ដល់-ក! Miss Grand ប្រចាំខេត្តមួយនៅថៃ គ្រងមកុដបាន ១ ថ្ងៃត្រូវគេដកហូតវិញ ក្រោយធ្លាយរូបភាព និង វីដេអូលើគណនី Onlyfans

Share This

ថ្មីៗនេះ រឿងរ៉ាវអាស្រូវរបស់ម្ចាស់មកុដ Miss Grand ប្រចាំខេត្តមួយនៅប្រទេសថៃ កំពុងផ្ទុះផ្អើលក្ដៅគគុក ដោយខណៈកំពុងបោះជំហានតំណាងខេត្តត្រៀមឡើងប្រកួតថ្នាក់ជាតិ ស្រាប់តែត្រូវខាងស្ថាប័នដកតំណែងចេញវិញ ដោយសារតែបែកធ្លាយវីដេអូ និង រូបភាពមិនសមរម្យ។

នាង Baby Suphannee Noinonthong អាយុ ២៧ ឆ្នាំ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បានក្លាយជាម្ចាស់មកុដ Miss Grand Prachuap Khiri Khan 2026 ត្រៀមខ្លួនឡើងប្រកួតថ្នាក់ជាតិ ដើម្បីដណ្ដើមយកមកុដ Miss Grand Thailand ប្រចាំឆ្នាំ ២០២៦។ យ៉ាងណាមិញ ត្រឹមមួយថ្ងៃក្រោយគ្រងមកុដប្រចាំខេត្ត រូបនាងក៏ត្រូវបានខាងស្ថាប័ន Miss Grand Thailand ដកតំណែងចេញវិញ ដោយសារតែបំពានកុងត្រារបស់ខ្លួន។

ការបំពាននោះដែរគឺពាក់ព័ន្ធទៅនឹងវីដេអូមិនសមរម្យដែលកំពុងផ្ទុះផ្អើល បង្ហាញឱ្យឃើញនាង Baby ស្លៀកឈុតក្នុងមើលធ្លុះឃើញសាច់ ប្រើប្រាស់ sex toy និង ជក់បារីអេឡិចត្រូនិច បង្ហោះក្នុងគណនី OnlyFans។ តាមសេចក្ដីប្រកាសពីខាងគណៈកម្មការប្រកួតបវរកញ្ញាបានលើកឡើងថា ទង្វើរបស់បវរកញ្ញារូបនេះគឺមិនសមស្របទៅតាមស្មារតី និង គោលការណ៍របស់បេក្ខភាពត្រូវគោរពតាមនោះឡើយ។

ដោយឡែក ស្របពេលរឿងអាស្រូវកំពុងក្ដៅគគុក និង មកុដត្រូវបានដកចេញវិញនោះ នាង Baby ក៏បានចេញមុខមកធ្វើការសុំទោស និង បកស្រាយថា នាងចូលរួមថតរូប និង វីដេអូអាក្រាតនេះ គឺដើម្បីជួយជីវភាពខ្លួនឯង និង ម្ដាយដែលមានជំងឺធ្ងន់ (បច្ចុប្បន្នម្ដាយរបស់នាងបានទទួលមរណភាពហើយ)។ នាងបានឡាយវីដេអូ សុំឱ្យផ្ដល់ឱកាសឱ្យនាងជាលើកទី ២ ខណៈមានមេធាវីម្នាក់បានប្រាប់ដល់នាងថា នាងអាចប្រឈមនឹងជាប់ពន្ធនាគារដល់ ៣ ឆ្នាំ ដោយសារតែការបំពានកុងត្រាក្រុមហ៊ុននេះ៕

ប្រភព៖ Koreaboo

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មើលទុកឱ្យហើយ! ឆ្នាំ ២០២៦ មន្ត្រីរាជការ និយោជិត កម្មករ មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ សរុប ២១ ថ្ងៃ

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញអត់ប្រារព្ធទេ តែរដ្ឋាភិបាលបញ្ជាក់ថាតាមខេត្តអាចធ្វើបានតាមលទ្ធភាពអាជ្ញាធរ និង ប្រជាពលរដ្ឋ

តារាសម្ដែងស្រីចិនម្នាក់ ត្រូវសង្សារសុំបែក ព្រោះទទួលយកឈុតថើបគ្នាជាមួយតួអង្គប្រុសមិនបាន

(វីដេអូ) បាំង ៣ ខែកូនស្រីរៀបការ ឈិន កុសល ឪពុក ឈិន មុន្នីនាថ ប្រាប់ត្រង់ៗថាគិតបែបនេះចំពោះ នាយព្រែក

ព័ត៌មានបន្ថែម

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

តារាសម្ដែងស្រីចិនម្នាក់ ត្រូវសង្សារសុំបែក ព្រោះទទួលយកឈុតថើបគ្នាជាមួយតួអង្គប្រុសមិនបាន

(វីដេអូ) បាំង ៣ ខែកូនស្រីរៀបការ ឈិន កុសល ឪពុក ឈិន មុន្នីនាថ ប្រាប់ត្រង់ៗថាគិតបែបនេះចំពោះ នាយព្រែក

រស់នៅអាមេរិកមួយរយៈ! រឿន ណាត លែងត្រូវការភាពល្បីល្បាញ ត្រឹមមានជីវិតសាមញ្ញជាមួយស្វាមីក៏មានក្ដីសុខពេញលេញ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍ជាមួយបុរសសុទ្ធតែសង្ហាៗ តៀមសាងជីវិតគ្រួសារនឹងគ្នា

សិល្បករជាច្រើនស្ម័គ្រចិត្តថតរឿង «សោកនាដកម្មភ្នំខ្មោច» ដោយមិនយកកម្រៃ ធ្វើឱ្យលោក លៀក លីដា លើកឡើងទាំងអួលទៅវិញ

មិនត្រឹមជាសិល្បករពហុជំនាញ Ting Tong ក៏មានតួនាទីសំខាន់ផ្នែកព័ត៌មាន នៅក្រសួងការពារជាតិ

ជាប់ឃុំឡើងចុះតុលាការជាង ១ ឆ្នាំ ឥលូវ P ‘Diddy’ ត្រូវសម្រេចកាត់ទោសឱ្យជាប់ពន្ធគាររយៈពេល ៤ ឆ្នាំ និង ពិន័យជាប្រាក់ ៥០ ម៉ឺនដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ