ធ្លាយចចាមអារ៉ាមថា តារាចម្រៀង Jay Chou ស្ថិតក្នុងចំណោមបញ្ជីប្រុសជាង ១ ពាន់នាក់ ត្រូវបាន ចែហុង ស៊ីចុ-ក

Share This

ករណីបុរសម្នាក់ត្រកូល Jiao ក្លែងខ្លួនបន្លំធ្វើជាស្ត្រី និង ដាក់ឈ្មោះថា ហុង ទៅល្បួងបោកប្រាស់មនុស្សប្រុសវ័យក្មេងចំនួន ១៦៩១ នាក់ កំពុងក្លាយជាប្រធានបទក្ដៅគគុកបំផុតលើបណ្ដាញសង្គម Weibo ក្នុងប្រទេសចិន។ យ៉ាងណាមិញ បុរសរូបនោះចុងក្រោយត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយរូបភាព និង វីដេអូអាសអាភាសជាច្រើនត្រូវបានចែកចាយពាសពេញប្រព័ន្ធអនឡាញ។

តាមសារព័ត៌មាន HK01 ជនរងគ្រោះរបស់ស្ត្រីក្លែងក្លាយ ហុង មានរាប់ចាប់ពីសិស្សសាលា បុគ្គលិកការិយាល័យ គ្រូបង្វឹកហាត់ប្រាណ ប្រុសសង្ហាៗលើបណ្ដាញសង្គមជាច្រើន ហើយជាមួយគ្នានោះដែរ ក្រោយអត្តសញ្ញាណនៃប្រុសៗដែលជាជនរងគ្រោះរបស់ ហុង ត្រូវបានបែកធ្លាយ ក៏ស្រាប់តែមានការបង្ហោះមួយលើបណ្ដាញសង្គមចិនលើកឡើងថា តារាចម្រៀង Jay Chou សង្ស័យជាម្នាក់ក្នុងចំណោមបុរសដែលត្រូវ ហុង បោកប្រាស់រាងកាយ។

ព័ត៌មាននេះដែរគឺផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែនក្នុងវិស័យកម្សាន្តនៅប្រទេសចិន តែយ៉ាងណាមិញ មិនទុកឱ្យផ្ទុះផ្អើលយូរ តារាប្រុស Jay Chou ក៏ទទួលបានភាពស្អាតស្អំមកវិញ ដោយមហាជនជាច្រើនក្នុងប្រទេសចិនបានរកឃើញថា blogger ដែលចែកចាយព័ត៌មាននោះ គឺមានបំណងបង្កើតរឿងក្លែងក្លាយឡើងដើម្បីតែចង់បាន views។ រូបគេបានប្រើប្រាស់រូបភាពរបស់បុរសម្នាក់ដែលទៅផ្ទះរបស់ ហុង មានពុកមាត់ស្រដៀងនឹង Jay Chou ដើម្បីបំភាន់ភ្នែកសាធារណជន ទាំងដែលការពិតនោះ Jay Chou គឺមិនមែនជាជនរងគ្រោះក្នុងបញ្ជីមនុស្សប្រុសជាង ១ ពាន់នាក់នោះឡើយ។

ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានក្លែងក្លាយនេះដែរ ខាងតារាចម្រៀងប្រុស Jay Chou គឺមិនទាន់ចេញមកឆ្លើយតបនោះឡើយ។ ដោយឡែក មហាជនក៏ដូចជាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះជាច្រើនបង្ហាញការខឹងសម្បា និង ថ្កោលទោសចំពោះទង្វើរបស់ blogger រូបនោះដែលទាញផលប្រយោជន៍ពីព័ត៌មានក្ដៅដោយការបំភ្លៃព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះគេបែបនេះ។ ពួកគេក៏ស្នើឱ្យ Jay Chou ចាត់វិធានការខ្លាំងក្លា និង ប្ដឹងជនទាំងនោះដែលបង្ខូចឈ្មោះលោកផងដែរ៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ប្រណីតបែបអភិជន! ម៉ាកលំដាប់ LV បញ្ចេញគ្រឿងសម្អាងផាត់មុខលើកដំបូង លុកលុយទីផ្សារវិស័យសម្រស់

ជាជនបរទេសមែន តែអ្នកផលិតមាតិកាហ្វេសប៊ុក ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

ឆ្កែចម្រើន! ដាក់បាយឱ្យស៊ីមិនអត់ប្រយោជន៍ទេ ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់បានលុយជាង ១ ពាន់ដុល្លារ

ស្ត្រីខ្មែរយើងខ្លាំង! ២ ឆ្នាំជាប់គ្នា ជាប់ជាទេសាភិបាលដឹកនាំធនាគារកណ្តាល ចំណាត់ថ្នាក់ A- លើពិភពលោក

(វីដេអូ) ធ្វើបុណ្យទាន់ខែភ្លឺ! សេង មង្គល រៀបចំផ្ទះរួចរាល់ តុបតែងយ៉ាងស្អាតប្រណីត ហើយប្រគល់សោជូនលោកឪពុកអ្នកម្ដាយដោយក្ដីរំភើប

ព័ត៌មានបន្ថែម

ជាជនបរទេសមែន តែអ្នកផលិតមាតិកាហ្វេសប៊ុក ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

(វីដេអូ) ធ្វើបុណ្យទាន់ខែភ្លឺ! សេង មង្គល រៀបចំផ្ទះរួចរាល់ តុបតែងយ៉ាងស្អាតប្រណីត ហើយប្រគល់សោជូនលោកឪពុកអ្នកម្ដាយដោយក្ដីរំភើប

បាត់មុខលើសិល្បៈយូរ!​ K-Ice ប្អូនប្រុសបង្កើតរបស់លោក ហ្សូណូ បង្ហាញមុខមនុស្សពិសេសដ៏ស្រស់សោភា សមគ្នាណាស់

(វីដេអូ) ចូលវ័យ ១៥ ឆ្នាំ! ប្អូនស្រី ពេជ្រ សូលីកា ប្រកាសប្ដូរឈ្មោះថ្មី ត្រៀមចាប់យកបទពិសោធថ្មីក្នុងវិស័យចម្រៀង

Youtuber អូស្ត្រាលីម្នាក់ ថតវីដេអូនៅតាមផ្នូរក្នុងប្រទេសជប៉ុន រួចលួចសំណែនយកមកផឹក កំពុងផ្ទុះការមិនពេញចិត្តខ្លាំង

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍ជាមួយបុរសសុទ្ធតែសង្ហាៗ តៀមសាងជីវិតគ្រួសារនឹងគ្នា

មិនមែនបានតែមួយឆាវទេ! បញ្ញាសិទ្ធិ តារាប្រុស ១ រូបទៀត ប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរជូនប្រជាជនខ្មែរ ដោយមិនគិតថ្លៃ

ការងារសិល្បៈកំពុងមមាញឹក ឥលូវ ថេណា ថែមមុខរបរថ្មី ប្រឡូកក្នុងវិស័យជំនួញ ត្រៀមខ្លួនក្លាយជាថៅកែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ