តារា TikTok ល្បីម្នាក់នៅចិន គាំងបេះដូងស្លា-/ប់ ព្រោះមិនដេកមិនពួន គិតតែ live វីដេអូ ដើម្បីចង់បាន View ច្រើន

Share This

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននៅចិនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារា TikTok វ័យ ៣៧ ឆ្នាំដ៏ល្បីឈ្មោះម្នាក់ដែលគេស្គាល់ច្បាស់ថាជា «លោកសង្ឃថាំងចេង» (Tang Monk) នៅក្រុង Zhengzhou ប្រទេសចិន បានទទួលមរណភាពទៅហើយ។ ដំណឹងមរណភាពរបស់លោកត្រូវបានប្រកាសដោយសាច់ញាតិក្រុមគ្រួសារ ហើយពិធីបុណ្យសពបានរៀបចំធ្វើនៅថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅក្នុងផ្ទះរបស់លោកផ្ទាល់។

តាមព័ត៌មានបានឱ្យដឹងថា តារា TikTok ដ៏ល្បីរូបនេះទទួលមរណភាពភ្លាមៗដោយជំងឺគាំងបេះដូង ដោយការស្លាប់របស់លោកមិនមាននរណាម្នាក់ដឹងនោះឡើយរហូត ២, ៣ ថ្ងៃក្រោយទើបមានអ្នកប្រទះឃើញ។ គួរឱ្យដឹងថា ដើម្បីឱ្យការ live វីដេអូមានភាពងាយស្រួល Tang Monk គឺមិនធ្វើការ live វីដេអូក្នុងផ្ទះខ្លួនឯងនោះឡើយ ដោយលោកសុខចិត្តទៅជួលបន្ទប់ឯកជនមួយនៅជាយក្រុង Zhengshou។ ក្រោយមិនបានឃើញលោកចេញពីបន្ទប់ប៉ុន្មានថ្ងៃទើបម្ចាស់ផ្ទះសម្រេចចូលទៅមើល ទើបរកឃើញថាលោកបានស្លាប់បាត់ទៅហើយ។

Tang Monk បានផ្ទុះប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គម TikTok នៅចិន ដោយសារតែលោកជាញឹបញាប់តែងតែតុបតែងខ្លួនគ្រងស្បង់ជាលោកសង្ឃថាំងចេង។ យ៉ាងណាមិញ ក្រោយមកដោយសារតែលោករវល់ខ្វាយខ្វល់តែជាមួយរឿង live វីដេអូពេក មិនមានពេលវេលាមើលថែគ្រួសារ ទើបប្រពន្ធរបស់លោកសម្រេចលែងលះគ្នាជាមួយលោក ទុកឱ្យលោកនៅមើលថែទាំកូនប្រុសទាំង ២ នាក់។ ការទទួលបន្ទុកមើលថែកូននេះហើយ បានបង្ខំឱ្យលោកត្រូវប្រឹងប្រែងខ្លាំងជាងមុនលើការងារ live វីដេអូនេះ។

ទោះយ៉ាងណា ក្នុងពេលប៉ុន្មានឆ្នាំនេះ ចំណូលដែលរកបានពីការ live វីដេអូគឺមិនទទួលបានច្រើនដូចមុនឡើយ ទើបលោកត្រូវដាច់យប់មិនដេកមិនពួន រិះគិតរកវិធីធ្វើ content អ្វីថ្មីប្លែកអាចទាក់ទាញមនុស្សឱ្យចូលមើលច្រើន។ ការគិតពីរឿងរកលុយខ្លាំងក្លានេះហើយ បានធ្វើឱ្យលោកភ្លេចគិតពីសុខភាពខ្លួនឯងរហូតការងារមួយនេះឆក់យកអាយុជីវិតលោកទៅចោលកូនៗឱ្យកំព្រាឪពុកទាំងក្មេងវ័យបែបនេះ៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ព័ត៌មានបន្ថែម

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

រដូវបុណ្យភ្ជុំ គ្រប់គ្នាជួបជុំគ្រួសារ តែ ជ័យ សូវ៉ាត ជួបទុក្ខធំបាត់បង់ជីដូនជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

កូនប្រុសបណ្ដូលចិត្ត គូម៉ា និង ម៉ៅ គឹមធីតា ទើបអាយុ ៨ ខែ មានទីផ្សារការងារ​ បានថតស្ប៉តជាមួយប៉ាម៉ាក់បាត់ហើយ

(វីដេអូ) ភ្ជុំបិណ្ឌឆ្នាំនេះមិនរីករាយដូចរាល់ឆ្នាំទេ! សុគន្ធ និសា និង ពេជ្រ សោភា ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ របស់គ្រួសារវីរកងទ័ពពលី និង វីរកងទ័ពដែលថៃចាប់ខ្លួន

លង់ស្នេហ៍កំលោះតូចហើយ! រូបថតកាតសិស្ស Albert កូនប្រុស ទេព បូព្រឹក្ស និង ជី ដេវីត ថតត្រៀមចូលរៀនឆ្នាំក្រោយ សង្ហាគួរឱ្យក្នាញ់

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃដោយងាយទេ ទោះបីខកខានអស់ ៦ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ