អ្នកមិនទាន់ច្បាស់លាស់ក្នុងការចាប់ផ្តើមអាជីវកម្ម ច្រើនតែគិតថាទីផ្សារហាក់តូចចង្អៀត។ តែយ៉ាងណាមិញ បើយើងចេះជ្រើសរើសបង្កើតអាជីវកម្មដែលត្រឹមត្រូវ នោះការរកស៊ីកម្រនឹងបរាជ័យ ហើយអាចនឹងកើបលុយទៀតផង។

ជាក់ស្តែង ដូចការលើកឡើងរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ស្ថិតក្នុងស្ថានភាពបែបនេះ លោកបានណែនាំមុខរបរចំនួន ៥ ដែលអាចកើបលុយ និង ធ្វើទៅមិនបរាជ័យ។

មុខរបរដែលគួរធ្វើទាំងនោះមានដូចជា៖
ទី ១) មុខរបរពាក់ព័ន្ធនឹងអ៊ីនធឺណែត គឺ Media ឬ ប្រព័ន្ធផ្សព្វផ្សាយ,
ទី ២) វិស័យអប់រំ,
ទី ៣) វិស័យសុខភាព,
ទី ៤) វិស័យសម្ភារប្រើប្រាស់ចាំបាច់សម្រាប់មនុស្ស ដូចជាលក់ចាប់ហួយជាដើម,
និង ទី ៥) វិស័យ F&B ឬ ម្ហូបអាហារ និង ភេសជ្ជ៕
