ដល់-ក! លោកយាយវ័យ ៧០ ឆ្នាំម្នាក់ ចូលចិត្តប្រមូលសំរាមដាក់ផ្ទះគរឱ្យដូចភ្នំ ហើយឆ្លៀតជួលបន្ទប់តម្លៃ ៦០០ ដុល្លារ/១ខែ ដើម្បីដាក់សំរាមទៀត

Share This

រស់នៅម្នាក់ឯងក្នុងសង្កាត់ Minhang ក្រុងសៀងហៃ ប្រទេសចិន ស្ត្រីចំណាស់វ័យ ៧០ ឆ្នាំម្នាក់ ត្រូវបានឱ្យដឹងថាគាត់ចូលចិត្តប្រមូលសំរាមពីខាងក្រៅយកមកគរទុកនៅក្នុងផ្ទះរាប់ឆ្នាំរហូតពូនណែនដូចភ្នំរកតែផ្លូវដើរមិនបាន។ មិនត្រឹមតែប៉ុណ្ណឹង លោកយាយថែមទាំងបានជួលបន្ទប់ចំនួន ២ បន្ថែមក្នុងតម្លៃ ៤៥០០ យ័ន (ប្រមាណជាង ៦០០ ដុល្លារ) ក្នុងមួយខែ ដើម្បីទុកដាក់របស់របរផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែបន្ទប់ទាំងនោះក្រោយមកក៏ក្លាយទៅជាកន្លែងដាក់សំរាមដូចគ្នា។ ស្ថានភាពរស់នៅរបស់លោកយាយបានធ្វើឱ្យអ្នកជិតខាងទ្រាំទ្រទៀតលែងបានរហូតទាក់ទងទៅខាងអាជ្ញាធរក្នុងតំបន់ឱ្យជួយ។

តាមសារព័ត៌មាន Red Star News និង Chao News លោកយាយចំណាស់ខាងលើជាអ្នកមនុស្សរស់នៅសន្សំសំចៃណាស់ ប៉ុន្តែគាត់ក៏ងប់ងល់ខ្លាំងជាមួយនឹងសំរាមផងដែរ។ តាមការបញ្ជាក់ពីកូនប្រុសរបស់គាត់បានឱ្យដឹងថា ម្ដាយរបស់គាត់បានចាយប្រាក់ ៤៥០០ យ័នក្នុងមួយខែដើម្បីតែជួលបន្ទប់ទុកដាក់សំរាមដែលគាត់ប្រមូលមកនោះ។ សំរាមគរពេញក្នុងផ្ទះ ហើយរាល់ពេលបើកទ្វារម្ដងៗ សំរាមធ្លាក់ចុះមកដូចទឹកជ្រោះ។

ខាងអ្នកគ្រប់គ្រងសហគមន៍បានចុះទៅពិនិត្យមើលផ្ទះលោកយាយនោះ ២ ដងក្នុងមួយសប្ដាហ៍ដើម្បីដោះស្រាយបញ្ហានេះ។ មិនថាព្រឹកមិនថាយប់ លោកយាយតែងយករបស់ដែលរើសបានយកមកទុកក្នុងផ្ទះ ហើយទោះបីខាងសហគមន៍ និង អ្នកគ្រប់គ្រង និយាយប្រាប់យ៉ាងណាក៏ដោយ គាត់តែងតែនិយាយថាគាត់យកវាទៅលក់ ប៉ុន្តែគាត់មិនដែលធ្វើឡើយ។

កូនប្រុសរបស់លោកយាយបានបញ្ជាក់ទៀតថា ខ្លួន និង ប្រពន្ធបានជួយសម្អាតផ្ទះរបស់ម្ដាយ ៣ ដងរួចមកហើយតាំងពីឆ្នាំ ២០១៤ ប៉ុន្តែនៅតែដដែល។ ដោយឡែក ឥលូវនេះខាងអាជ្ញាធរ ប៉ូលិស និង អ្នកគ្រប់គ្រងសហគមន៍ ក៏បានសហការគ្នាដើម្បីធ្វើការសម្អាតទ្រង់ទ្រាយធំមួយដោយមានបុគ្គលិកជាង ៤០ នាក់មកជួយ។ ប្រតិបត្តិការបោសសម្អាតផ្ទះស្ត្រីចំណាស់រូបនេះដែរ បានចំណាយពេល ២ ថ្ងៃ ប្រមូលសំរាមសរុប ៣០ តោន ចាយរថយន្តដឹកសំរាមដល់ទៅ ៧ គ្រឿងទើបដឹងអស់។

ក្រោយសំរាមបោសសម្អាតរួចរាល់ដោយជោគជ័យ ខាងប៉ូលិស និង កូនប្រុសរបស់លោកយាយ បាននាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលបញ្ហាផ្លូវចិត្ត ហើយក៏រកឃើញថាគាត់មានជំងឺផ្លូវចិត្តស្រួចស្រាល និង បានចេញថ្នាំឱ្យគាត់លេបរួមទាំងទទួលការព្យាបាលបន្ថែម ប៉ុន្តែយ៉ាងណា លោកយាយគឺបានបដិសេធមិនព្រមទទួលការព្យាបាលនោះឡើយ។

រឿងរ៉ាវរបស់លោកយាយខាងលើ គឺជាឧទាហរណ៍មួយនៃការកើនឡើងបញ្ហាប្រមូលរបស់របរយកមកស្តុកទុកដែលឧស្សាហ៍កើតមានលើមនុស្សចាស់នៅក្នុងប្រទេសចិន។ បញ្ហានេះដែរជាញឹកញាប់គឺផ្សារភ្ជាប់ទៅនឹងភាពឯកោ ជំងឺថប់បារម្ភ និង ជំងឺផ្លូវចិត្ត។ ក្រុមវេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តក៏បានកត់សម្គាល់ដែរថា ការងប់ងល់នឹងការប្រមូលរបស់របរនេះគឺអាចក្លាយទៅជាជំងឺផ្លូវចិត្តខ្លាំងប្រសិនបើមិនអាចគ្រប់គ្រងវាបាន៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ធ្លាប់តែចិត្តធ្ងន់ ស្ងប់ស្ងាត់! លើកនេះ ហ៊ិន ចាន់នីរ័ត្ន បង្ហោះសារមានបង្កប់អត្ថន័យប្លែក ដូចចង់សំដៅលើនរណាម្នាក់

(វីដេអូ) អ្នកគាំទ្រផ្ទុះចាប់អារម្មណ៍! សុខុម រចនា ស្និទ្ធស្នាលកៀកកិតជាមួយនារីម្នាក់ ហាក់លើសពីមិត្តភាពធម្មតា

iPhone 17 ជិតចេញលក់នៅខ្មែរ! ម៉ានីន សង្សារ ថុល សុភិទិ ត្រូវជនឆ្លៀតឱកាសបង្កើត Fake account ដាក់រូបថតនាង លក់បោ.កប្រាស់គេ

វ័យក្មេង គំនិតរកស៊ីខ្ពស់! CEO សង្ហារូបនេះ អភិវឌ្ឍទីតាំងមួយកន្លែង ក្លាយជាផ្សារទំនើបសហគមន៍ដ៏ល្បី ស្ថិតក្នុងតំបន់ទួលគោក

ធ្លាយសារធាតុគីមីចេញពីរោងចក្រផលិតទឹកកកមួយកន្លែងនៅបាងកក ប្រជាជនផ្អើលរត់ចែកជើងគ្នា

ព័ត៌មានបន្ថែម

វ័យក្មេង គំនិតរកស៊ីខ្ពស់! CEO សង្ហារូបនេះ អភិវឌ្ឍទីតាំងមួយកន្លែង ក្លាយជាផ្សារទំនើបសហគមន៍ដ៏ល្បី ស្ថិតក្នុងតំបន់ទួលគោក

ធ្លាយសារធាតុគីមីចេញពីរោងចក្រផលិតទឹកកកមួយកន្លែងនៅបាងកក ប្រជាជនផ្អើលរត់ចែកជើងគ្នា

ថៃ! រឹបអូសជើងមាន់ក្លាសេ ២៣០ តោន តម្លៃសរុប ២០ លានបាត សង្ស័យមានផ្ទុកមេរោគប៉ះពាល់ដល់សុខភាពអ្នកបរិភោគ

ចុះឈ្មោះលឿនៗ! ឆាប់ៗនេះ ពេទ្យមិត្តភាពខ្មែរ-សូវៀត សហការនឹងគ្រូពេទ្យមកពីអូស្ត្រាលី ព្យាបាល វះកាត់ជំងឺរោគស្ត្រី ដែលមានបញ្ហា ៤ មុខនេះ

សត្វមាន់ជាង ៥ ម៉ឺនក្បាលក្នុងស្រុកមួយនៅប្រទេសថៃ បានលង់ទឹកងា-ប់ ដោយសារជំនន់ទឹកភ្លៀង

ទៀតហើយ! ខេត្តឈៀងម៉ៃ ប្រទេសថៃ មានការរញ្ជួយដីជាថ្មី ប្រជាជននាំគ្នាភ័យប្រហោងពោះធ្លុង

ឡានទាហានថៃ ដា-ច់ហ្វ្រាំង ជ្រុលបើកធ្លាក់ជ្រោះនៅខេត្តសុងក្លា ពេលកំពុងប្រតិបត្តិការចាប់ជនពាល

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ