ជាតារាល្បីមិនស្រួលទេ! ត្រឹមមួយយប់ Zhang Linghe ត្រូវប្ដូរសណ្ឋាគារដល់ ៥ ដង ដើម្បីគេចពីអ្នកគាំទ្រដែលសម្រុកតាម

Share This

Zhang Linghe តារាសម្ដែងប្រុសវ័យ ២៧ ឆ្នាំ ដែលផ្ទុះប្រជាប្រិយភាពក្នុងរឿង «Love Between Fairy and Devil» «My Journey to You» និង «The Princess Royal» បច្ចុប្បន្នកំពុងក្លាយជាកំពូលតារាសម្ដែងដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសចិន។ យ៉ាងណាមិញ ភាពល្បីល្បាញខ្លាំងមួយនេះបែរជានាំឱ្យរូបលោកជួបប្រទះការលំបាកដល់ខ្លួនឯងទៅវិញ។

ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ តារាប្រុស Linghe បានធ្វើដំណើរទៅកាន់ទីក្រុង Changsa ដើម្បីចូលរួមកម្មវិធីមួយនៅថ្ងៃបន្ទាប់ ប៉ុន្តែ រូបលោកគឺត្រូវបានអ្នកគាំទ្រងប់ងល់តាមជាប់ រកឃើញទីតាំងសណ្ឋាគារដែលលោកស្នាក់នៅ ហើយថែមទាំងចែកចាយព័ត៌មាននេះបន្តលើបណ្ដាញសង្គមទៀត។

មិនយូរប៉ុន្មាន នៅពីមុខសណ្ឋាគារដែលលោកស្នាក់នៅនោះ ក៏ឃើញមានអ្នកគាំទ្រច្រើនសន្ធឹកនាំគ្នាប្រមូលផ្ដុំកកុញ។ ក្រុមការងាររបស់តារាប្រុស Linghe អស់ជម្រើស ក៏សម្រេចផ្លាស់ប្ដូរទៅសណ្ឋាគារផ្សេង ហើយបើតាមរបាយការណ៍ទទួលបាន ត្រឹមមួយយប់នោះ Linghe ត្រូវប្ដូរសណ្ឋាគារស្នាក់នៅរហូតដល់ទៅ ៥ ដង។

ដល់ថ្ងៃកម្មវិធី មនុស្សជាច្រើនក៏ឃើញកកកុញផងដែរ មុនវត្តមានរបស់ Linghe មកដល់។ ទិដ្ឋភាពអ្នកគាំទ្រឈរចាំនៅក្រៅអគារ មើលទៅប្រៀបដូចជាទិដ្ឋភាពក្នុងរឿងហ្សំប៊ី។

ក្រោយភាពវឹកវរ និង បញ្ចប់កម្មវិធីដោយជោគជ័យ Linghe ក៏បានធ្វើការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកដើម្បីឱ្យអ្នកគាំទ្រស្ងប់ចិត្តដែរថា៖ «ធ្វើឱ្យគ្រប់គ្នាពិបាកហើយ។ សុវត្ថិភាពជាចម្បង ជួបអ្នកទាំងអស់គ្នាពេលក្រោយទៀត»

ប្រភព៖ 8days

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

ហាងអាហារជាច្រើននៅថៃ ខាតឡុងចុងធ្លាក់ចំណូល ៧០% ព្រោះលក់លែងដាច់ ម្ចាស់ហាងកំពុងស្នើឱ្យរដ្ឋជួយចេញលុយពាក់កណ្ដាលឱ្យភ្ញៀវ

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ព័ត៌មានបន្ថែម

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ផលិតកម្មបារមី ប្រកាសនឹងចេញសេចក្តីបញ្ជាក់ច្បាស់លាស់ពី វណ្ណដា និង កូកាកូឡា ឆាប់ៗនេះ

ឱកាសថ្មី! ដេត ស្រីនាឌ នឹងតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិម្ដងទៀត ក្នុងកម្មវិធី Miss Charm ចុងឆ្នាំនេះ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ