ក្ដៅគគុកទៀតហើយ! អ្នកអានព័ត៌មានប៉ុស្តិ៍លេខ ៣ ថៃ និយាយឥតខ្មាសថាខ្មែរចម្លងការប្រើស្បៃតាមរឿង «បុព្វេសន្និវាស» ទាំងខ្មែរមានប្រើមុនតាំងពីបុរមបុរាណមក

Share This

ខណៈកំពុងតែមានចម្រូងចម្រាស់ព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះអ្នកអានសារព័ត៌មាន kam-kon khao ប៉ុស្តិ៍លេខ ៣ ថៃ ២ រូប បានលើកនិយាយពីកម្ពុជាជុំវិញរឿងវប្បធម៌ ពាក់ព័ន្ធការប្រើប្រាស់ស្បៃឡើងវិញ ក្រោយពីបានមើលរឿង «បុព្វេសន្និវាស» ដែលការលើកឡើងនេះធ្វើឱ្យបណ្ដាមហាជនខ្មែរហួសចិត្តជាខ្លាំង។

អ្នកអានព័ត៌មានថៃទាំង ២ រូបនោះមានឈ្មោះ លោក Sorrayuth និង នាង Pichayath Chunpuch ដោយបានលើកឡើងថា ប្រជាជនខ្មែរបាននាំគ្នាទៅប្រទូសសរ៉ាយនឹងរឿងថ្មីរបស់ប៉ុស្តិ៍លេខ ៣ ថៃ ដែលមានចំណងជើងថា «jai khang jao» ជារឿងបុរាណបង្ហាញពីស្នាមសាក់ និង ស្នាមយ័ន្ត ព្រមទាំងឈុតខោអាវផ្សេងៗដែលមាននៅក្នុងរឿង។ បន្ទាប់ពីនោះ អ្នកអានព័ត៌មានទាំងពីរដដែល ក៏បានលើកឡើងទៀតថា ប្រជាជនខ្មែរក៏ធ្លាប់បានប្រទូសសរ៉ាយនឹងរឿង «បុព្វេសន្និវាស» ផងដែរ ជាពិសេសគឺទាក់ទងនឹងស្បៃ ដោយបានលើកយករូបភាពមួយបង្ហាញថាពីមុនកម្ពុជាមិនធ្លាប់ប្រើស្បៃនោះទេ តែក្រោយពីមើលរឿង «បុព្វេសន្និវាស» ស្រាប់តែមានការចាប់ផ្តើមប្រើស្បៃដែរ ដែលមានន័យថាកម្ពុជាបានចម្លងការប្រើស្បៃពីប្រទេសថៃ។

បន្ទាប់ពីការលើកឡើងរបស់អ្នកអានព័ត៌មានថៃដូច្នោះហើយ បានធ្វើឱ្យមហាជនកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំង រហូតមានការលើកឡើងជាបន្តបន្ទាប់ពីឫសគស់នៃការប្រើប្រាស់ស្បៃ និង ការវិវត្តន៍ស្បៃក្នុងវប្បធម៌ខ្មែរ ដែលតាមពិតខ្មែរបានប្រើប្រាស់ស្បៃតាមទម្រង់តាំងពីបុរាណរៀងមក ទាំងមិនទាន់កើតមានប្រទេសថៃមកម្ល៉េះ។

ជាក់ស្ដែងបើក្រឡែកមើលទំព័រហ្វេសប៊ុកផេកខ្មែរមួយឈ្មោះ បុរាណាចារ្យ ក៏បានលើកឡើង និង បានរៀបរាប់យ៉ាងលម្អិតផងដែរជុំវិញការប្រើប្រាស់ស្បៃខ្មែរ និង ការវិវត្តន៍ ក្នុងវប្បធម៌ខ្មែរដើម្បីជាការចែករំលែក ក៏ដូចជាឆ្លើយតបទៅវិញផងដែរ។

ខាងក្រោមនេះជាខ្លឹមសារដើមទាំងស្រុងរបស់ផេក បុរាណាចារ្យ ៖

«បុរាណាចារ្យ មិនសូវមានកិត្តិយសសូមជម្រាបឱ្យអ្នកសារព័ត៌មានថៃទាំង ២ យល់ជ្រាបច្បាស់អំពីប្រវត្តិ និង ការវិវត្តន៍នៃការពានាស្បៃរបស់ខ្មែរដូចតទៅ ដើម្បីជៀសវាងការយល់ច្រឡំ និង យល់ខុស។ តែដើមបុរាណមក ការពានាស្បៃជាលក្ខណៈសម្គាល់នៃព្រះពុទ្ធសាសនា។

នៅសម័យហ្វូណន គេប្រទះឃើញបដិមាព្រះពោធិសត្វសំខាន់ៗ ប្រើប្រាស់ការពានាស្បៃ ដើម្បីជាលក្ខណៈសម្គាល់បើទោះបីជាការតែងកាយស្ថិតក្នុងរូបបែបទេពទេវ ឬ ក្សត្រ តែស្ថិតក្នុងក្របខណ្ឌពុទ្ធសាសនា។ នៅសម័យអង្គរកម្ពុជាគោរពព្រហ្មញ្ញសាសនាជាធំ ការប្រើប្រាស់ស្បៃក្នុងសម័យនោះ ក្នុងវណ្ណៈព្រាហ្មណ៍បព្វជិត និង វណ្ណៈក្សត្រ ទាំងក្សត្រា ក្សត្រី គេប្រើប្រាស់ស្បៃភ្លោះដែលទម្លាក់ជាយស្បៃទាំង ២ ទៅខាងក្រោយ។ នៅចុងសម័យអង្គរ ចាប់តាំងពីព្រះបាទជ័យរម្ម៌ទេវទី ៧ មកពុទ្ធសាសនាចាប់ផ្តើមមានឥទ្ធិពលឡើងវិញនៅកម្ពុជា ត្បិតព្រះមហាក្សត្រ ព្រះមហាក្សត្រី នៅប្រើប្រាស់នៅរក្សាការប្រើប្រាស់ស្បៃភ្លោះ ប៉ុន្តែគេប្រទះឃើញបព្វជិតខ្លះ រហូតដល់ប្រជាជនសាមញ្ញ ប្រើប្រាស់ស្បៃពានា នេះជាតឹកតាងដែលប្រទះឃើញលើចម្លាក់ប្រាសាទនានាសម័យនោះ។

ការប្រើប្រាស់ស្បៃពានា ប្រទះឃើញមានការវិវត្តន៍យ៉ាងខ្លាំងនៅសម័យលង្វែក ទាំងភស្តុតាងជាចម្លាក់ ភស្តុតាងឯកសារ និង ភស្តុតាងជាគំនូរដែលមានប្រភពពីបរទេស បង្ហាញថាខ្មែរពានាស្បៃដោយប្រើប្រាស់ផ្ទាំងសំពត់ធំ និង មានប្រវែងវែង រួចស្រេចទៅហើយតាំងពីលង្វែកមក។ មកដល់សម័យឧត្តុង្គ តាមរយៈឯកសារនានា រហូតដល់រូបថត ដែលអាណានិគមមកថតនៅពេលដែលបញ្ចប់សម័យឧត្តុង្គទៅហើយនោះ បានបង្ហាញឱ្យយើងឃើញអំពីការប្រតិបត្តិ លក្ខណៈនៃការពានាស្បៃ យ៉ាងសម្បូរបែបក្នុងវប្បធម៌ខ្មែរ។ ការពានាស្បៃនៅតែបន្តក្នុងវប្បធម៌ខ្មែរ ស្តែងចេញក្នុងសម្លៀកបំពាក់គ្រប់ទម្រង់ រាប់តាំងពីសម្លៀកបំពាក់ក្នុងល្ខោនព្រះរាជទ្រព្យ សម្លៀកបំពាក់នៃរាជវង្ស សម្លៀកបំពាក់ក្នុងពិធីមង្គលការ ពិធីចូលម្លប់ សម្លៀកបំពាក់ប្រើប្រាស់ក្នុងសកម្មភាពសាសនា ជាដើម ត្បិតស្ថិតក្នុងទម្រង់ផ្សេងគ្នា តែការពានាស្បៃ បង្ហាញពីការចាក់ឫសយ៉ាងជ្រាលជ្រៅរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ កម្ពុជាក្នុងនាមជាប្រទេសដែលនាំយកការពានាស្បៃ មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រៅអំពីកិច្ចប្រតិបត្តិសាសនា មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ ការពានាស្បៃ គ្រប់រូបបែប»

ប្រភព៖ បុរាណាចារ្យ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ