ្កល់ ស្រួលមិនស្រួលមេដកចោលដូចស្ពៃ

ស៊ែរទុកមើល! អ្នកមាន ប.ស.ស ពេលឈប់ធ្វើការក្រុមហ៊ុន អាចបន្តបង់ខ្លួនឯងបាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ព័ត៌មានបន្ថែម

តាមពិតមុនមានឈ្មោះដូចសព្វថ្ងៃ លោកជំទាវ ពេជ ចន្ទមុ​ន្នី គឺធ្លាប់មានឈ្មោះចំនួនពីររួចហើយ កាលនៅជាទារិកា

ស៊ែរទុកមើល! អ្នកមាន ប.ស.ស ពេលឈប់ធ្វើការក្រុមហ៊ុន អាចបន្តបង់ខ្លួនឯងបាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

ក្មេង Gen Z ខ្លាំងមែន! អាយុត្រឹម ១៥ ឆ្នាំ អាចក្លាយជាថៅកែហាងនំរកស៊ីខ្លួនឯង សន្សំតាំងពីតក់ៗ ឥលូវជំនួញប៉ុនណាណី

ដំណឹងល្អ! អាមេរិកអនុម័តឱ្យប្រើវ៉ាក់សាំងការពារជំងឺអេដស៍ផ្លូវការ តម្លៃចាក់ក្នុងម្តងជាង ១ ម៉ឺនដុល្លារ ហើយ ១ ឆ្នាំចាក់ ២ ដង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ស្វែងរកព័ត៌មាន​ ឬវីដេអូ