មហាជននិយមតាមដាន ពីអ្នកផលិតមាតិកានៅក្នុងបណ្តាញសង្គមនានាច្បាស់ជាបានស្គាល់មកហើយ លោក Bro KH ដែលជា Content Creator មួយរូបធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនពីមហាជន។
យ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ Bro KH ក៏បានបាត់មុខពីបណ្តាញសង្គម និង បានបង្ហាញវត្តមានជាថ្មី ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះរូបរាងលោកហាក់ប្លែកខុសពីមុនច្រើនដោយសារតែលោកបានឡើងគីឡូ ព្រោះមានជំងឺគេងមិនលក់។ ម្យ៉ាងវិញទៀត នៅអំឡុងឆ្នាំ ២០២៤ កន្លងទៅ Bro KH ក៏បានបង្ហាញពីរូបភាព សម្រាកព្យាបាលជំងឺនៅក្រៅប្រទេសថែមទៀតផង។
ដោយឡែក នៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ Bro KH បានបង្ហោះសារ និង រូបភាពធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត នូវសភាពជើងហើម ដោយលោកបានអំពាវសុំជំនួយពីមហាជនដើម្បីព្យាបាល។ លើសពីនោះ លោកក៏បានទម្លាយថា ខ្លួនមានជំងឺជាច្រើនមុខដែរ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនព្រួយបារម្ភនោះ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ Bro KH បានបង្ហោះវីដេអូនៅលើ Tik Tok កំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យ ព្រមទាំងដាក់អុកស៊ីហ្សែនជំនួយការដកដង្ហើមថែមទៀតផង។ ក្នុងនោះ អ្នកគាំទ្រក៏បានចូលទៅជូនេពរ Bro KH ឱ្យឆាប់ជាសះស្បើយផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖