នៅមុននេះបន្តិចបើតាមការរាយការណ៍ពីខាងកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា នៅពេលនេះកងទ័ពកម្ពុជាបានប្រយុទ្ធវាយបកបណ្ដេញចោរឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។
គួរបញ្ជាក់ថា ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជាទាំងស្រុង៕
ប្រភព៖ Fresh News