ឆ្លងកាត់ការចរចាមួយថ្ងៃពេញ រវាងមេបញ្ជាការកងទ័ពខ្មែរ-ថៃ ទទួលបានលទ្ធផលសំខាន់ៗ ៤ ចំណុចនេះ

Share This

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ អំពីការជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:៣០ នាទីរសៀល ក្រោមវត្តមាននាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បន្ទាប់ពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមរយៈសេចក្ដីថ្លែងការណ៍ ការជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ទទួលបានលទ្ធផលដូចខាងក្រោម៖

១. ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ ២០០០ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។

២. ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣. ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។

៤. ភាគីកម្ពុជា នឹងមិនដកថយ ឬ​ ឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ ២០០០ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

តាមរយៈកិច្ចចរចានេះ ភាគីទាំងពីរបានឯកភាព និង ទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង ១៦:១៥ នាទី នាថ្ងៃដដែល៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

ព័ត៌មានបន្ថែម

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ