ល្អល្អះ! មាន សូនីតា គ្រងឈុតទម្រង់បុរាណខ្មែរតាមគំរូហ្លួងម៉ែ ឈរខាងមុខប្រាសាទកោះកេរ ផ្ទុះការសរសើរ
កាលពីកន្លងទៅនេះ មហាជនអ្នកគាំទ្ររាជនីក្រមា មាន សូនីតា មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវរូបភាពជាច្រើនសន្លឹករបស់នាងថតនៅមុខប្រាសាទកោះកេរ ដែលជាបេតិកភណ្ឌពិភពលោកទើបចុះក្នុងបញ្ជីនាពេលថ្មីៗនេះ។
អ្វីដែលកាន់តែធ្វើឱ្យ មាន សូនីតា កាន់តែផ្ទុះការចែករំលែក និង សរសើរបន្ថែមទៀនោះ គឺដោយសារកញ្ញា មាន សូនីតា បានគ្រងឈុតខ្មែរដោយបានយកទម្រង់តាមឈុតរបស់ហ្លួងម៉ែ ដែលបានគ្រងកាលពីទ្រង់នៅមានព្រះជន្មក្មេង។
មិនត្រឹមតែប៉ុណ្ណោះ រាជនីក្រមា មាន សូនីតា ក៏បានអមនូវសារមួយឃ្លាថា ៖ «ស្បៃធំ ទម្រង់ស្បៃបុរាណខ្មែរ! ហើយក្នុងថ្ងៃនេះនាងខ្ញុំ គ្រងឈុតស្បៃធំទម្រង់ស្បៃបុរាណខ្មែរយ៉ាងស្រស់ស្អាត ដែល inspired ពីហ្លួងយាយ ដែលគ្រង់ស្បៃធំយ៉ាងឥតខ្ចោះទុកអោយកូនចៅជំនាន់ក្រោយ»៕